ផាកកាហ្វេ៖ សេវាដឹកជូនដល់ទីកន្លែងនឹងការទទួលទានក្នុងហាងតាមបែបគន្លងថ្មី​វីបត្តនៃជំងឺ Covid-19 នៅប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយគឺកាន់តែអោយព្រួយបារម្ភបន្ទាប់ពីមានការឆ្លងជាសហគមន៌២០កុម្ភៈមកនេះ គឺមានរីករាលចូលក្នុងសហគមន៌ជាបន្តបន្ទាប់ដោយក្នុងតួរលេខនៃអ្នកឆ្លងថ្មីគឺមានចំនួនខ្ពស់ជារៀងរាល់ថ្ងៃ ហើយគួរអោយស្តោកស្តាយផងដែលប្រទេសកម្ពុជាយើងគឺមានតួរលេខនៃអ្នកស្លាប់ដោយសារជំងឺ Covid-19 នេះផងដែរ។ ចំណែកឯក្រុមគ្រូពេទ្យ នឹងបុគ្គលិកសុខាភិបាលបានក៏កាន់តែមមាញឹកដុតដៃដុតជើង យ៉ាងសរស្រាក់សរស្រាំទាំងថ្ងៃទាំងយប់ដោយទឹកចិត្តក្លាហានមិនខ្លាចនឿយហត់ ដើម្បីព្យាបារលអ្នកជំងឺ និង អ្នកដែលកំពុងធ្វើចត្តាឡឺសក្តនៅតាមមន្ទីរពេទ្យ និង មណ្ឌលដែលបានកំណត់ដោយអាជ្ញារធរ។

ដោយស្ថានភាពបច្ចុប្បន្ននេះការរក្សាអនាម័យយ៉ាងម៉ត់ចត់ ដោយយកចិត្តទុកដាក់ខ្លាំងគឺជាកត្តាមួយដែលសំខាន់បំផុតហើយនេះជាអ្វីដែលភោជនីយដ្ឋានផាកកាហ្វេគ្រប់សាខាកំពុងតែធ្វើ ហើយក៏បន្តធ្វើយ៉ាងម៉ត់ចត់បំផុតផងដែរទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ លោកអ្នកពិតជាបានជ្រាប់ដឹងមួយចំនួនហើយថានៅផាកកាហ្វេ ក្រៅពីអាហារសុខភាព គ្មានជាតិប៊ីចេង ផាកកាហ្វេបានផ្តោតលើអនាម័យ សុវត្ថិភាពចំនីអាហារបំរើជូនអតិថិជនជាចំបង ដោយគ្រប់បុគ្គលិកទាំងមុនចូលបំរើការងារតាមតួរនាទីរៀងខ្លួនគឺត្រូវឆែកសីតុណ្ហភាពខ្លួនប្រាណយ៉ាងត្រឹមត្រូវ ដើម្បីអោយប្រាដកថាមានសុខភាពល្អ តំរូវត្រូវពាក់ម៉ាសមុខ នឹងបន្ថែមដោយម៉ាសកញ្ចក់១ថែមពីក្រៅទៀត ពាក់ស្រោមដៃ ឆែកសីតុណ្ហភាពខ្លួនប្រាណ២ដងក្នុង១ថ្ងៃ លាងដៃនឹងទឹកអាកុលសម្លាប់មេរោគ។

ពេលធ្វើការបើកហាងបុគ្គលិកផ្នែកសេវាកម្មគឺត្រូវតំរូវអោយជូតសម្អាត តុ កៅអី កន្លែងដោយទឹកអាកុលសម្លាប់មេរោគមុនពេលអតិថិជនចូលអង្គុយ និងបន្ទាប់ពីចាក់ចេញពីហាង ហើយអ្វីដែលកាន់តែធ្វើអោយអតិថិជនគឺមានអារម្មណ៌ថាបុគ្គលិករបស់ផាកកាហ្វេដែលកំពុងបំរើជូនគឺមានសុខភាពល្អសុវត្ថិភាព កំដៅខ្លួននៅក្រោម៣៧”C គឺមានបិតក្រដាសព៌ណបៃតងបញ្ជាក់ពីសីតុណ្ហភាពខ្លួនបន្ទាប់ពីឆែកបានត្រឹមត្រូវលើស្លាកឈ្មោះបុគ្គលិកផ្ទាល់ បន្ថែមពីលើការអនុវត្តន៌ដោយបុគ្គលិកផ្ទាល់គ្រប់សាខាផាកកាហ្វេគឺមានបាញ់សំអាត សម្លាប់មេរោគរៀងរាល់ពេលយប់បិទហាងផងដែរ ដោយទឹកថ្នាំសម្លាប់មេរោគមានគុណភាពល្អ ជាមួយក្រុមជំនាញ់ គ្រប់ទីតាំងក្នុងបរិវេណហាង តុ កៅអី ដោយដើម្បីអោយប្រាកដថានៅផាកកាហ្វេលោកអ្នកគឺមានទំនុកចិត្តខ្ពស់ទាំងអនាម័យ សុវត្ថិភាព បុគ្គលិកដែលបំរើការងារក្នុងហាងគឺមានសុខភាពល្អ។ 

