ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៨ អបអរសាទរភាពជោគជ័យក្នុងទីផ្សារអចលនទ្រព្យ​



អ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៨ប្រចាំឆ្នាំ ២០២៣

 

រាជធានីភ្នំពេញ ប្រទេសកម្ពុជា — PropertyGuru Group  ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ថ្ងៃនេះបានប្រកាសអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៨ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន CBRE Cambodia, Dewan Architects and Engineers, និង SALTO Systems។ 

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងអចលនទ្រព្យមកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយសដែលបានប្រកាសនាថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រារព្វកម្មវិធីនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ក្រុមហ៊ុន OCIC Group បានឈ្នះពានរង្វាន់កំពូលអ្នកអភិវឌ្ឍន៍ល្អបំផុត (Best Developer)ជាលើកដំបូង ខណៈដែលគម្រោងរបស់ខ្លួន Diamond Bay Garden បានឈ្នះពានរង្វាន់ចំនួនពីរ ដែលក្នុងនោះមាន ការអភិវឌ្ឍន៍ខុនដូល្អបំផុត (កម្ពុជា) (Best Condo Development (Cambodia))។ Siha Property Co., Ltd ជាប់ឈ្មោះជា អ្នកអភិវឌ្ឍន៍ប៊ូទិកល្អបំផុត (Best Boutique Developer) ខណៈដែលគម្រោង Siha Residence របស់ខ្លួនទទួលបានពានរង្វាន់ចំនួនបួនដែលក្នុងនោះមាន ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (កម្ពុជា)(Best Housing Development (Cambodia))។

 

Marum Estate ដែលជាគម្រោងរបស់ Sir Stamford Raffles (Cambodia) Co., Ltd. ក៏បានឈ្នះពានរង្វាន់ចំនួនបួនដែលក្នុងនោះមាន ការអភិវឌ្ឍន៍ទីក្រុងរណបល្អបំផុត (Best Township Development) ផងដែរ។ ក្រុមហ៊ុន Canopy Sands Development ទទួលបានពានរង្វាន់ចំនួនបីសម្រាប់គម្រោង Bay of Lights របស់ខ្លួន ដែលក្នុងនោះមាន ការរចនាប្លង់មេទីក្រុងរណបល្អបំផុត (Best Township Masterplan Design)។ 

ក្រុមហ៊ុន OCIC GROUP AND SIHA PROPERTY CO., LTD ទទួលបានពានលំដាប់ឈានមុខគេនៅ ពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ២០២៣

 

គម្រោងជាច្រើនទៀត​ដែល​ទទួល​បាន​ពាន​រង្វាន់​ ​ក្នុង​ឆ្នាំ​នេះ​រួម​មាន អង្គរ​សិរី​មង្គល ​ដោយ Sok Tonh Real Estate; Apsor Mera ដោយ Bosba Property Co., Ltd; Dragon Land 598 ដោយ Dragon Land Investment Co., Ltd.; La Maison Plaza ដោយ Cambestate Management Co., Ltd.; Maline Office ដោយ Maline Office Co., Ltd; Mean Chey Avenue ដោយ RM Commercial Co., Ltd.; The Garden Residency 2 ដោយ JS Land Plc; និង Vong Residence ដោយ Bossba Investment Co., Ltd។ 

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន Prince Holding Group បានទទួលពានរង្វាន់លើ បុគ្គលិកលក្ខណៈឆ្នើមខាងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ពី ក្រុមការងារពិនិត្យការចេញផ្សាយរបស់ Property Report ដោយ PropertyGuru ដែលជាទស្សនាវដ្តីផ្លូវការនៃពានរង្វាន់។ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ព្រីនស៍ ហូលឌីង គ្រុប បានវិនិយោគលើគម្រោងជាងមួយលានម៉ែត្រការ៉េនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក Jules Kay អ្នកគ្រប់គ្រងទូទៅកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី បានមានប្រសាសន៍ថា « ពានរង្វាន់នៅឆ្នាំនេះបន្តអបអរសាទរភាពជោគជ័យនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងការកើនឡើងនៃចំណាប់អារម្មណ៍ពីអ្នកទិញក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិលើលំនៅដ្ឋាន និងការអភិវឌ្ឍន៍ប្រកបដោយគុណភាព។  កម្ពុជានៅតែបន្តជាទីផ្សារដ៏សំខាន់ និងគួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងតំបន់។» 

