ដឹកជញ្ជូនឥតគិតថ្លៃភ្លាមៗ! រាល់ការទិញទំនិញលើ L192 តាមរយៈអ៊ីម៉ល AMK Mobile ឥឡូវនេះ​



ដឹកជញ្ជូនឥតគិតថ្លៃភ្លាមៗ! សម្រាប់អតិថិជនដែលចង់ទិញសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងប្រើប្រាស់ ឬផលិតផលថែរក្សាសម្រស់ផ្សេងៗ ការផ្ដល់ជូននេះគឺ សម្រាប់លោកអ្នក។  ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៣ មេសា ២០២៣ អ្នកនឹងទទួលបានការដឹកជញ្ជូនឥតគិតថ្លៃភ្លាមៗ សម្រាប់ការទិញរាល់ទំនិញនៅលើ L192 app ឬក៏តាម AMK eMall ហើយទូទាត់តាម AMK Mobile។

សម្រាប់អ្នកដែលមិនទាន់មានគណនី AMK លោកអ្នកអាចធ្វើការដោនឡូត AMK Mobile រួចបង្កើត គណនីខ្លួនឯង (Selfie Banking) ដោយមិនចាំបាច់អញ្ជើញទៅសាខាផ្ទាល់នោះទេ។

ការផ្តល់ជូនពិសេសនេះ ចាប់ពីថ្ងៃទី 15 ខែមីនា រហូតដល់ថ្ងៃទី 13 ខែមេសា ឆ្នាំ 2023 ។

លក្ខន្តិក៖

•សម្រាប់អតិថិជនដែលទិញទំនិញណាមួយនៅលើកម្មវិធី L192 ឬ AMK eMall ហើយទូទាត់តាមរយៈ AMK Mobile

•ទិញចាប់ពី 5 ដុល្លារឡើងទៅ

•ប្រតិបត្តិការមិនកំណត់

•លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

 

ព័ត៍មានលម្អិតទំនាក់ទំនងតាមរយៈ ៖ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

 

X
5s