Apple​ ម្ដង​នេះ​នឹង​​ក្រពុលមុខ​​ខ្លាំង ដោយសារ​រាសី​ស្រុតចុះ ទាំង​ប្រាក់​ចំណូល-​ចំណេញ និង​តួលេខ​លក់​ iPhone សុទ្ធតែ​ដាំក្បាល​ចុះ!​



នៅថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសចេញរបាយការណ៍សារពើពន្ធប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ លទ្ធផលបង្ហាញឱ្យឃើញថា នេះជាលើកដំបូងហើយ ដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនមានការធ្លាក់ចុះ នៅរយៈពេល ១៣ឆ្នាំកន្លងមក។ នៅត្រីមាសបញ្ចប់ត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នេះ ក្រុមហ៊ុន Apple អាចរកប្រាក់ចំណូលបាន ៥០,៦ពាន់លានដុល្លារ ដែលក្នុងនោះប្រាក់ចំណេញមាន ១០,៥ពាន់លានដុល្លារ ហើយតម្លៃភាគហ៊ុនគឺ ១,៩ដុល្លារ/ហ៊ុន។ នៅត្រីមាសឆ្នាំកន្លងមក ក្រុមហ៊ុន Apple រកចំណូលបាន ៥៨ពាន់លានដុល្លារ ហើយចំណេញប្រាក់ ១៣,៦ពាន់លានដុល្លារ ឬស្មើនឹង ២,៣៣ដុល្លារ/ហ៊ុន។ ប្រាក់ចំណេញដុលក៏មានការធ្លាក់ចុះ ៤០,៨% ផងដែរ បើប្រៀបធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០១៥ កន្លងទៅ ហើយបើធៀបទៅនឹងប៉ុន្មានត្រីមាសចុងក្រោយ គឺធ្លាក់ចុះ ៣៩,៤%។

2016-04-26-image-19

ក្រុមហ៊ុន Apple បានលក់ចេញទូរស័ព្ទ iPhone ចំនួន ៥១,២លានគ្រឿងនៅត្រីមាសទី២ ឆ្នាំ២០១៦ នឹងត្រីមាសនេះ ថយចុះអស់ជាង ១០លានគ្រឿង បើប្រៀបធៀបនឹងត្រីមាសឆ្នាំមុន។ ចំណែកការលក់ iPad បានបន្តធ្លាក់ចុះ ដោយត្រីមាសនេះ Apple លក់បានត្រឹម ១០,៣លានគ្រឿង តិចជាងត្រីមាសទី២ ឆ្នាំ២០១៥ ដែលលក់បាន ១២,៦លានគ្រឿង។

2016-04-26-image-20

បណ្ដាក្រុមហ៊ុនដទៃអាចមានការសប្បាយចិត្តទៅនឹងលទ្ធផលអវិជ្ជមាននៃរបាយការណ៍សារពើពន្ធរបស់ Apple មិនសភាពអន់ថយបែបនេះ។ វាជាប្រវត្តិសាស្ត្រលើកដំបូងហើយ ដែល Apple មានរាសីស្រុតចុះស្ទើរគ្រប់ទិសដូច្នេះ ទាំងប្រាក់ចំណូល ប្រាក់ចំណេញ និងតួលេខលក់ផលិតផល សុទ្ធតែដាំក្បាលចុះ៕
X
5s