លោក Jeremy Williams នាយកគ្រប់គ្រងទីផ្សារនៃ PropertyGuru Group បានថ្លែងថា៖ « សូមអបអរសាទរដល់អ្នកឈ្នះពានរង្វាន់នៅកម្ពុជាក្នុងឆ្នាំនេះសម្រាប់ការបង្កើតការអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្មដែលមានកម្រិតខ្ពស់។ អចលនទ្រព្យទាំងនេះមានសក្តានុពលខ្លាំងក្នុងការរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា គាំទ្រដោយទីផ្សារអចលនទ្រព្យក្នុងស្រុកដែលមានភាពធន់។» 

គណៈកម្មការឯករាជ្យដែលបានកំណត់បញ្ជីអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំនេះគឺ លោក សន សៀប (Sorn Seap) ប្រធានកម្មវិធីពានរង្វាន់នៅកម្ពុជា និងជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក David Granger អ្នកគ្រប់គ្រងសាខាខេត្តសៀមរាបនៃ IPS Real Estate Agency លោក Dilip Abye អ្នកគ្រប់គ្រងការរចនាស្ថាបត្យកម្មនៃ Archetype Cambodia ជេននី ជា សុខយូ(Jenny Chea Sok You) ស្ថាបត្យករ និងនាយកគ្រប់គ្រង CMED Construction Jovany Antonio នាយកគ្រប់គ្រង DA&G Asset Management; Kinkesa Kim នាយករង CBRE Cambodia លោក លឹម វាសនា ដៃគូរសហការ និងមេធាវី មជ្ឈត្តករពាណិជ្ជកម្ម និងភ្នាក់ងារតំណាងម្ចាស់ម៉ាក នៃ Vinaya Law Firm លោក Simon Griffiths នាយកគ្រប់គ្រងក្រុមហ៊ុន The Mall  លោកបណ្ឌិត Simon Vancliff នាយកប្រតិបត្តិក្រុមហ៊ុន WB Sport Village Co., Ltd. និង លោកស្រី អាន ធីតា នាយិកាគ្រប់គ្រងនៃក្រុមហ៊ុន PropNex Cambodia។ 

លោក Jules Kay អ្នកគ្រប់គ្រងទូទៅកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី

 

ក្រោមការដឹកនាំរបស់លោក Paul Ashburn HLB International Real Estate Group បានធ្វើការជ្រើសរើសឡើងប្រកបដោយភាពសុក្រឹត្យត្រឹមត្រូវ មានតម្លាភាព និងអាចជឿទុកចិត្តបាន។ 

អ្នកឈ្នះពានរង្វាន់ ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru (PropertyGuru Cambodia Property Awards) នឹងឈានទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ PropertyGuru Asia Property Awards លើកទី ១៨ ដែលនឹងប្រារព្វនៅថ្ងៃសុក្រ ទី ៨ ខែធ្នូ នៅទីក្រុងបាងកក ប្រទេសថៃ ដែលពួកគេនឹងប្រកួតប្រជែងដៃគូររបស់ពួកគេពីទីផ្សារអចលនទ្រព្យជាច្រើន ដណ្តើមយកកិត្តិយសក្នុងតំបន់។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ពានរង្វាន់ PropertyGuru Asia Property Awards បន្តផ្តល់រង្វាន់ដល់ការងារដែលមានកម្រិតខ្ពស់នៅក្នុងឧស្សាហកម្មនេះ ដោយរួមបញ្ចូលការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម ការរចនាប្លង់ខាងក្នុង និងការអនុវត្តអគារប្រកបដោយចីរភាព។ ការប្រគល់ពានរង្វាន់នេះដំបូងគ្របដណ្តប់តែតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបានពង្រីកដើម្បីរួមបញ្ចូលទីផ្សារអចលនទ្រព្យក្នុងតំបន់ រួមមានអូស្ត្រាលី ចិន ឥណ្ឌា និង Greater Niseko នៅ ប្រទេសជប៉ុន។

កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru  លើកទី ៧ ប្រចាំឆ្នាំ ២០២៣ ទទួលបានការឧបត្ថម្ភគាំទ្រពីម្ចាស់ឧបត្ថម្ភធំគឺក្រុមហ៊ុន CBRE Cambodia ម្ចាស់ឧបត្ថម្ភបន្ទាប់បន្សំគឺក្រុមហ៊ុន Dewan Architects and Engineers និង SALTO Systems ទស្សនាវដ្តីរាយការណ៍អចលនទ្រព្យផ្លូវការ PropertyGuru Property Report ដៃគូរផ្សព្វផ្សាយផ្លូវការ ក្រុមហ៊ុនភ្នាក់ងារផ្សាយពាណិជ្ចកម្ម TWPR  ស្ថាប័នសារព័ត៌មានជាដៃគូរ Bridges ស្ថាប័នសារព័ត៌មាន Cambodia Begins at 40 ស្ថាប័នសារព័ត៌មាន Construction & Property ស្ថាប័នសារព័ត៌មានSiemreap.net និងទស្សនាវត្តី Southeast Asia Globe សមាគមគាំទ្ររួមមាន សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និង Eurocham Cambodia និងអ្នកគ្រប់គ្រងផ្លូវការ HLB៕ 

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលទៅកាន់ [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ http://asiapropertyawards.com/

 

ការថ្លែងសុន្ទរកថាស្វាគមន៍ដោយលោក សន សៀប ប្រធានកម្មវិធីពានរង្វាន់នៅកម្ពុជា និងជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)

 

អ្នកអភិវឌ្ឍន៍ប៊ូទិកល្អបំផុត (Best Boutique Developer)

អ្នកឈ្នះ: ក្រុមហ៊ុន Siha Property Co., Ltd

ពានរង្វាន់អភិវឌ្ឍន៍: ការអភិវឌ្ឍន៍ទីក្រុងរណបល្អបំផុត (Best Township Awards)

អ្នកឈ្នះ: គម្រោង Marum Estate របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co., Ltd.

ការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Development)

អ្នកឈ្នះ: គម្រោង Marum Estate របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co., Ltd.

ការអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតល្អបំផុត (ភ្នំពេញ) (Best Luxury Housing Development (Phnom Penh)

អ្នកឈ្នះ: គម្រោង Siha Residence របស់ក្រុមហ៊ុន Siha Property Co., Ltd

ការអភិវឌ្ឍន៍លំនៅដ្ឋានលំដាប់ខ្ពស់ល្អបំផុត (ភ្នំពេញ) (Best High End Housing Development (Phnom Penh)

អ្នកឈ្នះ: គម្រោង Dragon Land 598 របស់ក្រុមហ៊ុន Dragon Land Investment Co., Ltd.

ការអភិវឌ្ឍន៍ខុនដូដែលមានតម្លៃសមរម្យបំផុត (ភ្នំពេញ) (Best Affordable Condo Development (Phnom Penh)

អ្នកឈ្នះ: គម្រោង The Garden Residency 2 របស់ក្រុមហ៊ុន JS Land Plc

ការអភិវឌ្ឍន៍ខុនដូមាត់ទឹកល្អបំផុត (Best Waterfront Condo Development)

អ្នកឈ្នះ: គម្រោង Diamond Bay Garden របស់ក្រុមហ៊ុន OCIC Group

ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ភ្នំពេញ) (Best Housing Development (Greater Phnom Penh))

អ្នកឈ្នះ: គម្រោង Apsor Mera របស់ក្រុមហ៊ុន Bosba Property Co., Ltd

ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (សៀមរាប) (Best Residential Development (Siem Reap))

