ស្មាតហ្វូនទំនើបចេញថ្មី Huawei Mate 9 នឹងមានកាមេរ៉ាភ្លោះទំហំ 20MP បំពាក់ដោយឈីបសមត្ថភាពខ្ពស់ Kirin 960 SoC
តាមសេចក្ដីរាយការណ៍ពីគេហទំព័រចិន gizmochina ថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទ Huaweiនឹងផលិតចេញស្មាតហ្វូនទំនើបមានឈ្មោះ Mate 9 បន្ទាប់ពីបានប្រកាស Mate 8 ប៉ុន្មានខែមុន។ តាមចចាមអារ៉ាមថា Huawei Mate 9 នឹងទំនើបប្លែកខុសពីស្មាតហ្វូនជំនាន់មុនៗ ដោយត្រូវក្រុមហ៊ុនសម្រិតសម្រាំងលក្ខណៈសម្បត្តិកាន់តែល្អជាងមុន ក្នុងនោះអាចនឹងមានកាមេរ៉ាក្រោយចំនួនពីរ ដែលមានទំហំ 20MP។