រឿងទាំង ១២ ដែលអ្នកមិនបានដឹងពីក្រុមហ៊ុនយក្សអាមេរិក Apple​



ក្រុមហ៊ុន (Apple Inc) បង្កើតនាំមុខគេផ្នែកបច្ចេកវិទ្យាខ្ពស់មានភាពសាមញ្ញ និងការច្នៃប្រឌិតដែលនាំឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំណាញមិនគួរឲ្យជឿ ដូច្នេះបានធ្វើឲ្យវាក្លាយជាម៉ាកសញ្ញាមួយដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ អស់រយៈពេលជិតមួយទសវត្សរ៍មកនេះ ក្រុមហ៊ុន Apple អាចឈរនៅលើកំពូលដោយគ្របដណ្តប់ទីផ្សារទូទាំងពិភពលោក និងកសាងចក្រភពដែលមានតម្លៃរាប់ពាន់លានដុល្លារ។​ ប៉ុន្តែមិនមែនអ្វីៗទាំងអស់សុទ្ធតែភ្លឺស្វាង​ និងល្អឥតខ្ចោះនោះទេនៅពេលចាំផ្តើមដំបូង បើយើងក្រឡេកមើលទៅក្រោយវិញយើងនឹងឃើញថា Apple បានតស៊ូមិនតិចទេដើម្បីទទួលបានអ្វីដូចនៅពេលបច្ចុប្បន្ន។ ដូច្នេះខាងក្រោមនេះគឺជារឿងទាំង ១២​ ដែលអ្នកនឹងបានដឹងកាន់តែច្បាស់អំពីក្រុមហ៊ុន Apple

១) ដំបូងឡើយក្រុមហ៊ុនយក្សមួយនេះមានស្ថាបនិកបីនាក់
នៅពេលដែលក្រុមហ៊ុននេះចាប់ផ្តើមបង្ហាញស្នាដៃដំបូងនៅឆ្នាំ ១៩៧៦ វាមានស្ថាបនិកបីនាក់​ គឺលោក Steve Jobs,​​ លោក​ Steve Wozniak និងលោក Ronald Wayne ហើយពួកគេព្យាយាមលក់ឧបករណ៍កុំព្យូទ័រផ្ទាល់ខ្លួនរបស់ Apple

២) លោក Ronald Wayne​ បានលក់ភាគហ៊ុនរបស់គាត់ត្រឹមតែ ៨០០ដុល្លារប៉ុណ្ណោះ
បន្ទាប់ពីដំណើរការបានតែពីរសប្តាហ៍លោក Ronald Wayne បានសម្រេចចិត្តចាកចេញពីក្រុមហ៊ុន ហើយបានលក់ភាគហ៊ុន ១០ ភាគរយដែលលោកមានក្នុងតម្លៃត្រឹមតែ ៨០០ ដុល្លារប៉ុណ្ណោះ។ ប្រសិនបើគាត់រក្សាទុកភាគហ៊ុនរបស់គាត់រហូតមកដល់ថ្ងៃនេះវានឹងមានតម្លៃ ៦០ ពាន់លានដុល្លារ។

៣) នៅឆ្នាំ ១៩៨៥ លោក Steve Jobs បានចាកចេញពីក្រុមហ៊ុន Apple
នៅឆ្នាំ ១៩៨៥ លោក Steve Jobs បានចាកចេញពី Apple ហើយបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនថ្មីមួយដែលមានឈ្មោះថា NeXT ។ បន្ទាប់ពីនោះភាពជោគជ័យរបស់ Apple ចាប់ផ្តើមធ្លាក់ចុះ ហើយក្រុមហ៊ុនត្រូវការភាពច្នៃប្រឌិតជាចាំបាច់ ទើបនាយកប្រតិបត្តិលោក Gil Amelio សម្រេចចិត្តទិញ NeXT ហើយនាំ Steve Jobs ត្រឡប់មកវិញ។

៤) ការបង្ហាញផលិតផលតែងតែកំណត់នៅម៉ោង ៩:៤៥ នាទីព្រឹក
រឿងនេះកើតឡើងព្រោះនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ វេលាម៉ោង ៩:៤១ ព្រឹកលោក Steve Jobs បានបង្ហាញទូរស័ព្ទ iPhone ជាលោកដំបូងទៅកាន់សាធារណៈជនហើយអ្វីៗបានផ្លាស់ប្តូរ និងមានការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន។