អ្នកឈ្នះ: គម្រោង Angkor Sereymongkol របស់ក្រុមហ៊ុន Sok Tonh Real Estate

 

ការអភិវឌ្ឍន៍ផ្សារល្អបំផុត (Best Retails Development)

លោក Paul Ashburn ពី from HLB International Real Estate Group អ្នកគ្រប់គ្រងផ្លូវការនៃកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៨

 

អ្នកឈ្នះ: គម្រោង Mean Chey Avenue របស់ក្រុមហ៊ុន RM Commercial Co., Ltd.

ការអភិវឌ្ឍន៍កន្លែងលំហែល្អបំផុត (Best Leisure Development)

អ្នកឈ្នះ: គម្រោង Bay of Lights របស់ក្រុមហ៊ុន Canopy Sands Development

ការអភិវឌ្ឍន៍ហាងល្អបំផុត (Best Shophouse Development)

អ្នកឈ្នះ: គម្រោង La Maison Plaza របស់ក្រុមហ៊ុន Cambestate Management Co., Ltd.

 

ពានរង្វាន់រចនាប្លង់ 

ការរចនាប្លង់មេទីក្រុងរណបល្អបំផុត (Best Township Masterplan Design)

អ្នកឈ្នះ: គម្រោង Bay of Lights របស់ក្រុមហ៊ុន Canopy Sands Development

ការរចនាស្ថាបត្យកម្មលំនៅដ្ឋានប្រណិតល្អបំផុត (Best Luxury Housing Architectural Design)

អ្នកឈ្នះ: គម្រោង Siha Residence របស់ក្រុមហ៊ុន Siha Property Co., Ltd

ការរចនាស្ថាបត្យកម្មលំនៅដ្ឋានកម្រិតខ្ពស់ល្អបំផុត (Best High End Housing Architectural Design)

អ្នកឈ្នះ: គម្រោង Dragon Land 598 របស់ក្រុមហ៊ុន Dragon Land Investment Co., Ltd.

ការរចនាស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុត (Best Housing Architectural Design)

អ្នកឈ្នះ: គម្រោង Marum Estate របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co., Ltd.

ការរចនាប្លង់ខាងក្នុងលំនៅដ្ឋានល្អប្រណិតបំផុត (Best Luxury Housing Interior Design)

អ្នកឈ្នះ: គម្រោង  Siha Residence របស់ក្រុមហ៊ុន Siha Property Co., Ltd

ការរចនាប្លង់ខាងក្នុងលំនៅដ្ឋានល្អបំផុត (Best Housing Interior Design)

អ្នកឈ្នះ: គម្រោង ​Vong Residence របស់ក្រុមហ៊ុន Bossba Investment Co., Ltd.

OCIC Group ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ដែលជាកិត្តិយសកំពូលប្រចាំឆ្នាំក្នុងកម្មវិធី PropertyGuru Cambodia Property Awards 2023

 

ការរចនាទេសភាពលំនៅដ្ឋានផ្ទះល្អបំផុត (Best Housing Landscape Design)

អ្នកឈ្នះ: គម្រោងMarum Estate by Sir Stamford Raffles (Cambodia) Co., Ltd.

ការរចនាស្ថាបត្យកម្មការិយាល័យល្អបំផុត (Best Office Architectural Design)

អ្នកឈ្នះ: គម្រោងMaline Office by Maline Office Co., Ltd

ការរចនាស្ថាបត្យកម្មផ្សារល្អបំផុត (Best Retail Architectural Design)

អ្នកឈ្នះ: គម្រោងMean Chey Avenue by RM Commercial Co., Ltd.

