​ចិន​ផលិត​បាន​រ៉ូបូត​ទាហាន​ ទុក​សម្រាប់​បង្ក្រាប​សកម្មភាព​កុប្បកម្ម​ផ្សេងៗ​ដោយ​ប្រើ​​អគ្គិសនីឆក់​



ខណៈ ឧស្សាហកម្មផលិតមនុស្សយន្តកំពុងមានការរីកចម្រើន ថ្មីៗនេះ ប្រទេសចិនក៏បានបង្ហាញចេញរ៉ូបូតគួរឱ្យភ្ញាក់ផ្អើលជាមួយសមត្ថភាពដើរតួជាទាហាន សម្រាប់គ្រប់គ្រងស្ថានភាពកុប្បកម្ម និងក្រុមតវ៉ាប្រឆាំង ដោយប្រើប្រាស់អគ្គិសនីឆក់ ក្នុងករណីចាំបាច់។ មនុស្សយន្តពិសេសនេះមានឈ្មោះថា AnBot ដែលទើបត្រូវបានតាំងបង្ហាញកាលពីសប្ដាហ៍មុននៅក្នុងពិព័រណ៍ Chongqing Hi-Tech។ https://youtu.be/pFPwrC6Mba8 មនុស្សយន្ត AnBot ត្រូវបានឌីហ្សាញ និងផលិតដោយសាកលវិទ្យាល័យការពារជាតិ ដើម្បីដោះស្រាយទៅនឹងអំពើភេរវកម្ម និងភាពចលាចលផ្សេងៗនៅក្នុងប្រទេសចិន។ រ៉ូបូតមានកម្ពស់ ៥ហ្វីតឬប្រហែល ១,៥២ម៉ែត្រ និងទម្ងន់ ១៧១ផោន ឬប្រហែល ៧៧,៥គីឡូក្រាម។ រ៉ូបូតនេះ មានល្បឿន ១៧,៧គីឡូម៉ែត្រ/ម៉ោង ហើយត្រូវបានបំពាក់ដោយស៊ែនស័រដែលប្រើសម្រាប់កំណត់អត្តសញ្ញាណកម្មបទ ក៏ដូចជាគ្រោះថ្នាក់។ រ៉ូបូត AnBo ត្រូវបានឌីហ្សាញសម្រាប់ជួយដល់មនុស្ស ដែលវាមានប៊ូតុង SOS ហើយមនុស្សអាចចុចដើម្បីប្រាប់ប៉ូលិសក្នុងតំបន់អំពីព្រឹត្តិការណ៍ដើម្បីសុំជំនួយសង្គ្រោះបន្ទាន់។ ស៊ែនស័ររបស់ Robot នេះមានសមត្ថភាពដើរតួនាទីជាខួរក្បាល ភ្នែក និងត្រចៀក។ វាអាចដំណើរការបានរយៈពេល ៨ម៉ោងនៅពេលសាកភ្លើងពេញម្ដង ហើយវាអាចយាមល្បាតដោយស្វ័យប្រវត្តិ ដែលអាចឱ្យគេបញ្ជាគ្រប់គ្រងលើស្ថានភាពគ្រោះថ្នាក់កើតមានឡើង និងអាចបញ្ជាឱ្យឆក់ទៅលើមនុស្ស តែវាប្រហែលនេះពុំជាគំនិតល្អដែលប្រជាពលរដ្ឋចង់បានឡើយ។ សូមបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សាររ៉ូបូតធំជាងគេលើលោក។ សន្និសីទ World Robot ធ្វើឡើងក្នុងទីក្រុងប៉េកាំង កាលពីឆ្នាំមុន ក្រុមហ៊ុនចិន បានបង្ហាញរ៉ូបូតមានសមត្ថភាពអាចធ្វើការវាយប្រហារគោលដៅបានផងដែរ ដែលវាត្រូវបានឌីហ្សាញ និងផលិតឡើងក្នុងគោលបំណងស្រដៀងគ្នានឹងរ៉ូបូត AnBot គឺសម្រាប់ប្រឆាំងនឹងភេរវកម្មសកល៕
X
5s