ចង់ដឹងទេ ក្មេងតូចដែលសម្ដែងជាតួអង្គ ម៉ៅ ឃ្លីជាអ្នកណា?​



ខណៈ​នេះ​គ្មាន​អ្នក​ណា​ដែល​មិន​ស្គាល់ ​ឬ ​ចាប់អារម្មណ៍​ក្មេង​ប្រុស​មុខ​មាត់​ស្អាត​ ដែល​សម្ដែង​ជា​តួ​អង្គ​ ម៉ៅ​ ឃ្លី ក្នុង​រឿង​និទាន​ដ៏​ល្បីល្បាញ​ “The Jungle Book” ហើយ​ត្រូវ​បាន​​ផលិត​កម្ម​ Disney យក​មកផលិត​ជា​ភាពយន្ត​ខ្នាត​ធំ​។ ក្មេង​ប្រុស​រូប​នេះ​គឺ​ជា​តារា​សម្ដែង​អាមេរិក​កាំង​ឈ្មោះ​ Neel Sethi មាន​បទ​ពិសោធន៍​​សម្ដែង​បាន​ពីរ​រឿង​ហើយ​គឺ​ រឿង​ Dawali (Short Film) និង​​រឿង​ចុង​ក្រោយ​បង្អស់​ដើរ​តួ​ជា​តួ​អង្គ​ឯក​ ម៉ៅ ឃ្លី​ (The Jungle Book) នេះ​តែ​ម្ដង​។ ខាង​ក្រោម​នេះ​ជា​ប្រវត្តិរូប​ខ្លះ​របស់​តួ​អង្គ​ឯក​ដែល​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​នៅ​ពេល​នេះ៖ ឈ្មោះ​ ៖ Neel Sethi ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ២២ ធ្នូ ឆ្នាំ​ ២០០៣ អាយុ៖ ១២ ឆ្នាំ ទី​កន្លែង​កំណើត​៖ ទីក្រុង New York សហរដ្ឋអាមេរិកUSA ជនជាតិ ៖ អាមេរិក (ដើម​កំណើត​ឥណ្ឌា) អាជីព៖ តារា​សម្ដែង​ សមិទ្ធិផល​ការងារ៖ Dawali, The Jungle Book ​ខុស​គ្នា​ពី​កម្ពុ​ជា​​ដែល​ប្រើ​អក្សរ​រត់​លើ​អេក្រង់​កុន​ ភាពយន្ត​នេះ​​នឹង​ត្រូវ​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ឥណ្ឌា​​ដោយ​មាន​ការ​បញ្ចូល​សំឡេង​ជា​ភាសា​ហ៊ិន​ឌូ​​ ហើយ​តារា​សម្ដែង​ល្បី​ៗ​បូលីវូដ​ដែល​នឹង​បញ្ចូល​សំឡេង​ជា​ភាសា​ហ៊ិនឌូ​ឱ្យ​តួ​អង្គ​និមួយ​ៗ​ក្នុង​រឿង​នេះ​​​​មាន​ដូច​ជា​៖ Irrfan Khan, Nana Patekar, Shefali Shah, Om Puri and Priyanka Chopra ៕ ប្រែ​សម្រួល​៖ សុខា នីកា ប្រភព៖ www.filmyfolks.com
X
5s