ឆាវ ឆាវ មាន​គូរសត្រូវ​ម្នាក់​ទៀត​ដែល​ខ្លាំង​បន្ទាប់​ពី​លីវប៉ី តើ​ជា​អ្នក​ណា?​



គេហទំព័រ Bizkhmer ធ្លាប់​បាន​នាំ​អារម្មណ៍​ប្រិយមិត្ត​អោយ​ស្គាល់​តួសម្តែង​ជា ឆាវ ឆាវ ក្នុង​រឿង​សាមកុក​ រួច​មក​ហើយ ​គឺ​លោក Chen Jian Bin និង ​គូរសត្រូវ​របស់​គាត់​គឺ​លីវប៉ី ដែល​សម្ដែង​ដោយ​លោក Yu He Wei។ បន្ត​ពី​នេះ Bizkhmer សូម​​នាំ​មិត្ត​អ្នក​អាន​មក​ស្គាល់​គូរ​សត្រូវ​ទី​២​របស់ ​ឆាវ ឆាវ វិញ​ម្ដង ​គឺ ស៊ុន ឈាន ដែល​សម្តែង​ដោយ​លោក Zhang Bo។ នៅ​ក្នុង​រឿង​សាមកុក​ ស៊ុន ​ឈាន ជា​តួអង្គ​មួយ​ដែល​លិច​មុខ​តាំង​ពី​ក្មេង ដែល​ជា​កូន​ប្រុស​របស់​ត្រកូលស៊ុន គ្រប់គ្រង​នៅ​តុងអ៊ូ។ ស៊ុន ឈាន ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​ប្រាជ្ញា​តាំង​ពី​ក្មេង​មក​ម្ល៉េះ រហូត​ដល់​ធំ ក៏​បាន​ក្លាយ​ជា​ម្ចាស់​តុងអ៊ូ ហើយ​ក៏​ជា​បន្លា​ក្នុង​កែវ​ភ្នែក​របស់ ឆាវ ឆាវ ផងដែរ។ លោក Zhang Bo ដែល​សម្តែង​ជា​តួ ស៊ុន ឈាន កើត​នៅ​ថ្ងៃ​ទី​២៩ ​សីហា ១៩៨២ ប្រទេស​ចិន។ លោក ​Zhang Bo គឺ​ជា​តារាសម្តែងប្រុស​ដែល​មាន​កម្ពស់​ខ្ពស់​ គឺ​មាន​កម្ពស់​១​ម៉ែត្រ​៨៣។ លោក Zhang Bo បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​ម៉្លេះ។ លោក បាន​សម្តែង​ជា​រឿង​ភាពយន្ត​ខ្នាត​ខ្លី និង​រឿង​ភាគ​ខា្នតវែង បាន​ប្រមាណ​ជិត​២០រឿង។ ក្នុង​ការ​សម្ដែង​រឿង​កន្លងមក លោក Zhang Bo ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​ដូចជា ពានរង្វាន់​ Best Actor, Best TV Actor, Best Supporting Actor និង Most Valuable Actor ជាដើម។ នៅ​ក្នុង​ការ​សម្តែង​រឿង​សាមកុក លោក​ Zhang Bo ទទួល​បាន​ពានរង្វាន់​ Best Supporting Actor។ ក្នុង​រឿង​សាមកុក ស៊ុន ឈាន ជា​មនុស្ស​ដែល​មាន​មហិច្ឆតា​ធំ និង​មាន​ការ​អត់ធ្មត់​ខ្ពស់ ស៊ុន ឈាន ធ្លាប់​បាន​និយាយ​ថា៖«បើ​យើង​មិន​ខ្លាំង គ្មាន​នរណា​ព្រម​ជួយ​យើង​នោះ​ទេ»​។ ​ដោយ​៖ សុខា នីកា
X
5s