លោក ត្រាំ និង ភរិយា ឆ្លងកូវីដ១៩
លោកប្រធានាធិបតីសហរដ្ធអាមេរិច ដូណាល់ ត្រាំ និង ភរិយា ឆ្លងជំងឺកូវីដ១៩ ដោយលទ្ធផលនៃការធ្វើតេស្តបង្ហាញថាវិជ្ជមាន។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងចាប់ផ្តើមដាក់ខ្លួនអោយនៅដាច់ដោយឡែកចាប់ពីនេះតទៅ។នេះបើយ៉ោងតាម ការប្រកាសរបស់លោក ដូណាល់ ត្រាំ តាមរយៈបណ្តាញសង្គមធ្វីតធឺរបស់លោក នៅថ្ងៃទី០២តុលានេះ។
ទោះបីជាមានលទ្ធផលវិជ្ជមានកូវីដ១៩ក៏ដោយ ក៏លោកត្រាំនៅមានសុខភាពល្អ។ នេះជាអ្វីដែលក្រុមគ្រូពេទ្យប្រចាំសេតវិមានបញ្ជាក់ឲ្យដឹងភ្លាមៗ ដោយបានឲ្យដឹងទៀតថា ការធ្វើចត្តាឡីស័កសម្រាប់ប្រមុខដឹកនាំសហរដ្ឋអាមេរិករូបនេះ នឹងត្រូវធ្វើឡើងនៅក្នុងសេតវិមាន ដែលជាទីស្នាក់នៅនិងធ្វើការរបស់លោកប្រធានាធិបតីត្រាំតែម្ដង។