ឆេះខ្លោច Galaxy S6 edge+ ពេលកំពុងសាកថ្ម ដោយមិនទាន់ដឹងច្បាស់ពីមូលហេតុ តែអាចមកពីបញ្ហាថ្ម ឬបញ្ហាទូរស័ព្ទផ្ទាល់
ធ្លាប់មានករណីផ្ទុះទូរស័ព្ទមួយចំនួនបានកើតឡើងកន្លងមកហើយ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយភាគច្រើនគឺបណ្ដាលមកពីការប្រើប្រាស់ឆ្នាំងសាកគ្មានគុណភាពតែម្ដង។ ចំណែករបាយការណ៍ថ្មីទើបទទួលបាននេះ បានឱ្យដឹងថា មានករណីផ្ទុះឆេះទូរស័ព្ទ Samsung ម៉ូដែល Galaxy S6 edge+។