​iPhone 7 Plus ​លេច​រូប​គំនូសតាង​គ្រោងឆ្អឹង លើក​ដំបូង​ បង្ហាញ​ឱ្យ​ឃើញ​កាមេរ៉ា​ភ្លោះ និង​បច្ចេកវិទ្យា​សាកថ្ម​ Wireless!​



ខណៈចចាមអារ៉ាមពាក់ព័ន្ធនឹង iPhone 7 Plus នៅតែមានបន្តមានឥតដាច់ ចំណែកពេលនេះ គេហទំព័របរទេសមួយបានទម្លាយគ្រោងឆ្អឹង iPhone 7 Plus ដែលសបញ្ជាក់កាន់តែច្បាស់ថា កំពូលស្មាតហ្វូនជំនាន់ទី១០ របស់ Apple នេះ នឹងមានកាមេរ៉ាក្រោយចំនួនពីរគ្រាប់។ អ្នកវិភាគពូកែមួយរូបគឺលោក Ming-Chi Kuo បានលើកឡើងកាលពីចុងសប្ដាហ៍កន្លងទៅថា iPhone 7 នឹងធ្វើឱ្យស្មាតហ្វូនផ្សេងៗជាច្រើនអាប់រស្មីដោយសារបច្ចេកវិទ្យាទំនើបរបស់ iPhone ជំនាន់ថ្មី។

iphone-7-plus

រូបគ្រោងឆ្អឹងនៃ iPhone 7 នេះបានបែកធ្លាយចេញពីទស្សនាវដ្ដីជប៉ុន Mac Fan ដែលបានអះអាងថា អាចជា គ្រោងឆ្អឹងសម្រាប់ផលិត iPhone 7 Pro។ តើរូបគ្រោងឆ្អឹងនេះ បានបង្ហាញឱ្យឃើញអ្វីខ្លះ? គំនូសតាងខាងលើ បានបង្ហាញនូវចំណុចផ្លាស់ប្ដូរលើ iPhone ជំនាន់ថ្មីមួយចំនួន ដូចជា ដកចោលរន្ធកាសទំហំ ៣,៥មិល្លីម៉ែត្រ ប្រើប្រាស់បច្ចេកវិទ្យាសំឡេងរបស់ Beats Electronics ហើយអ្វីដែលឃើញច្បាស់នោះ គឺទៅលើការបំពាក់កាមេរ៉ាភ្លោះនៅខាងក្រោយតែម្ដង។

image-16-780x521

iPhone 7 នឹងត្រូវបានផលិតមានតួស្រោបដោយលោហធាតុ អាចនឹងក្រាលដោយកញ្ចក់មួយជាន់ទៀតទាំងផ្នែកខាងមុខ និងខាងក្រោយ ដូចជា iPhone 4 និង 4s។ យ៉ាងណា បើមើលតាមរូប schematics នេះបង្ហាញថា iPhone 7 Plus នឹងមិនទាន់ត្រូវក្រុមហ៊ុន Apple ឌីហ្សាញរូបរាងថ្មីនៅឡើយ គឺវាមានរចនាបថដូច iPhone 6s/6s Plus បច្ចុប្បន្ន។ វានឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្ម Wireless ទំនើបថែមទៀត៕
X
5s