៥) អេក្រង់ iPad (Apple Retina Display) ផលិតដោយក្រុមហ៊ុន Samsung
បច្ចុប្បន្នអេក្រង់របស់ iPad ផលិតដោយក្រុមហ៊ុន Samsung ខណៈដែលអេក្រង់ម៉ាក MacBook Pro, iPhone និង iPod Touch ត្រូវបានផលិតដោយក្រុមហ៊ុន LG Display និង Japan Display Inc

6) នៅឆ្នាំ ២០១២​​ ក្រុមហ៊ុនបានលក់ iPhone អស់ ១២៥លានគ្រឿង
ក្រុមហ៊ុន Apple បានគ្រប់គ្រងការលក់ទូរស័ព្ទ iPhone យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំ ២០១២។ មានន័យថាពួកគេលក់ប្រហែល ៣៤០ ០០០ គ្រឿងក្នុងមួយថ្ងៃ។

៧) ត្រូវប្រយ័ត្ននៅអ្វីដែលអ្នកនិយាយទៅកាន់ Siri លើកក្រោយ
អ្វីគ្រប់យ៉ាងដែលនិយាយទៅកាន់ Siri ត្រូវបានវិភាគនិងរក្សាទុកទិន្នន័យរបស់ Apple ដូច្នេះត្រូវគិតឲ្យបានច្បាស់លាស់នៅពេលដែលអ្នកសួរអ្វីមួយ។

៨) បុរសម្នាក់នៅប្រទេសជប៉ុនរង់ចាំអស់ ៧ ខែនៅមុខហាង Apple​ ដើម្បី iPhone 6 ថ្មីមួយគ្រឿង
អ្នកសរសេរប្លុក Yoppy មានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលគាត់ខកខានឱកាសក្លាយជាមនុស្សដំបូងគេនៅប្រទេសជប៉ុនដែលទទួលបានទូរស័ព្ទ iPhone 5 ហើយលើកនេះគាត់សម្រេចចិត្តមិនខកខានឱកាសទីពីររបស់គាត់ទេ។

៩) តើអ្នកត្រូវចំណាយប៉ុន្មានដើម្បីទទួលបានបច្ចេកវិទ្យាទូរស័ព្ទ iPhone នៅឆ្នាំ ១៩៩១?
ប្រសិនបើអ្នកមាន iPhone ក្នុងឆ្នាំ ១៩៩១​ ហើយបានសម្រេចចិត្តលក់វា​ អ្នកនឹងមាន ៣,៥៦ លានដុល្លារដែលច្រើនជាងកាលពីមុន។

១០) អត្រាទទួលយកនៃការធ្វើការនៅហាង Apple គឺទាបជាង​ Harvard
អត្រានៃការទទួលយកការធ្វើការនៅហាង​ Apple គឺមាន ២% ខណៈអត្រានៃការទទួលយកនៅ Harvard គឺ ៥,៩% ។

11) Steve Jobs បានទម្លាក់ iPod ដំបូងចូលក្នុងអាងចិញ្ចឹមត្រី
ដើម្បីមើលថាតើមានចន្លោះខ្វះខាតណាមួយនៅលើ iPod លោក Steve Jobs បានធ្វើការទម្លាក់ចូលក្នុងអាងចញ្ចឹមត្រី និងស្វែងពពុះខ្យល់ដែលចេញពីវាដើម្បីបញ្ជាក់ពីចំណុចខ្វះខាត។

១២) នៅឆ្នាំ ១៩៨៦​ Apple បានចាប់ផ្តើមច្នៃម៉ូដសម្លៀកបំពាក់
មានមនុស្សមិនច្រើនទេដែលដឹងថាក្រុមហ៊ុន​ Apple ពិតជាបានព្យាយាមចូលក្នុងអាជីវកម្មម៉ូដសម្លៀកបំពាក់ ប៉ុន្តែទទួលការបរាជ័យយ៉ាងខ្លាំង៕

ដោយ៖ Anthony Arthur

X
5s