សេវាកម្ម cloud ជាបច្ចេកវិទ្យាដែលជួយបុករុញការធ្វើទីផ្សារបែបទំនើបដល់អាជីវកម្មតូចៗទាំងឡាយ​ពីមួយថ្ងៃទៅមួយថ្ងៃ ភាពជឿនលឿននៃបច្ចេកវិទ្យា cloud បានក្លាយជាឥទ្ធិពលមួយដែលបានវាយលុកបម្រែបម្រួលអាជីវកម្មជាច្រើនប្រភេទនៅជុំវិញពិភពលោកដោយបាននាំមកនូវរបកគំហើញក្នុងការធ្វើអាជីវកម្មដែលមានប្រសិទ្ធភាពជាងមុននិងបង្កើនការស្ទុះលូតលាស់ជាខ្លាំងដល់អាជីវកម្មទាំងនោះ។ ហើយអាជីវកម្មទ្រង់ទ្រាយមធ្យមនិងតូចៗមួយចំនួនធំបានទទួលបាននូវសមត្ថិភាពកាន់តែខ្លាំងជាងមុនជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា cloud ដែលផ្ដល់នូវការប្រកបអាជីវកម្មបែបទំនើបថ្មីមួយដែលជួយជម្រុញការធ្វើទីផ្សារឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនជាមួយនឹងបច្ចេកវិទ្យាមួយនេះ។

ហេតុអ្វីបានជាសេវាកម្ម cloud សំខាន់ខ្លាំងក្នុងការជួយបុករុញអាជីវកម្មក្នុងសម័យទំនើបនេះ?

ក្នុងរយះពេលប៉ុន្មានឆ្នាំនេះ អាជីវកម្មជាច្រើន ជាពិសេសអាជីវកម្មតូចៗបានងាកមករកប្រើប្រាស់សេវាកម្ម cloud ដោយសារតែសេវាកម្ម cloud បានផ្ដល់នូវប្រសិទ្ធភាពខ្ពស់ក្នុងការចំណាយលុយលើការធ្វើទីផ្សាររួមជាមួយនឹងបង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងក្នុងការប្រកួតប្រជែងជាមួយនឹងដៃគូអាជីវកម្មធំៗផងដែរ។ ខាងក្រោមនេះគឺជាចំណុចពិសេសទាំងឡាយដែលសេវាកម្ម cloud បានជម្រុញអាជីវកម្មខ្នាតមធ្យមនិងតូចៗទាំងឡាយឱ្យទទួលបានបទពិសោធន៍ថ្មីក្នុងការប្រកបអាជីវកម្ម៖

១. បង្កើនដំណើរការអាជីវកម្មឱ្យដើរទៅមុខកាន់តែលឿន
ជាមួយនឹងសេវាកម្ម cloud មានដូចជា សេវាកម្ម cloud ប្រភេទ Infrastructure-as-a-service (IaaS), platform-as-a-service (PaaS), និង software-as-a-service (SaaS) គឺអាជីវកម្មទាំងនេះនឹងទទួលបាននូវសេវាកម្មផ្ទុកទន្និន័យលើប្រព័ន្ធ cloud ដោយមិនចាំបាច់ត្រូវការចំណាយលើការបន្ថែម software និង hardware ដែលមានតម្លៃថ្លៃដើម្បីផ្ទុកទន្និន័យសំខាន់ៗរបស់ពួកគេ។ ដោយគ្រាន់តែបង់ថ្លៃសេវាកម្ម cloud នោះ ស្ថាប័នទាំងនោះនឹងទទួលបានសេវាកម្ម cloud នេះដោយមិនចាំបាច់ឈឺក្បាលជាមួយនឹងការដោះស្រាយបញ្ហាបច្ចេកទេសទាំងឡាយលើផ្នែកបច្ចេកវិទ្យាពេលពួកគេជួបប្រទះបញ្ហាទាំងឡាយព្រោះថាភ្នាក់ងារផ្ដល់សេវាកម្ម cloud នេះនឹងរ៉ាប់រងនិងគ្រប់គ្រោងបច្ចេកទេសទាំងឡាយដែលធ្វើឱ្យខាងស្ថាប័នការងារនិងអាជីវកម្មទាំងឡាយមានពេលច្រើនលើការធ្វើយុទ្ធសាស្ត្រនិងផែនការលើការធ្វើទីផ្សាររបស់ពួកគេដោយមិនខាតបង់ពេលទៅដោះស្រាយបញ្ហាបច្ចេកទេសទាំងនោះ។ ដូចនេះពួកគេអាចសម្រួចយុទ្ធសាស្ត្រធ្វើទីផ្សាររបស់គេដែលអាចជម្រុញឱ្យពួកគេអាចប្រកួតប្រជែងជាមួយនឹងដៃគូប្រកួតប្រជែងធំៗបានកាន់តែមានប្រសិទ្ធភាពជាងមុន។