ការរចនាស្ថាបត្យកម្មកន្លែងកម្សាន្តល្អបំផុត (Best Leisure Architectural Design)

អ្នកឈ្នះ: គម្រោងBay of Lights by Canopy Sands Development

ពានរង្វាន់ល្អបំផុតប្រចាំកម្ពុជា

ការអភិវឌ្ឍន៍ខុនដូល្អបំផុត (កម្ពុជា) (Best Condo Development (Cambodia))

អ្នកឈ្នះ: គម្រោងDiamond Bay Garden by OCIC Group

ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (កម្ពុជា) (Best Housing Development (Cambodia))

អ្នកឈ្នះ: គម្រោងSiha Residence by Siha Property Co., Ltd

ជម្រើសរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ

បុគ្គលិកលក្ខណៈឆ្នើមខាងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ (Cambodia Real Estate Personality of the Year)

អ្នកឈ្នះ:  នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន ព្រីនស៍ ហូលឌីង គ្រុប

Siha Property Co., Ltd ដែលជាអ្នកឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ប៊ូទិក ល្អបំផុតក្នុងកម្មវិធី PropertyGuru Cambodia Property Awards 2023

 

ការសាកសួរព័ត៌មានទូទៅ៖

លោក Richard Allan Aquino, ប្រធានផ្នែកសេវាម៉ាក និងទីផ្សារ

ទូរស័ព្ទ: +66 92 954 4154

អ៊ីម៉ែល: [email protected]    

ប្រព័ន្ធផ្សព្វផ្សាយ និងសហការដៃគូ៖

Nate Dacua, មន្ត្រីប្រតិបត្តិផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ និងសេវាទីផ្សារ

ទូរស័ព្ទ: +66 92 701 2510

អ៊ីម៉ែល: [email protected] 

ផ្នែកឧបត្ថម្ភកម្មវិធី៖

Kanittha Srithongsuk, អ្នកគ្រប់គ្រងប្រចាំតំបន់ផ្នែកឧបត្ថម្ភពានរង្វាន់

ទូរស័ព្ទ: +66 93 293 9794

អ៊ីម៉ែល: [email protected]

ផ្នែកលក់ និងចាត់តាំង៖

Phumet Puttasimma (Champ), អ្នកគ្រប់គ្រងផ្នែកដំណោះស្រាយ

ទូរស័ព្ទ: +66 81 426 8714

អ៊ីម៉ែល: [email protected] 

Nyan Zaw Aung (Jordan), អ្នកគ្រប់គ្រងផ្នែកដំណោះស្រាយ

ទូរស័ព្ទ: +66 96 457 5088

អ៊ីម៉ែល: [email protected] 

អំពីពានរង្វាន់អចលនទ្រព្យ PROPERTYGURU ប្រចាំទ្វីបអាស៊ី៖

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី គឺជាកម្មវិធីពានរង្វាន់អចលនទ្រព្យផ្តាច់មុខ និងដ៏មានកិត្យានុភាពបំផុតមួយក្នុងតំបន់។ ពានរង្វាន់អចលនទ្រព្យប្រចាំទ្វីបអាស៊ី ត្រូវបានទទួលស្គាល់ថាជាម៉ាកសញ្ញានៃឧត្តមភាពដ៏អស្ចារ្យបំផុតក្នុងវិស័យអចលនទ្រព្យប្រចាំទ្វីបអាស៊ី។ ដោយលើកសរសើរចំពោះក្រុមអ្នកជំនាញឯករាជ្យក្នុងវិស័យឧស្សាហកម្ម និងក្រុមត្រួតពិនិត្យដ៏គួរឱ្យទុកចិត្ត ពានរង្វាន់នេះមានកេរ្តិ៍ឈ្មោះដ៏អស្ចារ្យបំផុតចំពោះភាពជឿជាក់ ក្រមសីលធម៌ យុត្តិធម៌ត្រឹមត្រូវ និងតម្លាភាព។

