វិធីល្អ៣យ៉ាង ដែលអ្នកគួរអនុវត្តន៍ជារៀងរាល់ថ្ងៃ ដើម្បីជួយពង្រឹងភាពស៊ាំរបស់អ្នកឲ្យរឹងមាំ
មានការអនុវត្តមួយចំនួនដែលយើងគួរដឹង ហើយវាអាចជួយការពារយើងពីជំងឺរាតត្បាត Covid-19 ដូចជាពាក់ម៉ាសលាងដៃ និងជៀសវាងកន្លែងមានមនុស្សច្រើន។បើនិយាយអំពីសុខភាពរបស់អ្នក អ្នកគួរមានទំលាប់ដែលអាចជួយអោយប្រព័ន្ធភាពស៊ាំរបស់អ្នកអោយដំណើរការបានល្អ និងរឹងមាំបំផុត នេះបើយោងតាមអ្នកជំនាញផ្នែកជំងឺឆ្លងលោកវេជ្ជបណ្ឌិត Anthony Fauci ។
ហេតុអ្វីប្រព័ន្ធភាពស៊ាំរបស់យើងសំខាន់? ពីព្រោះ វាជួយការពាររាងកាយយើងពីមេរោគដែលបង្កគ្រោះថ្នាក់ ក៏ដូចជាជំងឺមួយចំនួន ហើយយើងត្រូវការពារវាពីការកំទិចដោយពពួក បាក់តេរី វីរុស និងប៉ារ៉ាស៊ីត។
ខាងក្រោមនេះ គឺជាវិធីល្អ៣យ៉ាង ដែលអ្នកគួរអនុវត្តន៍ជារៀងរាល់ថ្ងៃ ដើម្បីជួយពង្រឹងភាពស៊ាំរបស់អ្នកអោយរឹងមាំ៖
គេងអោយបានគ្រប់គ្រាន់
តាមការសិក្សាបានបង្ហាញថា មនុស្សដែលគេងបានតិចជាង ៦ម៉ោង ក្នុងមួយយប់ ងាយនឹងកើតជំងឺផ្តាសាយ ៤ដង ច្រើនជាងអ្នកដែលគេងបាន ៧ ម៉ោងក្នុងមួយយប់។ ហេតុផលអ្វី? បើអ្នកគេងគ្រប់គ្រាន់ រាងកាយរបស់អ្នកអាចផលិតប្រូតេអ៊ីន ដែលទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លង និងជួយកាត់បន្ថយការរលាកផ្សេងៗ។ប៉ុន្តែ ប្រសិនបើអ្នកមិនគេង វានិងធ្វើអោយរាងកាយរបស់អ្នកពិបាកជាងមុនក្នុងការទប់ស្កាត់ការឆ្លង។
ការស្រាវជ្រាវផ្សេងទៀត បានបង្ហាញថាការគេងមិនបានគ្រប់គ្រាន់អាចជះឥទ្ធិពលដល់រាងកាយរបស់អ្នកក្នុងការឆ្លើយតបនឹងវ៉ាក់សាំង។
មានរបបអាហារត្រឹមត្រូវ
មានភ័ស្តុតាងជាច្រើនបានបង្ហាញថា ការបរិភោគរបបអាហារមានតុល្យភាព ដែលរួមមាន វីតាមីន និងជាតិរ៉ែច្រើន វាអាចជួយឱ្យកោសិកាភាពស៊ាំរបស់អ្នកដំណើរការបានល្អ។ ប៉ុន្តែ ការបរិភោគរបបអាហារប្រភេទ ភេសជ្ជៈមានជាតិស្ករខ្ពស់ នំខូឃីស៍ ដំឡូងចៀន និង ញុំសាច់ជាអាហារពេលថ្ងៃត្រង់ អាចជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំដែលមានសុខភាពល្អ។
អាហារមួយមុខមិនអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នកអោយរឹងមាំបានទេ ការស្រាវជ្រាវបានបង្ហាញថា សារធាតុចិញ្ចឹមដូចជា វីតាមីន C, វីតាមីន D, ស័ង្កសី, សេលេញ៉ូម, ជាតិដែក និងប្រូតេអ៊ីនអាចជួយដល់មុខងារកោសិកាភាពស៊ាំបាន ។
កាត់បន្ថយភាពតានតឹង
ការស្ទង់មតិ នាខែកក្កដាបានរកឃើញថា ៥៥% នៃមនុស្សពេញវ័យជនជាតិអាមេរិកបាននិយាយថា ពួកគេមានភាពតានតឹងជាងកាលពីខែមករា មុនពេលមានជំងឺរាតត្បាត។ Fauci បាននិយាយថា “ព្យាយាមជៀសវាង ឬបន្ថយស្ត្រេសដែលធ្ងន់ធ្ងរ ព្រោះវាអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ” ។
អ័រម៉ូនស្ត្រេស បន្ថយសមត្ថភាពរាងកាយរបស់អ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ដែលធ្វើឱ្យអ្នកងាយនឹងឈឺ។ ភាពតានតឹងរយៈពេលវែង ដែលវាជាភាពតានតឹងដែលមានរយៈពេលចាប់ពី ពីរបីថ្ងៃរហូត់ទៅពីរបីឆ្នាំ វាត្រូវបានបង្ហាញអោយឃើញថា ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។
វិធីមួយចំនួនដើម្បីកាត់បន្ថយភាពតានតឹង សម្រាប់អ្នកដែលទើបជួបបញ្ហានេះ វាជាការសំខាន់ណាស់ដែលត្រូវប្រកាន់ទម្លាប់នេះ ក្នុងកំឡុងពេលមានជំងឺកូវីដ១៩ ព្រោះវាជាមូលដ្ឋាននៅពេលមានភាពមិនប្រាកដប្រជាណាមួយ។ ការហាត់ប្រាណ ក៏ជាវិធីដ៏ល្អដើម្បីបន្ធូរអារម្មណ៍ នៅពេលដែលអ្នកអាចអនុវត្តន៍នៅផ្ទះបាន។ ការធ្វើសមាធិក្នុងចិត្ត ដែលជាលំហាត់ប្រាណចិត្តដែលផ្តោតលើការសង្កេតគំនិត និងអារម្មណ៍ ដើម្បីកាត់បន្ថយភាពតានតឹ ងនិង ជួយអោយអារម្មណ៍ស្ងប់ល្អ
ប្រភព៖CNBC