បញ្ចុះតម្លៃ ៣០% ភ្លាមៗ ! រាល់ការទិញសំបុត្រឡាននៅ BookMeBus ហើយទូទាត់តាម AMK Mobile​បញ្ចុះតម្លៃ ៣០% ជូនអតិថិជនភ្លាមៗ! ក្នុងឱកាសរដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្រាប់អតិថិជនដែលមានបំណងចង់កក់ ឬទិញសំបុត្រឡានសម្រាប់ត្រៀមទៅដើរលេង ឬទៅលេងស្រុក ការផ្ដល់ជូននេះគឺ សម្រាប់លោកអ្នក។  ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ មីនា ២០២៣ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ៣០%ភ្លាមៗ សម្រាប់ការរាល់ការកក់ ឬទិញសំបុត្រឡាននៅលើ BookMeBus ហើយទូទាត់តាម AMK Mobile។

សម្រាប់អ្នកដែលមិនទាន់មានគណនី AMK លោកអ្នកអាចធ្វើការដោនឡូត AMK Mobile រួចបង្កើត គណនីខ្លួនឯង (Selfie Banking) ដោយមិនចាំបាច់អញ្ជើញទៅសាខាផ្ទាល់នោះទេ។

ការផ្តល់ជូនពិសេសនេះ ចាប់ពីថ្ងៃទី ២០ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ។

លក្ខន្តិក៖

• សម្រាប់អតិថិជនទាំងអស់ដែលកក់នៅលើ BookMeBus និងទូទាត់តាមរយៈ AMK Mobile

• បញ្ចុះតម្លៃ 30% កំណត់ត្រឹម 3 ដុល្លារ

• សំបុត្រដែលបានទិញជាមួយនឹងការផ្តល់ជូនពិសេសនេះមិនមានសិទ្ធិលុបចោល ឬកំណត់ពេលវេលាឡើងវិញទេ។

• ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី 20 ខែមីនា រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2023

• ប្រតិបត្តិមិនកំណត់

• លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ព័ត៍មានលម្អិតទំនាក់ទំនងតាមរយៈ ៖ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។

 

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

 

 

X
5s