សន្សំពិន្ទុកាន់តែច្រើន បានរង្វាន់កាន់តែច្រើននៅលើ AMK Mobile​សន្សំពិន្ទុតាមរយៈការបញ្ចូលកាតទូរស័ព្ទ និងទូទាត់វិក្កយបត្រនៅលើ AMK Mobile ដើម្បីទទួលបានរង្វាន់ជាច្រើន។ ឥឡូវនេះ នៅពេលដែលអតិថិជនបញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រផ្សេងៗនៅលើ AMK Mobile លោកអ្នកនឹងទទួលបានពិន្ទុ សម្រាប់លេងឆ្លើយសំណួរសប្បាយៗ ដើម្បីទទួលបានឱកាសផ្សងសំណាងយករង្វាន់ជាច្រើន ដែលរង្វាន់សរុបរហូតដល់ ៧០ លានរៀល។

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះរហូតដល់ខែធ្នូ ឆ្នាំ២០២៣

វិធីសាស្រ្ដទទួលបានពិន្ទុ៖

អតិថិជនទាំងអស់នឹងទទួលបាន ១ពិន្ទុ នៅពេលធ្វើការទូទាត់វិក្កយបត្តិដូចខាងក្រោម៖

• បញ្ចូលលុយទូរស័ព្ទ

• បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាម

• បង់ប្រាក់កម្ចី និងប័ណ្ណឥណទាន

• បង់អ៊ីនធឺណែត និងទូរទស្សន៍ខ្សែកាប

• បង់ថ្លៃការសិក្សា

• និងបង់វិក្កយបត្រផ្សេងៗ

ការប្ដូរពិន្ទុ៖

• ប្ដូរ ២ពិន្ទុ ដើម្បីទទួលបានឱកាសលេងកម្សាន្ដ ឆ្លើយសំណួរជាមួយនឹង អេ អឹម ខេ ល្បងប្រាជ្ញា  (របៀបប្ដូរពិន្ទុ)

• ប្ដូរ ៥ពិន្ទុ ដើម្បីទទួលបានឱកាសផ្សងសំណាងចាប់ឆ្នោតរៀងរាល់ ២សប្ដាហ៍ម្ដង  (របៀបប្ដូរពិន្ទុ)


លក្ខន្ដិក៖

• ប្តូរ ៥ពិន្ទុ ទទួលបានឱកាសផ្សងសំណាង ដើម្បីឈ្នះរង្វាន់សាច់ប្រាក់ម្តង។ 

• ឱកាសផ្សងសំណាងយករង្វាន់សាច់ប្រាក់ចំនួន ១០ម៉ឺនរៀល ចំនួន ៣០រង្វាន់ រៀងរាល់ថ្ងៃទី១០ និងទី២៥ ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកា និងរង្វាន់សាច់ប្រាក់ចំនួន ១លានរៀល ចំនួន ៤០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ២០២៣។ ប្រសិនបើការចាប់រង្វាន់ចំថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក នឹងលើកទៅថ្ងៃធ្វើការបន្ទាប់។

• ប្រាក់រង្វាន់នឹងបញ្ចូលទៅគណនីរបស់អ្នកឈ្នះបន្ទាប់ពីបញ្ចប់កម្មវិធីចែករង្វាន់នៅ អេ អឹម ខេ។

• អតិថិជនម្នាក់អាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះក្នុងការចាប់ឆ្នោតមួយលើក។

• ការចាប់រង្វាន់នឹងធ្វើការផ្សាយបន្ដផ្ទាល់នៅលើហ្វេសប៊ុកផេក AMK អេ អឹម ខេ

• ចំនួនឱកាសផ្សងសំណាងនឹងត្រូវរាប់ឡើងវិញនៅក្រោយថ្ងៃទី៩ និងទី២៤ ម៉ោង១១:៥៩យប់ ព្រោះចំនួនឱកាសរបស់លោកអ្នកត្រូវបានបញ្ចូលទៅក្នុងកម្មវិធីផ្សងសំណាងរួចហើយ។

• គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។

***យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!

 

 

X
5s