ផាកកាហ្វេ៖ មានមោទនៈភាពចូលរួមជួយទប់ស្តាត់ជំងឺCovid19​ដោយសង្កេតឃើញថាចំនួនអ្នកឆ្លងជំងឺ Covid-19 មានការកើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ បន្ទាប់ពីមានការឆ្លងជាសហគមន៌ ២០ កុម្ភៈ មកនៅទីក្រុងភ្នំពេញ ហើយបន្តរីករាលដាលទៅដល់បណ្តាលខេត្តមួយចំនួនផងដែរ។

រីឯក្រុមគ្រូពេទ្យ នឹងបុគ្គលិកសុខាភិបាលបានកំពុងដុតដៃដុតជើង យ៉ាងសរស្រាក់សរស្រាំទាំងថ្ងៃទាំងយប់ដោយទឹកចិត្តក្លាហានមិនខ្លាចនឿយហត់ ដើម្បីព្យាបារលអ្នកជំងឺ និង អ្នកដែលកំពុងធ្វើចត្តាឡឺសក្តនៅតាមមន្ទីរពេទ្យ និង មណ្ឌលដែលបានកំណត់ដោយអាជ្ញារធរ។

ដើម្បីចូលរួមលើកទឹកចិត្តនិងតមស្នងដល់ការខិតខំរបស់ក្រុមការងារជួរមុខដែលបានកំពុងជាប់ដៃប្រយុទ្ធនឹងជំងឺ Covid-19 ភោជនីយដ្ឋានផាកកាហ្វេ បានបង្កើតយុទ្ធនាការឧបត្ថម្ភ អាហារ ភេស្ជជៈនិងទឹកក្រូចពោធ៌ិសាត់ស្រស់ប្រមាណ 5300ឈុត សម្រាប់រយៈពេល14ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី 18 រហូតដល់ ទី31 មិនា 2021 នេះសម្រាប់គោលដៅធំៗ 2កន្លែង គឺមាន៖ មណ្ឌលចត្តាឡីស័ក្ត Great Duke និង មន្ទីរពេទ្យមិត្តភាពខ្មែរ សូរៀតជូនដល់គ្រូពេទ្យ បុគ្គលិកសុខាភិបាល និងកងកំលាំងប៉ូលីស ជួរមុខដែលមានចំនួនប្រមាណ៤០០នាក់ ដែលកំពុងឈរជើងការពារ ព្យាបាលនៅទីតាំងទាំង២ខាងលើ ដែលបានលៈបង់នូវពេលវេលាផ្ទាល់ខ្លួន នៅឆ្ងាយពីក្រុមគ្រួសារ តស៊ូការលំបាកនានាក្នុងកាលៈទេសៈនេះដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid-19។

សកម្មភាពទាំងនេះ គឺជាសកម្មភាពចូលរួមសង្គមដែល ផាកកាហ្វេ តែងតែធ្វើនិងឲ្យតម្លៃ។ ផាកកាហ្វេក៏ សូមសំដែងការដឹកគុណ អរគុណ និងស្ញើចសរសើរទៅដល់ក្រុមគ្រូពេទ្យ ក្រុមការងារជួរមុខប្រយុទ្ធនឹងជម្ងឺកូវីដ១៩យ៉ាងខ្លាំង ដែលពួកគាត់តែងតែខិតខំអស់ពីកំលាំងកាយចិត្ត បំពេញភារៈកិច្ចដ៏សំខាន់នេះ។ 

 

X
5s