​រាយការណ៍៖ Samsung ​កំពុង​ធ្វើតេស្ត Note 6 ​ចែក​ជា​ពីរ​ម៉ូដែល គឺ​អេក្រង់​កោង និង​អេក្រង់​រាប​​ធម្មតា មាន​ថ្ម​​ដល់ 4000mAh​



នៅសល់រយៈពេលប៉ុន្មានខែទៀតនេះ ក្រុមហ៊ុន Samsung នឹងប្រកាសចេញ Galaxy Note 6 ជាផ្លូវការ។ ផ្អែកតាមរបាយការណ៍ថ្មីនេះ ឱ្យដឹងថា ពេលនេះក្រុមហ៊ុន Samsung កំពុងធ្វើតេស្តកំពូលផេប្លេត Note 6 របស់ខ្លួនទាំងទៅលើម៉ូដែលអេក្រង់កោង និងម៉ូដែលអេក្រង់រាបស្មើធម្មតា។

Samsung-Galaxy-Note-6-April-2016-concept

គំរូ Galaxy Note 6

តាមសេចក្ដីរាយការណ៍ពីគេហទំព័រ gsmhelpdesk បានឱ្យដឹងថា ម៉ូដែល Galaxy Note 6 ថ្មីទាំងពីរនឹងភ្ជាប់មកជាមួយអេក្រង់ទំហំ ៥,៨អ៊ីញប្រភេទ Quad HD។ Samsung កាលពីឆ្នាំ ២០១៤ ធ្លាបមានប្រវត្តិប្រកាសចេញផេប្លេតអេក្រង់កោងបញ្ជិតម៉ូដែល Galaxy Note Edge រួចមកហើយ ប៉ុន្តែការប្រកាស Galaxy Note 5 ពុំឃើញមានម៉ូដែល Note 5 edge មកជាមួយ ដូច Galaxy S6/S7 ដែលមកទាំងគូរនោះឡើយ។ GSM Helpdesk ថែមទាំងបានអះអាងថា Galaxy Note 6 នឹងបង្ហាញខ្លួនជាមួយកម្រិតថ្ម 4000mAh ធំជាង Galaxy Note 5 ដែលមានតែ 3000mAh។ កម្រិតថ្មធំជាងមុនបែបនេះ នឹងជួយឱ្យ Note 6 អាច និយាយ និងបើកទុកចោល (Standby) បានរឹតតែយូរជាងមុន។ ក្រៅពីមានអេក្រង់ និងកម្រិតថ្មធំជាងមុនហើយនោះ Galaxy Note 6 នឹងមានកាមេរ៉ាទំហំ 12MP (ដូច Galaxy S7) មាន RAM 6GB, បំពាក់អង្គប្រតិបត្តិ Snapdragon 823 ឬ Exynos 8890។ លើសពីនេះ Note 6 ទាំងពីរក៏នឹងបំពាក់បច្ចេកវិទ្យាការពារមិនជ្រាបទឹក និងមានមុខងារស្កេនប្រស្រីភ្នែកដ៏អស្ចារ្យថែមទៀត។ ប្រភពព័ត៌មានកូរ៉េបានឱ្យដឹងថា ក្រុមហ៊ុន Samsung អាចនឹងវែកមុខ Galaxy Note 6 ជាផ្លូវការនៅខែមិថុនា ដែលមានរយៈពេល មិនដល់ ១ឆ្នាំនៅឡើយ បន្ទាប់ពីបានប្រកាស Galaxy Note 5 កាលពីខែសីហា ឆ្នាំ២០១៥៕
X
5s