Nokia ចាយប្រាក់ ១៩១លានដុល្លារទិញយកក្រុមហ៊ុន Withings ហើយត្រៀមប្រើកាមេរ៉ាទំនើប OZO VR ថតវីដេអូក្នុងមុំ ៣៦០ដឺក្រេ
នៅដើមសប្ដាហ៍នេះ ក្រុមហ៊ុន Nokia បានប្រកាសរឿងសំខាន់ពីរ ទី១គឺខ្លួននឹងទិញយកក្រុមហ៊ុន Withings ក្នុងតម្លៃ ១៩១លានដុល្លារអាមេរិក ទី២ នឹងប្រើប្រាស់កាមេរ៉ាទំនើប OZO VR ថតវីដេអូក្នុងមុំ ៣៦០ដឺក្រេ ដើម្បីបង្កើតមាតិកាសិប្បនិមិត្តដូចពិតយ៉ាងពិសេស (Virtual Reality) ដើម្បីផ្ដល់បទពិសោធន៍នៅលើវីដេអូពេលអនាគត។