ដើម្បីកាត់បន្ថយការចាប់កាន់សៀវភៅមីនុយ នៅគ្រប់តុក៏មានបិតជា E-Menu សម្រាប់អតិថិជនស្កេនចូលមើលមីនុយសម្រាប់កុម្ម៉ង។ បន្ថែមពីនេះនៅផាកកាហ្វេក៏បន្ថែមភាពងាយស្រួល់ដល់អតិថិជនក្នុងការទូរទាត់វិក័យប័ត្រក្រៅពីសាច់ប្រាក់សុទ្ធគឺអតិថិជនអាចធ្វើការស្កេន QR Code ដែលមានមុខស្រាប់នៅលើកម្មវិធីទូរសព្ទដៃ(Park Café App) សម្រាប់ទូរទាត់ (Pay by Scan QR Code) ដែលមានភ្ជាប់នៅលើវិក័យប័ត្រ ឬតាមរយៈធនាគារដែលជាដៃគូរជាមួយផាកកាហ្វេ។

ក្រៅពីការទទួលទានក្នុងហាងដោយមានសុវត្ថិភាពក្នុងបរិបទធម្មតាថ្មី (Eating in New Normal) នៅផាកកាហ្វេបានដាក់ចេញនូវសេវាដឹកជញ្ជូនដល់ទីកន្លែងបែបថ្មីមួយទៀតនោះគឺសេវាដឹកជញ្ជូនដល់ទីកន្លែងបែបតាមបែបគន្លងថ្មី (Contactless Delivery Service)ដោយគ្រប់បុគ្គលិកផ្នែកដឹកជញ្ជូនគឺត្រូវអនុវត្តន៌តាមការណែនាំដោយមានជាវីដេអូតាមជំហាន់នីមួយ៖ ដោយត្រូវឆែកត្រូវឆែកសីតុណ្ហភាពខ្លួនប្រាណយ៉ាងត្រឹមត្រូវ តំរូវត្រូវពាក់ម៉ាសមុខ ពាក់ស្រោមដៃ លាងដៃនឹងទឹកអាកុលសម្លាប់មេរោគ ជូតសម្អាត់ធុងដឹកជញ្ជូនអាហារជាប្រចាំជាមួយនឹងទឹកអាកុលសម្លាប់មេរោគ។ ពេលទៅដល់ទីតាំងរបស់អតិថិជនគឺត្រូវអោយអតិថិជនចូលមកយកកញ្ចប់អាហារដោយខ្លួនឯងផ្ទាល់ជាមួយទូរទាត់តាមរយៈមុខងារស្កេន QR Code ដែលមានមុខស្រាប់នៅលើកម្មវិធីទូរសព្ទដៃ (Park Café App) សម្រាប់ទូរទាត់ (Pay by Scan QR Code) ដែលមានភ្ជាប់នៅលើវិក័យប័ត្រ ឬតាមរយៈធនាគារដែលជាដៃគូរជាមួយផាកកាហ្វេ។

 

- សម្រាប់សេវាដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេលេខ៖ 023 990 990

- ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi (ពិសេសសម្រាប់លោកអ្នក Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Gift Voucher ចំនួន $15 ប្រើចំនួន 5ដង សម្រាប់កុម៉្មង់តាម App Park Cafe )

- សម្រាប់ទីតាំងហាង៖ fb.com/ParkCafe1/locations

 

តំណរភ្ជាប់វីដេអូរ៖ សុវត្ថិភាពក្នុងបរិបទធម្មតាថ្មី (Eating in New Normal) នៅផាកកាហ្វេ៖ https://youtu.be/MjFPiTWXQfg

តំណរភ្ជាប់វីដេអូរ៖ សេវាដឹកជញ្ជូនដល់ទីកន្លែងបែបតាមបែបគន្លងថ្មី (Contactless Delivery Service) https://youtu.be/vV5nDoRxQg0

 

 

 

 

 

X
5s