រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​​



យោង​តាម​​តាម​​សំណួរ​ដែល​រៀប​ចំ​ និង​ចង​ក្រង​​ឡើង​នៅ​លើ​គេហទំព័រ​ Quora ​បាន​ទម្លាយ​រឿង​ ៨ចំណុច​​ដែល​​អ្នក​បើក​យន្តហោះ​​មិន​ប្រាប់​អ្នក​ដំណើរ​ជា​ដាច់​ខាត។ ​រឿង​ទាំង​ ៨​ចំណុច​​​​នោះ​គឺ៖

១) ​ហាម​អ្នក​មិន​ឱ្យ​ផឹក​​កាហ្វេ៖ ​មាន​អ្នក​ធ្លាប់​លើក​ឡើង​ថា​ ​​មាន​អ្នក​បើក​បរ​​យន្តហោះ​ម្នាក់​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​មួយ​​បាន​ហាម​អ្នក​ដំណើរ​មិន​ឱ្យ​ផឹក​​កាហ្វេ។ នោះ​គឺ​ជា​ការ​ពិត​ ព្រោះ​​ថា​សារធាតុ​គីមី​ដែល​​ដាក់​ចូល​ក្នុង​ធុង​ទឹក​​ដើម្បី​​សម្លាប់​បាក់តេរី​​គឺ​ធ្វើ​ឱ្យ​កាហ្វេ​មាន​រសជាតិ​មិន​ល្អ។

២) ​កៅ​អី​​ល្អ​បំផុត​សម្រាប់​លោក​អ្នក៖ កៅអី​អង្គុយ​ដែល​ល្អ​បំផុត​​បំផុត​គឺ​​នៅ​ក្បែរ​ស្លាប។ ​កៅ​អី​​ទៅ​កន្ទុយ​យន្តហោះ​គឺ​មិន​សូវ​ល្អ​នោះ​ទេ។ ​នៅ​ពេល​នៅ​លើ​​អាកាស​ ​ផ្នែក​កណ្ដាល​នៃ​យន្តហោះ​គឺ​មិន​សូវ​មាន​ចលនា​ខ្លាំង​នោះ​ទេ។ បើ​និយាយ​ពី​ចរន្ត​ខ្យល់​វិញ​ គឺ​​ជា​ទូទៅ​​ធ្វើ​ចលនា​ពី​​ខាង​មុខ​នៃ​តួ​យន្តហោះ​ទៅ​ផ្នែក​ខាង​ក្រោយ​យន្តហោះ។ ​និយាយ​ដោយ​ខ្លី​ ​នៅ​ផ្នែក​ខាង​មុខ​មាន​ខ្យល់​បរិសុទ្ធ​ ហើយ​នៅ​ផ្នែក​ខាង​ក្រោយ​គឺ​​​​ខ្យល់​ក្ដៅ។

៣) ​អ្នក​បើក​យន្តហោះ​មិន​ញ៉ាំ​អាហារ​នៅ​លើ​យន្តហោះ​នោះ​ទេ​៖ ​អ្នក​បើក​យន្តហោះ​គឺ​​មាន​អាហារ​ផ្ទាល់​ខ្លួន​ ពោល​គឺ​មិន​មែន​អាហារ​សម្រាប់​អ្នក​ដំណើរ​នោះ​ទេ។ ​​​​​អ្នក​បើក​យន្តហោះ​ទាំង​ពីរ​នេះ​ ក៏​មាន​អាហារ​ផ្សេង​គ្នា​ដែរ។

៤) ​កុំ​បារម្ភ​ពី​សញ្ញា​​ប្រាប់​អ្នក​ពី​​​​កន្លែង​រឹត​ខ្សែ​កៅអី៖ ​តាម​ពិត​ទៅ​ មាន​អ្នក​ជំនាញ​ធ្លាប់​ប្រាប់​ថាស​ ​សញ្ញា​ប្រាប់​អ្នក​​​ឱ្យ​រឹត​ខ្សែ​កៅអី​នោះ​គឺ​មិន​សំខាន់​នោះ​ទេ​​ដូច្នោះ​លោក​អ្នក​មិន​ត្រូវ​​​បារម្ភ​អ្វី​ខ្លាំង​នោះ​ទេ។ សញ្ញា​នោះ​នឹង​លោត​ឡើង​​ ជា​ពិសេស​ពេល​យន្តហោះ​​​​ឃ្លីងឃ្លោង។

