៦ ចំណុចដែលសម្តេចលើកឡើងក្នុងសេចក្តីថ្លែងការពិសេសពីការឆ្លងសហគមន៍កូវីដ ១៩ ព្រឹត្តិការណ៍ ២០ កុម្ភៈ
ចំពោះព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២០ អ្នកឆ្លងដែលបានរកឃើញមកដល់ព្រឹកនេះមានចំនួន ៣២នាក់ សម្តេចតេជោ បានមានប្រសាសន៍លើកឡើង និងជាការអំពាវនាវចំនួន ៦ចំណុចក្នុងព្រឹត្តិការណ៍នេះ ដូចតទៅ៖
១) សុំការយោគយល់ពីធុរកិច្ច និងការស្នាក់នៅខណៈមានការបិទអគារ ក្លឹបកម្សាន្ត និងតំបន់ចាំបាច់មួយចំនួនដែលអាចនឹងមានផលប៉ះពាល់ និងហានិភ័យខ្ពស់
២) យកសំណាកដើម្បីធ្វើតេស្តចំពោះបុគ្គលនៅក្នុងតំបន់ដែលមានហានិភ័យ និងធ្វើចត្តាឡីស័ក ក៏ដូចជាសុំការសហការណ៍ពីអ្នកប្រជាជន និងអ្នកពាក់ព័ន្ធលើការធ្វើតេស្ត និងចត្តាឡីស័កនេះ
៣) ស្វែងរកអ្នកពាក់ព័ន្ធជាមួយក្លឹប N8 ទាំងអស់ តំបន់ដែលអាចមានការពាក់ព័ន្ធ រហូតទៅតាមបណ្ដារាជធានីខេត្តដទៃទៀត ដើម្បីជាការទប់ស្កាត់ឲ្យបានលឿន និងទាន់ពេលវេលាបំផុត
៤) អ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័កជាដាច់ខាត និងការយកសំណាកដើម្បីធ្វើតេស្តពីក្រុមគ្រូពេទ្យ
៥) អំពាវនាវអ្នកពាក់ព័ន្ធជាមួយក្លឹប N8 និងដឹងខ្លួនថាមាន ពាក់ព័ន្ធជាមួយអ្នកឆ្លងដែលបានរកឃើញទាំង ៣២នាក់ ត្រូវមកធ្វើតេស្តជាមួយភាពម្ចាស់ការបំផុត ចៀសវាងការឆ្លងរាលដាល
៦) សម្រាប់ប្រជាពលរដ្ឋទូទៅ ពិសេសរាជធានីភ្នំពេញ បង្កើនការប្រុងប្រយ័ត្ន ជាមួយវិធានការ ៣ការពារ (ពាក់ម៉ាស់នៅទីសាធារណៈ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះយ៉ាងតិច) និង ៣កុំ
ជាមួយគ្នានេះដែរ សម្តេចបញ្ជាក់ថា គ្មានការចេញសេចក្តីប្រកាសឲ្យបិទពិធីមង្គលការ ការបិទសាលា ការជួបជុំនានាទេ ក្នុងលក្ខខណ្ឌប្រជាពលរដ្ឋគោរពតាមវិធានការការពារបានល្អ។