អាមេរិកដាក់កំហិតលើក្រុមហ៊ុនផលិតឈីបចិន ដោយបារម្ភពីបញ្ហាសន្តិសុខបច្ចេកវិទ្យា​



ភាពកក់ក្តៅរបស់អាមេរិកចំពោះក្រុមហ៊ុនបច្ចេកវិទ្យាចិន ត្រូវបានគូសបញ្ជាក់ម្តងទៀត កាលពី ថ្ងៃសុក្រ សប្តាហ៍មុន ស្របពេលក្រសួងពាណិជ្ជកម្ម (Commerce Department)បានផ្ញើលិខិតមួយច្បាប់ទៅក្រុមហ៊ុនជាច្រើន ដែលបានរាយការណ៍ថាបានប្រាប់ពួកគេថា ពួកគេត្រូវតែមានអាជ្ញាប័ណ្ណជាមុនសិន មុនពេលនាំចេញទំនិញមួយចំនួនទៅកាន់ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ចិន ដោយបារម្ភពីបញ្ហាសន្តិសុខបច្ចេកវិទ្យា។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា៖ «ការនាំចេញទៅសាជីវកម្មអន្ដរជាតិអេឡិចត្រូនិក (Semiconductor Manufacturing International Corporation) របស់ចិន អាចបង្កហានិភ័យដែលមិនអាចទទួលយកបាន ដែលវាអាចជាការបង្វែរការប្រើប្រាស់យោធារបស់រដ្ឋចិន»។

កាលពីឆ្នាំមុនសហរដ្ឋអាមេរិកបានដាក់កម្រិតលើក្រុមហ៊ុនដែលលក់ឧបករណ៍ទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei ជុំវិញការព្រួយបារម្ភអំពីទំនាក់ទំនងរបស់ក្រុមហ៊ុន Huawei ជាមួយរដ្ឋាភិបាលចិននិងបារម្ភថាឧបករណ៍របស់ខ្លួនអាចត្រូវបានប្រើដើម្បីស៊ើបការណ៍លើប្រទេសនិងក្រុមហ៊ុនដទៃទៀត។

កម្មវិធីវីដេអូខ្លីដ៏ពេញនិយម TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance បច្ចុប្បន្នកំពុងប្រឈមមុខនឹងការហាមឃាត់នៅសហរដ្ឋអាមេរិក ដោយសារតែមានការព្រួយបារម្ភថា ទិន្នន័យអ្នកប្រើប្រាស់ប្រមូលវាអាចត្រូវបានចែកចាយជាមួយរដ្ឋាភិបាលកុម្មុយនិស្ត។ ទាំងក្រុមហ៊ុន Huawei និង ByteDance បានហៅការព្រួយបារម្ភបែបនេះថា គ្មានមូលដ្ឋានត្រឹមត្រូវ។

ត្រូវបានសាកសួរអំពីលិខិតរបស់ក្រសួងពាណិជ្ជកម្មនិងការរឹតត្បិតការនាំចេញថ្មី អ្នកនាំពាក្យការិយាល័យឧស្សាហកម្មនិងសន្តិសុខនៃក្រសួងពាណិជ្ជកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ CNET ថា BIS មិនអាចធ្វើការអត្ថាធិប្បាយលើបញ្ហាជាក់លាក់ណាមួយបានទេ។

អ្នកនាំពាក្យរូបនោះបានបន្ថែមថា «BIS កំពុងតាមដាន និងវាយតម្លៃជានិច្ចនូវរាល់ការគំរាមកំហែង ដែលអាចកើតមានដល់ផលប្រយោជន៍សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយ បរទេសរបស់សហរដ្ឋអាមេរិក ហើយនឹងចាត់វិធានការសមស្របតាមការអះអាងរួមជាមួយដៃគូអន្តរក្រសួង»។

SMIC បាននិយាយថា «ក្រុមហ៊ុនផលិតបន្ទះឈីប និងផ្តល់សេវាកម្មកម្មង់សម្រាប់អតិថិជនស៊ីវិល ពាណិជ្ជកម្ម តែប៉ុណ្ណោះ ហើយមិនមានទំនាក់ទំនងជាមួយយោធាចិនទេ»។

អត្ថបទ៖ ស្រីណា

ប្រភព៖ MSN News

 

X
5s