រឿងទាំង៥យ៉ាង បុរសដែលមានគំនិតចាស់ទុំ មិនធ្វើដាច់ខាត
បុរសដែលមានគំនិតចាស់ទុំ មិនមែនសំដៅលើមនុស្សដែលមានអាយុច្រើននោះទេ ប៉ុន្តែសំដៅលើមនុស្សដែលមានគំនិតម្ចាស់ការលើខ្លួនឯង។ ពួកគេគឺត្រូវតែចេះបង្រៀនខ្លួនឯងអោយធ្វើអ្វីដែលមានប្រយោជន៍ ហើយ ព្យាយាមទទួលយកបទពិសោធន៍ពីអ្វីគ្រប់យ៉ាងអោយបានច្រើន ថែមទៀតផង។ ទាំងនេះជាអ្វីដែលពួកគេមិនគួរធ្វើ៖
១) មិនអោយភាពភ័យខ្លាចគ្របដណ្ដប់លើខ្លួនគេទេ៖ ការរស់នៅជាមួយភាពភ័យខ្លាចនេះនឹងមិនត្រឹមតែផ្ដល់ការលំបាកដល់ជីវិតអ្នកទេ ថែមទាំងផ្ដល់ផលភាពអវិជ្ជមានជាច្រើនដល់ការងារ និង ស្នេហា ទំនាក់ទំនងបុគ្គលផងដែរ។ ដូច្នេះហើយ បុរសដែលមានគំនិតចាស់ទុំ គឺតែងតែយកឈ្នះភាពភ័យខ្លាចជានិច្ច។
២) មិនធ្វើអ្វីសម្រាប់តែផ្គាប់ចិត្តអ្នកដទៃ៖ ពួកគេមិនដែលគិតថាធ្វើអ្វីសម្រាប់ទាមទារការចាប់អារម្មណ៍ពីអ្នកដទៃទេ។ អ្វីដែលពួកគេខិតខំ គឺគោលបំណងសិក្សា អភិវឌ្ឍ និងធ្វើអោយជីវិតខ្លួនឯងកាន់តែប្រសើរ។
៣) គ្មានការច្រណែននិន្ទា៖ ពេលមានកំហុសបុរសទាំងនោះតែងតែនិយាយពាក្យថា៖ «អោយខ្ញុំសូមទោស វាជាកំហុសខ្ញុំ»។ ពួកគេតែងតែបណ្ដោយអោយទុក្ខកង្វល់នានាចាកចេញពីខ្លួន ហើយងាកមកធ្វើអ្វីដែលមានប្រយោជន៍ជាងនេះ។
៤) មិនអនុញ្ញាតអោយអ្នកដទៃគំរាមកំហែងឡើយ៖ ពួកគេជាមនុស្សដែលចេះគោរពខ្លួនឯង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួនឯងផងដែរ។ ប្រសិនបើនរណាម្នាក់ហ៊ានបញ្ចេញកាយវិការឬអត្តចរិតមិនសមរម្យ នោះ គេនឹងងើបឡើងតបតវិញជាមិនខាន។
៥) គេមិនដែលគិតថាការងារពួកគេគួរអោយធុញនោះទេ៖ មនុស្សមួយចំនួនតែងគិតថាពួកគេមិនអាចចំណាយពេលវេលាជីវិតសម្រាប់តែផ្ដោតលើការងារនោះទេ។ ប៉ុន្តែបុរសដែលចេះដឹងនឹងព្យាយាមសិក្សាអោយបានច្រើនពីការងារដែលពួកគេមាន ព្រោះអ្វីដែលជោគជ័យបំផុតសម្រាប់ជីវិតគឺការដឹងពីតម្លៃដែលការងារអាចផ្ដល់អោយអ្នក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org