HTC កំពុង​ប្រើ​យុទ្ធសាស្ត្រ​សហការ​ជាមួយ Google ផលិត​ស្មាតហ្វូន Nexus ដើម្បី​ពង្រឹង និង​ពង្រីក​អាជីវកម្ម​​ទូរស័ព្ទ​



កាលពីឆ្នំមុនទូរស័ព្ទ Nexus ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Huawei និង LG ហើយពេលនេះ មានសេចក្ដីរាយការណ៍ Nexus បង្ហាញខ្លួនក្នុងឆ្នាំនេះ នឹងផលិតដោយក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ HTC វិញ។

TB-HTC-nexus-1-600x337

យោងតាមរបាយការណ៍ថ្មីមួយពីគេហទំព័រ The Verge បានឱ្យដឹងថា ក្រុមហ៊ុន HTC កំពុងផលិតស្មាតហ្វូនទំនើបចំនួនពីរម៉ូដែលនៅឆ្នាំនេះ គឺស៊េរី Nexus Phone និង Evan Blass ដែលនឹងមានឈ្មោះ M1 និង S1។

nexus_5x_and_6p

ចំណែកសេចក្ដីរាយការណ៍ពីគេហទំព័រ Android Police ឱ្យដឹងដែរថា ទូរស័ព្ទទាំងពីរនោះ នឹងមានលេខកូដ M1 ដែលមកពីពាក្យ Marlin និង S1 មកពីពាក្យ Sailfish នៅក្រុមហ៊ុន Google។ ទោះជាយ៉ាងណា គេពុំទាន់ទទួលបានដំណឹងអំពីលក្ខណៈសម្បត្តិស្មាតហ្វូនទាំងពីរនៅឡើយ គ្រាន់តែច្បាស់ថា វានឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយរបស់ Google គឺ Android N ហើយ Android N ក៏មិនទាន់ដឹងថា មកពីពាក្យអ្វីនៅឡើយ។ HTC បានព្យាយាមលុកចូលទីផ្សារលក់ស្មាតហ្វូនរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយប្រសិនក្រុមហ៊ុនតៃវ៉ាន់នេះ សហការនឹង Google ផលិតស្មាតហ្វូន Nexus បញ្ចេញលក់ឆ្នាំនេះ វាប្រហែលជាអាចពង្រីកដល់អាជីវកម្មរបស់ក្រុមហ៊ុនបានខ្លះ៕
X
5s