ដឹង​អត់ Angelina Jolie រៀបការ​ប៉ុន្មាន​ដង​ហើយ?​



Angelina Jolie មុន​នឹង​រៀប​ការ​ជាមួយ​នឹង​ Brad Pitt បាន​រៀបការ​ពីរ​ដង​រួច​ហើយ​ ដោយ​ស្វាមី​ទី​មួយ​របស់​នាង​ជា​អ្នក​ដឹកនាំ​រឿង​ជនជាតិ​អង់គ្លេស​ ខណៈ​ស្វាមី​ទីពីរ​របស់​នាង​គឺជា​ជនជាតិ​អាមេរិក​​ និង​មាន​អាជីព​ជា​តារា​សម្ដែង​អាមេរិក​ អ្នក​ដឹកនាំ​ និង​ ជា​តន្ត្រីករ។ អាពាហ៍ពិពាហ៍​ដំបូង​របស់​ Angelina ជាមួយ​នឹង​ស្វាមី​ទី​មួយ​​គឺ​លោក​ Jonny Lee Miller បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩៩៦ ដែល​កាល​ណោះ​ Angelina គ្រាន់តែ​ជា​ក្មេង​ស្រី​វ័យ​២១​ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ​ ដូច្នេះ​អាពាហ៍ពិពាហ៍​នេះ​មាន​អាយុកាល​ត្រឹម​តែ​៣​ឆ្នាំ​ប៉ុណ្ណោះ​ អ្នក​ទាំងពីរ​ក៏​បាន​ចែក​ផ្លូវ​គ្នា​ដើរ​ ប៉ុន្តែ​អ្នក​ទាំងពីរ​នៅ​តែ​រក្សា​ចំណង​មិត្ត​ភាព​ជា​មិត្ត​ភក្ដិ​នឹង​គ្នា​ ហើយ​នៅ​ពេល​ត្រូវ​សួរ​ថា​ហេតុអ្វី​បាន​ជា​បែក​បាក់​គ្នា​ អ្នក​ទាំងពីរ​បាន​ឆ្លើយ​ថា​បញ្ហា​ចម្បង​គឺ​ព្រោះ​តែ​កាល​ណោះ​ពួក​គេ​ទាំងពីរ​នៅ​ក្មេង​ពេក​។ បន្ទាប់​ពី​អាពាហ៍ពិពាហ៍​ទី​មួយ​បរាជ័យ​ ក្នុង​ឆ្នាំ ​២០០០ នាង​បាន​រៀបការ​ម្តង​ទៀត​ជា​មួយ​នឹង​លោក​ Billy Bob Thornton ដែល​ជា​តារា​សម្ដែង អ្នក​និពន្ធ តន្ត្រីករ និង​ អ្នក​ដឹកនាំ​រឿង ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ព្រោះ​អាពាហ៍ពិពាហ៍​លើក​ទីពីរ​នេះ​មាន​រយៈកាល​ត្រឹម​ ៣​ឆ្នាំ​ប៉ុណ្ណោះ​ក៏​បែកបាក់​គ្នា​ទៀត​ ពោល​គឺ​បែក​គ្នា​ត្រឹម​តែ​ពីរ​ទៅ​បី​ខែ​មុន​នឹង​អ្នក​ទាំង​ពីរ​រៀបចំ​ចិញ្ចឹម​កូន​ចិញ្ចឹម​ប៉ុណ្ណោះ​។ រហូត​ដល់​ចុង​ក្រោយ​នេះ​ Angelina បាន​រៀបការ​ជា​លើក​​ទី​បី​ជាមួយ​នឹង​តារា​សម្ដែង​ម្ចាស់​ពាន​រង្វាន់​មាស​ពិភពលោក​ Brad Pitt ដោយ​ទំនាក់ទំនង​អ្នក​ទាំងពីរ​បាន​​ត្រូវ​មហាជន​ដឹង​ជា​សាធារណៈ​តាំង​ពី​ ឆ្នាំ ​២០០៦​មក​ម្ល៉េះ​។ Angelina Jolie បាន​រៀប​អាពាហ៍ពិពាហ៍​ជា​លើក​ទី​បី​ជាមួយ​ Brad Pitt ដោយ​អ្នក​ទាំងពីរ​មាន​កូន​ប្រុស​កូន​ស្រី​ក្នុង​បន្ទុក​សរុប​៦​នាក់ កូន​បង្កើត​៣​នាក់​ និង​ កូន​ចិញ្ចឹម​៣​នាក់ ​​ពោល​គឺ​មាន​ជនជាតិ​អេត្យូពី ជនជាតិ​វៀតណាម​ ដោយ​ក្នុង​នោះ​កូន​ប្រុស​ច្បង​ Maddox គឺ​ជា​ជន​ជាតិ​ខ្មែរ​។ ប្រែ​សម្រួល​៖ សុខា នីកា ប្រភព៖www.qsponge.com
X
5s