៥) ​អ្នក​បើក​បរ​យន្តហោះ​ខ្លះ​មាន​​កាំភ្លើង៖ ​អ្នក​បើក​យន្តហោះ​នៅ​​សហរដ្ឋ​អាមេរិក​មាន​សិទ្ធិ​ប្រើ​ប្រាស់​កាំភ្លើង។

៦) ​ចុះ​បើ​យន្តហោះ​ត្រូវ​ចោរ​ប្លន់​ អ្នក​បើក​បរ​ធ្វើ​​យ៉ាង​ម៉េច​ ​មាន​អ្នក​ជំនាញ​ប្រាប់​ថា​ ​នៅ​ពេល​​យន្តហោះ​ត្រូវ​ចោរ​ប្លន់​ ​អ្នក​បើកបរ​នឹង​​បង្ហើប​​ស្លាប​យន្តហោះ ឱ្យ​កាន់​តែ​​ខ្លាំង​​ ដើម្បី​បន្ថយ​ល្បឿន​យន្តហោះ​​បន្ទាប់​ពី​​វា​ចុះ។ ​នេះ​ជា​សញ្ញា​មួយ​ប្រាប់​​ទៅ​កាន់​អាកាសយានដ្ឋាន​ថា​ មាន​រឿង​មិន​ស្រួល​នៅ​ក្នុង​យន្តហោះ។

៧) ​យន្តហោះ​ឃ្លីងឃ្លោង​ គ្មាន​អ្វី​ត្រូវ​ខ្លាច៖ ​បើ​គិត​ជា​រួម​ យន្តហោះ​ដែល​ធ្លាក់​ភាគ​ច្រើន​​គឺ​នៅ​ពេល​ហោះ​ឡើង​ ឬ​ពេល​ចុះ​ចត។ ​រឿង​យន្តហោះ​ឃ្លីងឃ្លោង​ជា​រឿង​ធម្មតា​ ប៉ុន្តែ​អាច​​ធ្វើ​ឱ្យ​អ្នក​​ជិះ​ភ័យ​ខ្លាំង​ ​តែ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​បើកបរ​ទៅ​ហើយ។

៨) តាម​ពិត​​ការ​ប្រើ​ទូរស័ព្ទ​​​​ក៏​គ្មាន​​បញ្ហា​​អ្វី​ដែរ៖ ​តាម​ពិត​ទៅ​​ ​ទូរស័ព្ទ​អាច​ប្រើ​បាន​មិន​ថា​នៅ​ពេល​ហោះ​ឡើង​ ឬ​​ពេល​ចុះ​ចត​នោះ​ទេ។ ​គ្មាន​ការ​ស្រាវជ្រាវ​ណា​បង្ហាញ​ថា​ ករ​ប្រើ​ប្រាស់​ទូរស័ព្ទ​បង្ក​​បញ្ហា​អេឡិចត្រូនិក​ណា​មួយ​ដល់​យន្តហោះ​​ ឬ​ប្រព័ន្ធ​​អ្វី​មួយ​នោះ​ទេ។ អ្នក​បើក​យន្តហោះ​ខ្លះ​​ក៏​អាច​ប្រើ​​​ទូរស័ព្ទ​របស់​ខ្លួន​បាន​ទៀត​ផង។ ​រឿង​ទាំង​ ៨​យ៉ាង​ខាង​លើ​នេះ​ គឺ​​អ្នក​បើក​បរ​សុទ្ធ​តែ​មិន​ដែល​ប្រាប់​អ្នក​នោះ​ទេ៕

ដោយ៖ រតនៈវិភូ

X
5s