៦​ចំណុច​ដែល​សុភាព​បុរស​តែងតែធ្វើ​​​​ នៅ​ពេល​ពួក​គេ​មាន​ស្នេហា​



ស្ត្រីមួយចំនួនតែងតែគិតថានៅលើលោកនេះគ្មានឡើយសុភាពបុរស។ តាមពិតទៅបើអ្នកសង្កេតពីអត្តចរិតនិងអាកប្បកិរិយា របស់ពួកគេនោះ អ្នកនឹងដឹងថា តើពួកគេគួរអោយគោរពយ៉ាងណាចំពោះដៃគូស្នេហាពួកគេនោះ។

នេះជាអ្វីដែលអ្នកគួរដឹង៖

១) ស្រលាញ់និងគោរពអ្វីដែលសង្សារមាន

ពួកគេតែងតែអោយតម្លៃនិងគោរពដៃគូស្នេហាជាទីបំផុត។ ភាគច្រើនពួកគេផ្ដោតសំខាន់ទៅលើអត្តចរិតជាងសំបកខាងក្រៅរបស់នាង។

២) ប្ដេជ្ញាស្រលាញ់នាងដោយស្មោះស្ម័គ្រ

គេមិនមែនជាមនុស្សបោកប្រាស់ក្ដីស្នេហា ឬក៏ចង់បំពានទៅលើនារីដែលខ្លួនស្រលាញ់ទេ។ ពួកគេព្យាយាមយ៉ាងណារក្សាស្នេហានោះអោយបានយូរអង្វែង ដោយប្រើប្រាស់ភាពស្មោះត្រង់និងការជួយគ្នាទៅវិញទៅមក។

៣) តែងតែការពារនាងទាំងផ្លូវកាយនិងចិត្ត

មិនមែនបង្ហាញថានារីទាំងនោះមិនអាចការពារខ្លួនឯងបានទេ តែពួកគេចង់នៅទីនោះដើម្បីនាង។ ធ្វើយ៉ាងណាអោយនាងមានអារម្មណ៍ថានៅជាមួយអ្នក គឺមិនបាច់មានការភ័យខ្លាចអ្វីទាំងអស់។

៤) មានទំនួលខុសត្រូវចំពោះទង្វើខ្លួនឯង

ពួកគេមិនខ្លាចនឹងទទួលស្គាល់ពីកំហុសដែលពួកគេមានទេ។ ទោះបីជាពាក្យថាសុំទោសហាក់ដូចជាធ្ងន់ធ្ងរសម្រាប់បុរស តែគេនឹងធ្វើវា ដើម្បីបញ្ជាក់ពីទំនួលខុសត្រូវ។

៥) និយាយចេញមកនូវអ្វីដែលគេកំពុងគិត

ពួកគេនឹងមិនស្ទាក់ស្ទើរឡើយក្នុងការនិយាយអ្វីមួយដែលគេមិនពេញចិត្តទៅកាន់នារីជាទីស្រលាញ់។ វាមិនមែនជារឿងអាក្រក់ឡើយក្នុងការនិយាយបែបនេះ តែគេពិតជាខ្វាយខ្វល់ពីនាងទើបគេធ្វើបែបនេះ។ មនុស្សប្រុសដែលមិនដែលជំទាស់នោះគឺមិនមែនជាបុរសពិតទេ។

៦) តែងតែការពារស្នេហារបស់ពូកគេ

មនុស្សប្រុសពិតនឹងមិនចុះញ៉មសម្ដីមាក់ងាយរបស់អ្នកដទៃមកលើស្នេហារបស់ខ្លួនឡើយ។ គេនឹងឆ្លើយតបទៅអ្នកទាំងនោះវិញ ដោយគ្មានខ្លាចញញើត៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.lifehack.org

X
5s