ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​ទើប​ផលិត​បាន​ Smartphone ​អាច​​បត់បែន​បាន​​ពិត​ប្រាកដ​ មុន Samsung និង LG ទៀត!​



កន្លងមក មានក្រុមហ៊ុនទូរស័ព្ទធំៗមួយចំនួន ធ្លាប់បានបញ្ជាក់គោលជំហររបស់ខ្លួន ចង់ផលិតស្មាតហ្វូនដែលអាចបត់បែនបានតាមចិត្ត ដោយប្រើប្រាស់អេក្រង់ប្រភេទ OLED ជាក់ស្ដែងគឺក្រុមហ៊ុន LG និង Samsung តែម្ដង។ ចំណែកពីនេះ ក្រុមហ៊ុនទូរស័ព្ទចិន បានដើរទៅមុនមួយជំហាន ដោយបានបង្អួតសមិទ្ធផលអស្ចារ្យ ជាស្មាតហ្វូនពត់បាននេះនៅមជ្ឈមណ្ឌល Nanping International Conventional ទីក្រុងឆុងឈីង (Chongqing) ភាគខាងលិចប្រទេសចិន។ នៅខែកុម្ភៈ កន្លងទៅ គេបានរាយការណ៍អំពីស្មាតហ្វូនបត់បែនបាន នឹងផលិតដោយក្រុមអ្នកស្រាវជ្រាវរបស់កាណាដា។ ចំណែកស្មាតហ្វូនឈ្មោះ ReFlex នេះវិញ គឺជាសមិទ្ធផលថ្មីរបស់ក្រុមហ៊ុនចិនទៅវិញ។ វាត្រូវបានបំពាក់បច្ចេកវិទ្យាអេក្រង់ពត់ពែន flexible OLED ដែលអាចឱ្យគេពត់ស្មាតហ្វូនបានតាមចិត្ត។ ដូចដែលប្រិយមិត្តបានឃើញរូបរាងរបស់ស្មាតហ្វូនពត់បានខាងលើ វាគឺជាទូរស័ព្ទ Android ទំហំមិនធំនោះទេ ដែលអាចឱ្យគេពត់កោង យកមកធ្វើជានាឡិកា ឬជាកងដៃឆ្លាតវៃបានងាយស្រួល។ ចំពោះលក្ខណៈ សម្បត្តិលំអិតយ៉ាងណា របស់ទូរស័ព្ទបត់បែនបាននេះ ពុំទាន់ត្រូវបានបញ្ជាក់អស់នៅឡើយ គ្រាន់តែគេដឹងពីប្រភេទកញ្ចក់ដែលវាបានប្រើ គឺមានប្រភេទជា OLED screen ប៉ុណ្ណោះ៕
X
5s