Microsoft បង្ហាញកម្មវិធីចាប់យកព័ត៌មានក្លែងក្លាយមុនពេលការបោះឆ្នោតរបស់អាមេរិចមកដល់​



ក្រុមហ៊ុន Microsoft បានដាក់បង្ហាញកម្មវិធីដែលអាចពិនិត្យមើលរូបថត ឬវីដេអូ ដែលមានឈ្មោះថា «deepfake» ដោយបន្ថែមទៅក្នុងបញ្ជីកម្មវិធីដែលត្រូវបានរចនាឡើងដើម្បីប្រឆាំងនឹងគណណីក្លែងក្លាយដែលបានរកឃើញនៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក។

កម្មវិធីផ្ទៀងផ្ទាត់ វីដេអូ វិភាគរូបភាព គ្រប់ជ្រុងជ្រោយនីមួយៗនៃវីដេអូនិងរូបភាព ដោយស្វែងរកភស្តុតាងនៃឧបាយកលដែលកម្មវិធីអាចមើលឃើញ ហើយយើងមិនឃើញដោយភ្នែកទទេ។

Deepfake គឺជារូបថត វីដេអូ ឬសំលេង ដែលត្រូវបានផ្លាស់ប្តូរដោយប្រើបញ្ញាសិប្បនិម្មិតដើម្បីបង្ហាញឱ្យឃើញច្បាស់ ហើយត្រូវបានកំណត់គោលដៅរួចហើយ ដែលមានគំនិតដាក់បញ្ចូលទៅលើហ្វេសប៊ុក និង ធ្វីតធឺផងដែរ។

ក្រុមហ៊ុន Microsoft បាននិយាយថា «ខ្លួនបានសហការជាមួយដៃគូមូលនិធិ AI នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូដើម្បីធ្វើឱ្យឧបករណ៍ផ្ទៀងផ្ទាត់វីដេអូ អាចប្រើបានសម្រាប់យុទ្ធនាការ នយោបាយ កន្លែងព័ត៌មាន និងផ្សេងទៀតដែលពាក់ព័ន្ធនឹងដំណើរការប្រជាធិបតេយ្យ»។

Deepfake គឺជាផ្នែកមួយនៃពិភពលោកក្នុងចាប់យក ការផ្សាយព័ត៌មានមិនពិតតាមអ៊ិនធរណេត ដែលអ្នកជំនាញបាននិយាយថាវាអាចបង្ហាញថាសារពិត ឬមិនពិត។

ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ គឺជាការព្រួយបារម្ភមួយ ជាពិសេសមុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ជាពិសេសបន្ទាប់ពីការផ្សាយលើបណ្តាញសង្គមមិនពិតបានផ្ទុះឡើងក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ ២០១៦ ដែលនាំឱ្យលោក ដូណាល់ ត្រាំ (Donald Trump)ឡើងកាន់អំណាច។

ក្រុមហ៊ុន Microsoft ក៏បានប្រកាសផងដែរថា«ខ្លួនបានបង្កើតបច្ចេកវិទ្យាមួយដែលបានដាក់ក្នុងកុំព្យូទ័រ Azure ដែលអនុញ្ញាតឱ្យអ្នកបង្កើត រូបថតឬ វីដេអូ អាចបន្ថែមទិន្នន័យដែលអាចប្រើដើម្បីពិនិត្យមើលថា តើរូបភាពរូបភាពដែលដាក់ប្រើប្រាស់មានអ្វីផ្លាស់ប្តូរដែលឬទេ»។

អ្នកបច្ចេកវិទ្យានិយាយថា«ខ្លួនគ្រោងនឹងសាកល្បងកម្មវិធីនេះជាមួយអង្គភាពសារព័ត៌មានរួមមាន BBC និង New York Times »។

Microsoft ក៏កំពុងធ្វើការជាមួយសាកលវិទ្យាល័យ វ៉ាស៊ីនតោន (University of Washington )និង អ្នកផ្សេងទៀតលើការជួយមនុស្សឱ្យមានការយល់ដឹងកាន់តែច្រើនអំពីការបែងចែកព័ត៌មានពីប្រភពណាមួយដែលអាចទុកចិត្តបាន។

សេចក្តីប្រកាសរបស់ Microsoft បាននិយាយថា“ ចំណេះដឹងនៃប្រព័ន្ធផ្សព្វផ្សាយជាក់ស្តែងអាចជួយយើងទាំងអស់គ្នាឱ្យគិតពិចារណាអំពីបរិបទនៃប្រព័ន្ធផ្សព្វផ្សាយ និងក្លាយជាពលរដ្ឋដែលមានការចូលរួមកាន់តែច្រើន ខណៈពេលដែលនៅតែមានមនុស្សជាច្រើនកំពុងលេងសើចនិងព័ត៌មាន” ។

អត្តបទ៖ស្រីណា

ប្រភព៖Bangkok Post

X
5s