ជីវិត​តស៊ូ​របស់​លោក​ម៉ៃឃើល ​ឌែល៖ ​ពី​​ក្មេង​លាងចាន​​​ ​​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​



ជីវិត​ដំបូង​របស់​លោក​ម៉ៃឃើលឌែល​ (Michael Dell)៖ លោក​ម៉ៃឃើលឌែល​ មាន​ការ​ខិតខំ​ប្រឹងប្រែង​តាំង​តែ​ពី​ខ្លួន​នៅ​ក្មេង​មក​ម្ល៉េះ។​ ក្នុង​វ័យ​១២ឆ្នាំ​គាត់​បាន​ធ្វើ​ជា​អ្នក​នៅ​ចាន​នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ផ្ទះ​របស់​គាត់​ទើប​គាត់​អាច​បង្កើន​ការ​សន្សំ​ប្រាក់​របស់​គាត់​បាន។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​លោក​ឌែល​ក៏​បាន​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​អ្នក​ដើរ​ចែកចាយ​កាសែត​ឲ្យ​ក្រុមហ៊ុន​ Houston Post ដែល​ទីនេះ​ក៏​ជា​ទី​កន្លែង​ចាប់ផ្ដើម​គំនិត​រកស៊ី​របស់​គាត់​ដែរ។ ហើយ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​អង្កេត​មើល​តម្រូវ​ការ​​មនុស្ស​ជុំវិញ​ដែល​ផ្ដល់​គំនិត​ឲ្យ​គាត់​រកស៊ី​ហើយ​គាត់​ក៏​បាន​រក​ប្រាក់​ចំណូល​តាម​រយៈ​ការ​ធ្វើ​ការងារ​​ឲ្យ​គេ​រហូត​ទទួល​បាន​១ម៉ឺន​៨ពាន់​ដុល្លារ​មុន​នឹង​គាត់​ចាប់ផ្ដើម​រកស៊ី​ដោយ​ខ្លួន​ឯង។
 
 
កុំព្យូទ័រ​ឌែល (Dell) ៖ នៅ​ពេល​ដែល​លោក​ឌែល​ចាប់​ផ្ដើម​ការងារ​អាជីវកម្ម​របស់​គាត់​ក្នុង​ការ​វិវឌ្ឍ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន ​​គឺ​គាត់​នៅ​ត្រឹម​តែ​ជា​សិស្ស​នៅ​ឡើយ​ទេ។ បន្ទាប់​មក​គាត់ ​ក៏​ក្លាយ​ជា​អ្នក​លក់​ចុះ​​កុងត្រា​​​​ម្នាក់​ ហើយ​គាត់​ក៏​ដឹង​ដែរ​ថា​ខ្លួននឹង​អាច​ឈ្នះ​កិច្ច​សន្យា​ដោយ​ហេតុ​ថា​គាត់​មិន​បាន​ចំណាយ​លុយ​ក្នុង​ការ​បើក​ជា​ហាង​កុំព្យូទ័រ​នោះ​ទេ។ នៅ​ដើម​ឆ្នាំ​១៩៨៤​លោក​ឌែល​បាន​បង្កើត​ចេញ​ជា​សកម្មភាព​តាម​គំនិត​ដែល​ខ្លួន​មាន​ហើយ​គាត់​ទទួល​បាន​ប្រាក់ចំណេញ​ក៏​ដូច​ជា​ផល​ប្រយោជន៍​ជាច្រើន​ពី​ការ​លក់​រាយ​ ដោយ​ពាក់ព័ន្ធ​ជាមួយ​នឹង​ឈ្មួញ​កណ្ដាល​ផង​ដែរ។
 
លោក​ឌែល​បាន​ធ្វើការ​ចាប់​ផ្ដើម​ទីតាំង​អាជីវកម្ម​ដំបូង​របស់​គាត់​នៅ​ខុនដូ យ៉ាង​ណា​មិញ​នៅ​ខែ​មេសា​ឆ្នាំ​ដដែល​នេះ ​Dellត្រូវ​បង្ខំ​ឱ្យ​ប្តូរ​ទៅ​ក្នុង​បរិវេណ​មួយ​ធំ​ជាង​នេះ​ដែល​រួម​បញ្ចូល​ក្រុមហ៊ុន​តូច​មួយ​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ Dellកុំព្យូទ័រ (Dell Computer Corporation)។ ក្រុមហ៊ុន Dell បាន​ជួល​មនុស្ស​តិច​ជាង​ដប់​នាក់​និង​ប្រើប្រាស់​ដើមទុន​ដើម្បី​បណ្ដាក់​ទុន​ថ្មី​ត្រឹមតែ​១ពាន់​ដុល្លារ​តែ​ប៉ុណ្ណោះ។
Image result for michael dell
ប្រភពរូប៖ Bloomberg
 
