Google រឹតបន្តឹងទៅលើកម្មវិធី App Store 30% ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ការចំណាយរបស់ខ្លួន
Google នឹងចាប់ផ្តើមគម្រោងប្រតិបត្តិការមួយដែលទាមទារឲ្យកម្មវិធី (App)របស់ខ្លួនដែលមាននៅក្នុង Play Store របស់ Android ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធទូរទាត់ការចំណាយដោយខ្លួនឯង ដែលត្រូវកាត់បន្ថយប្រតិបត្តិការ ៣០ ភាគរយ។
លោក Sameer Samat អនុប្រធានផ្នែកគ្រប់គ្រងផលិតផលបានឲ្យដឹងនៅលើប្លុកមួយ៖ «យើងក៏បានបញ្ជាក់ច្បាស់អំពីគោលការណ៍ទូទាត់សាច់ប្រាក់ (Payments Policy) របស់យើង ដើម្បីឱ្យកាន់តែងាយស្រួលសម្រាប់អ្នកបង្កើតកម្មវិធី (App) ទាំងអស់ដែលដាក់លក់នៅក្នុងកម្មវិធី Play Store តម្រូវឱ្យប្រើប្រព័ន្ធវិក័យប័ត្ររបស់ Google Play»។
«យើងគិតតែថ្លៃសេវាប៉ុណ្ណោះ ប្រសិនបើអ្នបង្កើតកម្មវិធី គិតលុយពីអ្នកប្រើប្រាស់ដែលទាញយកកម្មវិធីរបស់ពួកគេ ឬ ពួកគេលក់របស់របរឌីជីថលក្នុងកម្មវិធី ហើយយើងគិតថាវាគឺមានភាពត្រឹមត្រូវហើយ» ។
លោកបន្ថែមទៀតថា៖ «ទោះបីជាអ្នកបង្កើតកម្មវិធី និង Google មិនយល់ព្រមលើលក្ខខណ្ឌអាជីវកម្មនេះក៏ដោយ ប៉ុន្តែអ្នកបង្កើតកម្មវីធីនៅតែអាចចែកចាយកម្មវីធីរបស់ពួកគេនៅលើប្រព័ន្ធប្រតិបត្តិការ Android បានដដែល»។
ការផ្លាស់ប្តូរចំពោះ Android ជំនាន់ក្រោយ ដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ ហើយវានឹងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ App Store ផ្សេងទៀត នៅពេលដែលពួកគេយកចិត្តទុកដាក់ពីសុវត្ថិភាពអ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា អ្នកដែលមានទូរសព្ទដៃ ឬ ថេបប្លេត ដែលដំណើរការដោយប្រព័ន្ធ Google-backed Android អាចទាញយកកម្មវិធីជាតាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដែលច្រើនជាងទាញយកតាម Play Store ដែលដំណើរការដោយប្រព័ន្ធអ៊ិនធើណេត៕
អត្ថបទ៖ ស្រីណា
ប្រភព៖ Bangkok Post