គន្លឹះកំពូលទាំង ១២ នឹងជួយយឹតយោងថ្ម iPhone របស់អ្នកឱ្យប្រើប្រាស់បានយូរជាងមុនយ៉ាងមានប្រសិទ្ធភាព (Updated)
ប្រាកដណាស់ថា បច្ចុប្បន្នអ្នកប្រើស្មាតហ្វូនមួយចំនួនប្រហែលបានដឹងពីល្បិច និងគន្លឹះធ្វើយ៉ាងណាដើម្បីសន្សំសំចៃថ្ម iPhone ប្រើប្រាស់ឱ្យបានយូរ។ យ៉ាងណា បរិយាយអាចមិនដូចៗគ្នាទាំងស្រុងនោះទេ ត្បិតអីទំព័រនេះយើងក៏នឹងលើកយកគន្លឹះកំពូលចំនួន ១២ មកបង្ហាញដល់លោកអ្នក ដើម្បីឱ្យថ្ម iPhone កាន់បានយូរជាងមុនយ៉ាងមានប្រសិទ្ធភាព។
១) បន្ថយកម្រិតពន្លឺអេក្រង់ប្រសិនមិនចាំបាច់ប្រើ (ជាក់ស្ដែងនៅពេលយប់)
-អនុវត្តដោយចូលទៅ Settings → Display & Brightness រួចហើយបន្ថយពន្លឺតាមចំណូលចិត្ត
២) បិទមុខងារ Background app refresh ដើម្បីជួយកែលំអអាយុកាលរបស់ថ្ម
-អនុវត្តដោយចូលទៅ Settings → General → Background App Refresh
៣) កែលំអអាយុកាលរបស់ថ្មដោយបិទសារជូនដំណឹង (turn off notification)
-អនុវត្តដោយចូលទៅ Settings → Notification ហើយបិទបណ្ដាកម្មវិធីដែលអ្នកចង់ផ្លាស់ប្ដូរ
៤) ប្ដូរការកំណត់ក្នុង Settings របស់មុខងារអ៊ីមែល Push to Fetch ដោយកំណត់ពេលវេលាសមស្របមួយ
-អនុវត្តដោយចូលទៅ Settings → Mail, Contact, Calendars → Fetch New Data បន្ទាប់មកជ្រើសរើស Fetch or Push និងរយៈពេលដែលចង់ទទួលបច្ចុប្បន្នភាពអ៊ីមែល។ អ្នកអាចជ្រើសរើសយករយៈពេល ១៥នាទី ជាជាងឱ្យកម្មវិធី refresh អ៊ីមែលថ្មីជារៀងរាល់នាទីដែលធ្វើឱ្យស៊ីថ្ម។
៥) បិទ WiFi ចោលនៅពេលឈប់ប្រើ ដើម្បីកាត់ផ្ដាច់ការស្វែងរកសញ្ញាជុំវិញខ្លួនអ្នក ដែលបណ្ដាលឱ្យស៊ីថ្មទូរស័ព្ទ
៦) កែលំអអាយុកាលថ្មដោយ បិទ Automatic Downloads
-អនុវត្តដោយចូលទៅ Settings → iTunes & App Store → Use Mobile Data រួចហើយបិទលើកម្មវិធីដូចជា Music, Apps, Books ជាដើម។
៧) សង្គ្រោះអាយុកាលថ្ម ដោយបន្ថយរយៈពេលចាក់សោដោយស្វ័យប្រវត្តិ (Auto Lock time)
-អនុវត្តដោយចូលទៅ Settings → General → Auto Lock រួចហើយជ្រើសរើសរយៈពេល ដែលមានតិចបន្ថយត្រឹម ៣០វិនាទី។
៨) បិទមុខងារចាប់យកតំបន់ (Location Tracking)
-អនុវត្តដោយចូលទៅ Settings → Privacy → Location Service ហើយធ្វើការបិទ។
៩) កាត់ផ្ដាច់ដំណើរការរបស់កម្មវិធីទាំងឡាយដែលកំពុងប្រើ Spotlight Search
-អនុវត្តដោយចូលទៅ Settings → General → Spotlight Serach រួចហើយបិទចោលបណ្ដា Apps
១០) នៅពេលថ្ម iPhone របស់អ្នកសល់តិច សូមបើកមុខងារ Low Power Mode ដើម្បីបន្តការប្រើឱ្យបានយូរជាងមុនមួយកម្រិត
-អនុវត្តដោយចូលទៅ Settings → Batter → Low Power Mode
១១) កុំបិទកម្មវិធី ព្រោះវាប្រើប្រាស់ថាមពលច្រើនជាងនេះ ក្នុងការបិទកម្មវិធីទាំងនោះទៅវិញ
អនុប្រធានជាន់ខ្ពស់ផ្នែកសូហ្វ៊ែររបស់ Apple លោក Craig Federighi ថ្មីៗនេះបានអះអាងថា ការបិទកម្មវិធី នៅលើ iPhone នឹងមិនអាចជួយកែលំអអាយុកាលថ្មបាននោះឡើយ។ នៅពេលកម្មវិធីដំណើរការនៅក្នុងទម្រង់ background វាពុំស៊ីថ្មីអ្វីសោះឡើយ ប៉ុន្តែការបិទបណ្ដា app ដែលរត់នៅ background នេះ បែរជានឹងត្រូវចំណាយថាមពលថ្មច្រើនជាង អ្នកទុកកម្មវិធីឱ្យដំណើរការនៅ background ទៅវិញ។
១២) បិទ Bluetooth និង AirDrop នៅពេលឈប់ប្រើ