នៅ​ពេល​ដែល​លោក​ឌែល​មាន​អាយុ​២៧​ឆ្នាំ​ លោក​បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ម្នាក់​ដ៏​ក្មេង​បំផុត​ក្នុង​ចំណោម​សហគ្រិន​ដ៏​ជោគជ័យ​ទាំង​៥០០​រូប​នៅ​ក្នុង​ទស្សនាវដ្ដី​ហ្វប (Forbes Magazine) ។ នៅ​ក្នុង​ឆ្នាំ​១៩៩៦​បាន​ពង្រីក​អាជីវកម្ម​របស់​គាត់​ទៅលើ​បណ្ដាញ​អ៊ីនធឺណិត​ហើយ​មិន​យូរ​គាត់​ក៏​ទទួល​បាន​ភាព​ជោគជ័យ​មួយ​ដោយ​ទទួល​បាន​ចំណូល​រហូត​ទៅ​ដល់​១លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ លោក​ឌែល​ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​បង្កើត​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​ដ៏​ជោគជ័យ​ជាង​គេ​នៅ​ក្នុង​ពិភពលោក។ គោលដៅ​វិនិយោគ​របស់​លោក​ម៉ៃឃើល ឌែល៖ លោក​ឌែល​តែងតែផ្តល់តម្លៃលើការចែករំលែក​ ​ដែល​ជា​លទ្ធផល​គាត់​បាន​បង្កើត​មូលនិធិ​ Michael and Susan Dell Foundation ជាមួយ​ភរិយា​របស់​គាត់​ក្នុង​គោល​បំណង​ជួយ​ទៅ​ដល់​ការ​ផ្គត់ផ្គង់​ផ្នែក​អប់រំ សេវាកម្ម​មន្ទីរពេទ្យ ក៏​ដូច​ជា​ស្ថិរភាព​សេដ្ឋកិច្ច​គ្រួសារ​ព្រម​ទាំង​រឿង​សប្បុរសធម៌​ជាច្រើន​ទៀត។ រហូត​មក​ដល់​ចុង​ឆ្នាំ​២០០៩ មូលនិធិ​បាន​ធ្វើការ​បរិច្ចាគ​រហូត​ទៅ​ដល់​៦៥០លាន​ដុល្លារ​ចំពោះ​ការងារ​សហគមន៍​និង​បញ្ហា​ផ្សេងៗ​របស់​កុមារ​ទាំង​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។
 
បញ្ហា​ក៏​ដូច​ជា​ការ​ប្រឈម​មុខ​ថ្មីៗ៖ ក្រុមហ៊ុន​ឌែល​ធ្លាប់​មាន​វិបត្តិ​ដ៏​ធំ​មួយ​ដោយសារ​តែ​ការ​ចំណាយ​ទៅ​លើ​ការ​ជួសជុល​ម៉ាស៊ីន​រហូត​អស់​៣០០លាន​ដុល្លារ​ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ស្លាក​សញ្ញា​ឌែ​នេះ​ពី​ឧស្សាហកម្ម​កុំព្យូទ័រ​ផង​ដែរ តែ​នៅ​ឆ្នាំ​២០០៧​លោក​ឌែល​ក៏​បាន​ក្លាយ​ជា​ប្រធានប្រតិបត្តិ​ក្រុមហ៊ុន​នេះ​ម្ដង​ទៀត។ នៅ​ក្នុង​រដូវ​ក្ដៅ​នៃ​ឆ្នាំ​២០១០​ ក្រុមហ៊ុន Dell បាន​ជួប​ប្រទះ​ភាព​ចម្រូង​ចម្រាស​ដោយសារ​តែ​លោក Michael បាន​តាំង​ទី​លំនៅ​ច្រើន​ដែល​មាន​តម្លៃ​ជាង​១០០លាន​ដុល្លារ​ទើប​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​និង​ចោទ​ប្រកាន់​ពី​បទ​លួច​បន្លំ​លុយ​ក្រុមហ៊ុន។ គាត់​បាន​បើក​ក្រុមហ៊ុន​មូលធន​ឯកជន​ជាមួយ​នឹង Bill Gates ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Microsoft ដើម្បី​បើក​ដំណើរ​ការ​ទិញ​សម្រាប់​ភាព​ឆ្នើម​និង​ជោគជ័យ​របស់​ក្រុមហ៊ុន​ Dell នេះ​ឡើង​វិញ​ដែល​នេះ​បាន​នាំ​ផ្នែក​មួយ​នៃ​ការ​ទិញ​ដ៏​ធំ​បំផុត​ហើយ​ចុងក្រោយ​នេះ​​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​ដែល​មាន​តម្លៃ ​២៤ពាន់​លាន​ដុល្លារ។ នេះ​ជា​ការ​បំផុស​គំនិត​ដ៏​គំរូ​មួយ​ពី​របៀប​ដែល​លោក Michael Dell បាន​គ្រប់គ្រង​ដើម្បី​បង្កើត​ដង្ហើម​ថ្មី​សម្រាប់​ក្រុមហ៊ុន​របស់​លោក​បើ​ទោះ​បី​ជា​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​យ៉ាង​ណា​ក៏​ដោយ។លោក​ Michael Dellបាន​រួមបញ្ចូល​គ្នា​ទាំង​ការ​បង្កើត​ថ្មី​ ចំណង់ចំណូលចិត្ត​ ការ​តស៊ូ និង​ការ​ផ្តោត​អារម្មណ៍​របស់​គាត់​ទៅ​លើ​ដំណោះស្រាយ​​ព្រម​ជា​ទាំង​ជា​គន្លឹះ​ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​សហគ្រិន​ដ៏​ជោគជ័យ​មួយ​រូប។ វា​បូក​រួម​ទាំង​ការ​ចង់​ដឹង​ចង់​ឃើញ​និង​ភាព​អត់​ធន់​របស់​គាត់ ដែល​បាន​ដុត​បញ្ឆេះ​ចូលគ្នា​ហើយ​ធ្វើ​ឲ្យ​គាត់​បាន​សម្រេច​នៅ​សុបិន​របស់​ខ្លួន​ផង​ដែរ។ ស្រង់​ចេញ​ពី​រឿង​ពិត​របស់​លោក​ផ្ទាល់​បាន​ធ្វើ​ឲ្យ​យើង​ដឹង​ថា​គ្មាន​ក្ដី​សុបិន​ណា​ដែល​មិន​អាច​សម្រេច​បាន​នោះ​ទេ ហើយ​យើង​ពិត​ជា​មិន​ជឿ​នោះ​ទេ​ទាល់​តែ​យើង​បាន​សាកល្បង​ធ្វើ​វា​ដោយ​ផ្ទាល់៕
 