២. ជម្រុញការសហការឱ្យបានរលូនក្នុងស្ថាប័ន
ជាមួយនឹងសេវាកម្ម cloud ស្ថាប័ននឹងមានភាពងាយស្រួលក្នុងការទាញយកទន្និន័យសំខាន់របស់ពួកគេបានយ៉ាងងាយស្រួល។ ដោយផ្ទុកលើប្រព័ន្ធ cloud នេះគឺទន្និន័យនេះនឹងមិនបាត់ដោយងាយៗឡើយហើយគ្រប់បុគ្គលិកដែលបានផ្ដល់សិទ្ធិអនុញ្ញាតិឱ្យអាចទាញយកទន្និន័យឯកសារទាំងនោះបាននឹងអាចធ្វើការបានយ៉ាងរលូនជាមួយនឹងការអាចទាញយកទន្និន័យដោយងាយៗមិនថាទោះបីជាពួកគេនៅឆ្ងាយពីកន្លែងការងារយ៉ាងណាក៍ដោយ។ នេះហើយដែលអាចជម្រុញឱ្យការសហការនិងប្រកបការងារក្រៅការិយាល័យឱ្យកាន់តែមានប្រសិទ្ធភាពនិងរលូនជាងមុនឆ្ងាយ។

៣. មានកម្រិតសុវត្ថិភាព
សេវាកម្ម cloud បានក្លាយជាជម្រើសដ៍ពេញនិយមសម្រាប់អាជីវកម្មគ្រប់ទ្រង់ទ្រាយជាច្រើនដោយសារតែចំណុចពិសេសនៃកម្រិតប្រព័ន្ធសុវត្ថិភាពខ្ពស់របស់វា។ លើសពីសមត្ថភាពនៃសេវាកម្មផ្ទុកទន្និន័យលើ onsite server ធម្មតាៗគឺប្រព័ន្ធ cloud អាចរក្សាទន្និន័យជាមួយនឹងសុវត្ថិភាពខ្ពស់ជាង onsite server ឆ្ងាយណាស់។ ទោះបីជាឧបករណ៍អ្នកត្រូវបានគេលួចបាត់ឬអគារស្ថាប័នការងាររបស់អ្នកត្រូវបានបំផ្លាញដោយប្រការគ្រោះហានិភ័យណាមួយក៍ដោយក៍ទន្និន័យរបស់អ្នកមិនបានត្រូវបានបំផ្លាញទេដោយសារតែវាបានរក្សាផ្ទុកលើប្រព័ន្ធ cloud ប្រកបដោយសុវត្ថិភាព។ ជាពិសេសនោះគឺពួកអ្នកលួចទន្និន័យ (hackers) មិនងាយនឹងបំបែកប្រព័ន្ធសុវត្ថិភាពរបស់ប្រព័ន្ធ cloud នេះបានដោយងាយស្រួលឡើយ។ ដូចនេះឯកសារសម្ងាត់របស់អ្នកនឹងមិនងាយត្រូវបានបែកធ្លាយទៅដល់ខាងក្រៅបានដោយងាយស្រួលឡើយ៕

ដោយ៖ នឿន វណ្ណៈ

X
5s