យន្តហោះ​ខ្នាត​យក្ស​មិន​ប្រើ​សាំង​របស់​ស្វីស ហោះ​ដល់​រដ្ឋ​កាលីហ្វ័រញ៉ា​ហើយ បន្ទាប់ពី​ធ្វើដំណើរ​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​



យន្តហោះប្រើថាមពលពន្លឺព្រះអាទិត្យ ឬបច្ចេកវិទ្យាសូឡា ដែលមិនប្រើសាំងមួយតំណក់របស់ស្វីស ពេលនេះ បានហោះហើរទៅដល់រដ្ឋកាលីហ្វ័រញ៉ាហើយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ ការហោះហើរនេះ ធ្វើឡើងរយៈពេល ៣ថ្ងៃបន្ទាប់ពីហោះកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដែលជាគោលដៅផ្នែកមួយនៃគម្រោងហោះហើរជុំវិញពិភពលោក។ https://youtu.be/yUpyuORoB8o

colar-impulse-2

អ្នកបើកយន្តហោះដែលជាលោក Bertrand Piccard បានចុះចតយន្តហោះខ្នាតធំ Solar Impulse 2 នេះនៅក្នុងក្រុង Mountain View ភាគខាងត្បូងនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៅម៉ោង ១១និង ៤៥នាទីល្ងាច (ម៉ោងក្នុងស្រុក) បន្ទាប់ពីបានហោះហើរដោយមិនប្រើសាំងមួយតំណក់ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិករួចមក។

solar-impulse-2-plane-designboom01-818x527

ការចុះចតនេះ ធ្វើឡើងនៅរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីយន្តហោះផ្លាស់ប្ដូរអ្នកបញ្ជាជំនួសដោយលោក Piccard។ លោក Piccard មានប្រសាសន៍ថា៖ «ខ្ញុំបើករំលោងស្ពាន Golden Gate Bridge។ ខ្ញុំបានមកដល់ទឹកដីអាមេរិកពិតប្រាកដហើយ»។

solar-impulse

លោក Piccard និងសហសេវិកមួយរួបទៀតគឺ លោក Andre Borschberg បានទទួលយកការហោះហើរយន្តហោះសូឡាខ្នាតយក្សនេះ តាមគម្រោងធ្វើដំណើរទៅកាន់ជុំវិញពិភពលោក ដែលចាប់ចេញដំណើរពីទីក្រុង Abu Dhabi នៃសហភាពអារ៉ាប់រួម ចាប់តាំងពីខែមីនា ឆ្នាំ២០១៥។ មានម្ដង យន្តហោះនេះ បានធ្វើការចុះចតបណ្ដោះអាសន្ននៅក្នុងប្រទេសជប៉ុនដោយសារបញ្ហាអាកាសធាតុ។ បើគិតពីទីតាំងដែលយន្តហោះ Solar Impulse 2 នេះបានចុះចតរួមមាន៖ អូម៉ង់ មីយ៉ាន់ម៉ា ចិន ជប៉ុន និងរដ្ឋហាវ៉ៃ នៃសហរដ្ឋអាមេរិក។ គម្រោងហោះហើរបន្ទាប់គឺ ហោះឆ្លងកាត់មហាសមុទ្រអាត្លង់ទិច និងតំបន់មេឌីទែរ៉ាណេ ចុងក្រោយនឹងត្រឡប់មករាជធានីអារ៉ាប់រួម។

maxresdefault

សូមបញ្ជាក់ថា យន្តហោះ Solar Impulse 2 មានទម្ងន់មិនធ្ងន់ណាស់ណាដូចជាយន្តហោះដឹកអ្នកដំណើរទូទៅទេ តែអាចមានទម្ងន់ប្រហាក់ប្រហែលនឹងរថយន្តធុនធំមួយគ្រឿងប៉ុណ្ណោះ ហើយមានប្រវែងបណ្ដោយស្លាបចក្រវែងប្រហាក់ប្រហែលនឹង ស្លាបចក្ររបស់យន្តហោះដឹកអ្នកដំណើរធុនធំដែរ។ យន្តហោះនេះ ក្រាលដោយបន្ទះ Solar ដែលអាចផ្គត់ផ្គង់ថាមពលដល់ស្លាបចក្រចំនួន៤ បាន៕
X
5s