នៅឆ្នាំ ២០២២ ពានរង្វាន់ត្រូវបានបើកចំហជាបន្តបន្ទាប់ចំពោះទីផ្សារអចលនទ្រព្យសំខាន់ៗជាច្រើននៅជុំវិញតំបន់។ ព្រឹត្តិការណ៍ លៀងសាយភោជន៍ដ៏រំភើបអស្ចារ្យត្រូវបានរៀបចំឡើង ដើម្បីជាការស្វាគមន៍ថ្នាក់ដឹកនាំឧស្សាហកម្មជាន់ខ្ពស់ និងប្រព័ន្ធផ្សព្វផ្សាយកំពូលៗ       ក៏ដូចជាភ្នាក់ងារអចលនទ្រព្យ និងអ្នកប្រើប្រាស់តាមរយៈការផ្សាយបន្តផ្ទាល់។ ដោយទទួលស្គាល់ឧត្តមភាពនៅក្នុងទីផ្សារអាស៊ីនីមួយៗតាមប្រភេទខុសៗគ្នា រួមទាំងការអភិវឌ្ឍន៍បៃតង និងប្រកបដោយនិរន្តរភាព កម្មវិធីពានរង្វាន់ក្នុងតំបន់នីមួយៗនឹងបញ្ចប់ទៅវិញជាមួយនឹងវគ្គផ្តាច់ព្រ័ត្រផ្លូវការនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី ដែលប្រព្រឹត្តឡើងបន្ទាប់ពីជំនួបកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី ក្នុងអំឡុងពេល 'សប្តាហ៍ PropertyGuru' នៅខែធ្នូ ឆ្នាំ ២០២២។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ AsiaPropertyAwards.com

 

អំពីក្រុមហ៊ុន PROPERTYGURU GROUP៖

PropertyGuru គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេ1មួយនៅតំបន់អាស៊ីអាគ្នេយ៍ ហើយជាគោលដៅដ៏ពេញនិយមមួយសម្រាប់អ្នកស្វែងរកអចលនទ្រព្យជាង ៣៧ លាននាក់2ដើម្បីភ្ជាប់ជាមួយភ្នាក់ងារជិត ៦ម៉ឺន ក្នុងមួយខែ3 ដើម្បីស្វែងរកលំនៅដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេ។ PropertyGuru ផ្តល់អំណាចដល់អ្នកស្វែងរកអចលនទ្រព្យជាមួយនឹងការចុះបញ្ជីអចលនទ្រព្យច្រើនជាង ២,៩ លាន4 ការយល់ដឹង និងដំណោះស្រាយដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តនៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។

PropertyGuru.com.sg វបានចាប់ផ្តើមដំណើរការក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមក PropertyGuru Group បានធ្វើឱ្យវិស័យអចលនទ្រព្យមានតម្លាភាពសម្រាប់អ្នកស្វែងរកអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ PropertyGuru បានរីកចម្រើនទៅជាក្រុមហ៊ុន PropTech ដែលមានកំណើនខ្ពស់ជាមួយនឹងផលប័ត្រដ៏រឹងមាំរួមទាំងទីផ្សារអចលនទ្រព្យឈានមុខគេ និងកម្មវិធីទូរស័ព្ទដែលទទួលបានពានរង្វាន់នៅទូទាំងទីផ្សារ របស់ខ្លួន។ ទីផ្សារបញ្ចាំ, PropertyGuru Finance; វេទិកាសេវាកម្មតាមផ្ទះ, Sendhelper; ដំណោះស្រាយសហគ្រាសដែលមានកម្មសិទ្ធិក្រោម PropertyGuru For Business រួមមាន DataSense, ValueNet, ពានរង្វាន់, ព្រឹត្តិការណ៍ និងការបោះពុម្ពផ្សាយទូទាំងអាស៊ី។  

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖  PropertyGuruGroup.com; PropertyGuru Group on LinkedIn

1 ផ្អែកលើទិន្នន័យ SimilarWeb រវាងខែតុលា ឆ្នាំ ២០២២ និងខែមីនា ឆ្នាំ ២០២៣

2 ផ្អែកលើទិន្នន័យ Google Analytics ចន្លោះខែតុលា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣

3 ផ្អែកលើទិន្នន័យនៅចន្លោះខែមករា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៣

 

4 ផ្អែកលើទិន្នន័យរវាងខែតុលា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣

X
5s