កន្លែងបញ្ចុះសពនៅឥណ្ឌូណេស៊ីស្ថិតក្នុងស្ថានភាពតានតឹងនៅពេលមានកើនឡើងនូវចំនួនអ្នកស្លាប់ដោយសាកូវីដ- ១៩ នៅទីក្រុងហ្សាការតា​



លោក​ ហ្គ្រេវដីហ្គឺ ជូនាឌី ហីមគឹម Gravedigger Junaedi Bin Hakim ខំប្រឹងបញ្ចុះសពរហូតដល់ជិតពាក់កណ្តាលអធ្រាត្រស្ទើរតែរាល់ថ្ងៃ នៅក្នុងទីបញ្ចុះសពនៅ ហ្សាការតា រៀបចំឡូត៍សម្រាប់ជនជាតិឥណ្ឌូនេស៊ី ចំពេលមានការកើនឡើងជាថ្មី ក្នុងការបញ្ចុះសាកសព។

លោក Junaedi អាយុ ៤៣ឆ្នាំ បាននិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភ និងភ័យខ្លាច ប៉ុន្តែនេះគឺជាផ្នែកមួយនៃការងារ និងទំនួលខុសត្រូវរបស់ខ្ញុំ»។ ជាធម្មតា លោកត្រូវចេញពធ្វើការម៉ោង ៤ល្ងាច ដើម្បីចំណាយពេលជាមួយគ្រួសារវ័យក្មេងរបស់គាត់ ប៉ុន្តែឥឡូវលោកតែងតែយឺតដោយ​សារ​លោក​ត្រូវ​ចំនាយ​ពេល​ដើម្បី​បញ្ចុះ​សព​ដែល​កំពុង​បន្ត​កើនឡើង​។

ហ្សាកាតា គឺជាចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលអាជ្ញាធរបានតស៊ូអស់រយៈពេលជាច្រើនខែមក​ហើយ​ដើម្បីទប់ទល់នឹងវីរុសនេះ។ ប្រទេសនេះបានរាយការណ៍ថា មានករណីជិត ២៤៥ ០០០ករណី ក្នុងនោះមានមនុស្សស្លាប់ ៩ ៥៥៣នាក់ ដែលជាកម្រិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។

ខុសពីរដ្ឋធានីអាស៊ីជាច្រើនទៀត អាជ្ញាធរទីក្រុងហ្សាការតា មិនបានដាក់ចេញនូវការនៅដាច់ដោយឡែកតឹងរ៉ឹងទេ ដោយជ្រើសរើសយកការរឹតត្បិតក្នុងសង្គម ដែលជាវិធីសាស្ត្រមួយដែលអ្នកជំនាញផ្នែកសុខភាពមួយចំនួនបាននិយាយថា វាហាក់​មានភាពធូររលុងពេក។

បន្ទាប់ពីការកើនឡើងដំបូង នៅពេលចាប់ផ្តើមរាតត្បាតនៃជំងឺកូវីដ-១៩ ការបញ្ចុះសពនៅ ហ្សាកាតា បានធ្លាក់ចុះមកនៅប្រហែល ២០ ទៅ ៣០ ជាមធ្យមក្នុងមួយថ្ងៃ នៅក្នុងខែកក្កដា និងសីហា។ ទិន្នន័យពីរដ្ឋាភិបាលទីក្រុងបានបង្ហាញថា មានហក់ឡើងនូវចំនួនករណីថ្មីនៅខែកញ្ញាដែលមានចន្លោះពី ៥០ ទៅ ៦០នាក់ ក្នុងមួយថ្ងៃ។

រថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះបានរត់ជុំវិញច្រកចូលទីបញ្ចុះសព Pandok Ranggoon មាន​សភាព​មិនដាច់​សោះ។

លោកបាននិយាយថា៖ «ជាធម្មតាយើងកប់មនុស្ស ១០នាក់ ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ សម្រាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅពេលដែលយើងធ្វើការបញ្ចុះសពក្នុងអំឡុងពេលកូវីដ-១៩ វាបានឈានដល់កំរិតជាមធ្យម ៣០នាក់ ក្នុងមួយថ្ងៃ។

អភិបាលក្រុងហ្សាការតា លោក Anies Baswedan បាននិយាយថា ​ដីជាច្រើនត្រូវបានគេកំណត់ទុកក្នុងករណីដែលកើតឡើង។

ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសឥណ្ឌូនេស៊ីមានអត្រាជាមធ្យម ១១៤នាក់ក្នុងមួយថ្ងៃ ក្នុងមួយសប្តាហ៍កន្លងទៅនេះដែលកើនឡើងពី ៦៤នាក់ ខែមុន នេះបើយោងតាមទិន្នន័យផ្លូវការរបស់រ៉យទ័រ។

លោក Baswedan បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីសប្តាហ៍មុន នៅពេលមិនទាន់មានការកើតឡើងការស្លាប់ដោយសារជំងឺកូវីដ-១៩ ថា «ខ្ញុំមិនឃើញមានជំងឺអ្វីកើតឡើងនៅក្នុងទីក្រុងយើងទេ»។

លោក Baswedan បាននិយាយថា ការកើនឡើងនៃពិធីបុណ្យសព រួមជាមួយបញ្ហាប្រព័ន្ធសុខភាពរបស់ទីក្រុង គឺជាមូលហេតុដែលគាត់បានដាក់កម្រិតលើការរឹតបន្តឹងផ្នែកសង្គមនៅក្នុងទីក្រុងហ្សាកាតា កាលពីសប្តាហ៍មុនដែលហាមឃាត់មិនឱ្យធ្វើការនៅការិយាល័យ លើកលែងតែអាជីវកម្មចាំបាច់ក៏ដូចជាកំណត់សមត្ថភាពដឹកជញ្ជូនសាធារណៈ និងទីកន្លែង គោរពបូជា។

"យើងមិនដែលជួបប្រទះការលោតឡើងនៃការស្លាប់បែបនេះទេ" ។ នោះហើយជាមូលហេតុដែល យើងសំរេចចិត្ត Pull a break។

សម្រាប់ភរិយារបស់ Junaedi គឺ លោកស្រី Karlin បាននិយាយថា ការងាររបស់ប្តីលោកស្រីគឺមានការភ័យខ្លាចចំពោះកូនតូចរបស់នាង ទោះបីមានពិធីសារសុខភាពត្រូវបានគេយកទៅបញ្ចុះក៏ដោយ។

នាងបាននិយាយថា“ ខ្ញុំមានកូនពីរនាក់នៅផ្ទះ ដូច្នេះច្បាស់ជាខ្លាច និងព្រួយបារម្ភ” ។

អត្ថបទ៖ស្រីណា

ប្រភព៖

  • Reuter
  • Head Topics Malaysia
  • TEMPO.com
X
5s