សម្រង់​សម្ដី​សំខាន់ៗ​​របស់​លោក ​​​​Michael Dell ដែល​គួរ​ចងចាំ​​៖
១) ​«​ប្រសិន​បើ​អ្នក ​សប្បាយចិត្ត​ ​វា​គឺ​ជា​​រឿង​សំខាន់​បំផុត​​។ ​​គ្រប់គ្នា​សុទ្ធតែ​មាន​និយមន័យ​នៃ​ពាក្យ​ថា ​​ជោគជ័យ​ផ្ទាល់ខ្លួន ​ប៉ុន្តែ​សម្រាប់​​ខ្ញុំ​ ​​ជោគជ័យ​​​គឺ​នៅ​ពេល​ជីវិត​មាន​​​សុភមង្គល»​។ ​
២) «​យើង​សុទ្ធតែ​​សំខាន់​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​​ភាព​រីកចម្រើន​របស់​ខ្ញុំ​​ក្នុង​ការ​ក្លាយ​ជា​អ្នក​ដឹកនាំ​មួយ​រូប​​នៅ​ពេល​នេះ​ ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ​​វា​កើតឡើង​ចេញ​ពី​ទំនាក់ទំនង​របស់​ខ្ញុំ»។​ ​
៣) ​​«​សូម​កុំ​ចំណាយ​ពេល​យូរ​ពេក​​ ​ក្នុង​ការ​ជ្រើសរើស​ឱកាស​​ដែល​ល្អ​ឥតខ្ចោះ​ ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​​ឱកាស​ល្អ​បាន​»។
៤) «​ការ​សហការ​គ្នា​ ​វា​ស្មើនឹង​​ការ​បង្កើត​អ្វី​ដែល​​ថ្មី​»។ ​
៥) ​«​នៅ​ពេល​ខ្ញុំ​មាន​អាយុ​៧​ឆ្នាំ​ ​ខ្ញុំ​បាន​ទិញ​​ម៉ាស៊ីន​គិតលេខ​ដំបូង​ ​ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​​លើ​​ ​មា ស៊ីន​ដែល​អាច​គណនា​បាន​»។ ​
៦) ​«​ពិតមែន​ហើយ​ ​ជំនួញ​របស់​យើង​​ផ្ដោត​សំខាន់​លើ​បច្ចេកវិទ្យា។ ​ប៉ុន្តែ​​វា​ក៏​ផ្ដោត​សំខាន់​លើ​ ​ប្រតិបត្តិការ​ ​និង ​ទំនាក់ទំនង​អតិថិជន​ផង​ដែរ​»៕
 
X
5s