ពិសេសខ្លាំងណាស់! សិស្សានុសិស្សអាចចុះឈ្មោះសិក្សាដោយឥតគិតថ្លៃជាមួយ E school Cambodia​



សិស្សានុសិស្សកំពុងសិក្សានៅថ្នាក់ទី ១២ ទាំងអស់ទាំងគ្រឹះស្ថានសាធារណៈ និងឯកជនទូទាំងប្រទេសកម្ពុជា នឹងទទួលបានការសិក្សាថ្នាក់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយឥតគិតថ្លៃជាមួយ E school Cambodia។

ក្នុងនោះរួមមានដូចជា ការប្រើប្រាស់សៀវភៅអេឡិចត្រូនិក កម្មវិធីការប្រឡងសាកល្បងដោយឥតគិតថ្លៃនិងសេវាកម្មសួរសំណួរមកកាន់គ្រូបង្គោលរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ១០យប់។ ដោយឡែកសិស្សានុសិស្សគ្រប់កម្រិតសិក្សា នឹងទទួលបានការបញ្ចុះតម្លៃ ៨៥%លើគ្រប់មុខវិជ្ជាសិក្សារយៈពេលពេញមួយឆ្នាំ។ 

ការផ្តល់ជូនពិសេសនេះ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា សម្រួលដល់ការសិក្សាតាមប្រព័ន្ធអនឡាញក្នុងអំឡុងពេលវិបត្តិនៃការរីករាលើដាលជំងឺកូវីដ ១៩៕

របៀបចុះឈ្មោះក្នុងE School Cambodia

- ទាញយកកម្មវិធី៖ E School Cambodia App

- សម្រាប់ព័ត៌មានបន្ថែម៖ Telegram

 

 

X
5s