ឧស្សាហកម្ម​ Mobile Game នឹង​វ៉ា​ដាច់ PC Game ដោយ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង ​​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​​



ឧស្សាហកម្មវីដេអូហ្គេមនឹងបង្កើតបានប្រាក់ចំណូលក្បែរ ១០០ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០១៦ នេះ។ នេះបើផ្អែកតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Newzoo។ ក្រុមហ៊ុន ដោយយោងតាមរបាយការណ៍ទីផ្សារហ្គេមសកលចុងក្រោយ អះអាងថា តាមរយៈអ្នកលេងហ្គេមដ៏ច្រើនទូទាំងពិភពលោក នឹងបង្កើតចេញជាប្រាក់ចំណូលដល់ស្ថាបនា ក៏ដូចជាក្រុមហ៊ុនបានសរុបរហូតដល់ ៩៩,៦ពាន់លានដុល្លារនៅត្រឹមចុងឆ្នាំ២០១៦។

2016-04-22-image

ទឹកប្រាក់សរុប ៩៩,៦ពាន់លានដុល្លារដែលឧស្សាហកម្មវីដេអូហ្គេមនិងអាចបង្កើតឡើងបាននេះ គឺ មានកំណើន ៨,៥% បើប្រៀបធៀបទៅនឹងសាច់ប្រាក់បានពីហ្គេមសរុបកាលពីឆ្នាំ២០១៥។ ក្រុមអ្នកស្រាវជ្រាវទីផ្សារបានព្យាករថា គ្រាន់តែហ្គេមលើទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកចល័ត (Mobile Game) គឺអាចរកប្រាក់ចំណូលបានរហូតដល់ ៣៦,៩ពាន់លានដុល្លារអាមេរិកទៅហើយ។ តួលេខសាច់ប្រាក់នេះគិតជាមធ្យមភាគ គឺកើនឡើង ២១,៣% ប្រចាំឆ្នាំ។

2016-04-22-image-10

សូមបញ្ជាក់ថា ជិតស្មើពាក់កណ្ដាល នៃប្រាក់ចំណូលសរុបក្នុងឧស្សាហកម្មវីដេអូហ្គេម (៤៧%) នឹងបានពីទីផ្សារហ្គេមនៅលើទឹកដីអាស៊ីប៉ាស៊ីហ្វិក ហើយនៅទីផ្សារប្រទេសចិនតែឯង អាចបង្កើតប្រាក់ចំណូលបានរហូតដល់ ២៤,៤ពាន់លានដុល្លារឯណោះ។ ចំណែកទីផ្សារអាមេរិកវិញ គឺអាចបង្កើតចំណូលពីហ្គេមបាន ២៣,៥ពាន់លានដុល្លារនៅឆ្នាំ២០១៦ នេះ។ ស្របគ្នានេះដែរ ក្រុមផលិតផល ឧបករណ៍ពាក់នឹងក្បាលសម្រាប់ទស្សនារូបភាព ឬវីដេអូមានលក្ខណៈដូចពិតក្នុងពិភពសិប្បនិមិត្ត ឬ Virtual Reality នោះ ក៏កំពុងចាប់ផ្ដើមកម្ដៅទីផ្សារឧបករណ៍អេឡិចត្រូនិកទំនើបផងដែរ។ ឧបករណ៍ VR នឹងរួមចំណែកជួយឱ្យឧស្សាហកម្មហ្គេមមានការរីកចម្រើនថែមទៀតនៅពេលខាងមុខ៕
X
5s