​ស្រោម​នាឡិកា Apple Watch ​ផលិត​ពី​ដែកអ៊ីណុក រូបរាង​ប្រណិត​ ​​នឹង​មាន​លក់​ចាប់ពី​​តម្លៃ ៥៤៩ដុល្លារ (Video)​



មិនមែនមានតែទូរស័ព្ទនោះទេ ដែលត្រូវការស្រោមការពារ ចំណែកនាឡិកាឆ្លាតវៃបច្ចុប្បន្នក៏ត្រូវបានគេយកចិត្តទុកដាក់ថែទាំដែរ។ ថ្មីៗនេះ ក្រុមហ៊ុននាឡិកា និងគ្រឿងអលង្ការ Horologic5 បានបង្ហាញស្នាដៃជាស្រោមនាឡិកា Apple Watch យ៉ាងស្អាត ដែលផលិតពីដែកអ៊ីណុក។ ស្រោម Apple Watch ដែលមានឈ្មោះ Garstin Luxury នេះនឹងមានលក់ក្នុងតម្លៃ ៥៤៩ដុល្លារអាមេរិក។

Apple-Watch-Stainless-Steel-Case

ស្រោម Apple Watch ដែកអ៊ីណុកនេះត្រូវបានផលិតពី Horologic5 និងបានពន្យល់អំពីរចនាបថឌីហ្សាញយ៉ាងទាន់សម័យ។ ពេលនេះ ក្រុមហ៊ុនបានប្រកាសគម្រោងផលិតស្រោម Garstin Luxury នេះនៅលើគេហទំព័រ Kickstarter ដើម្បីប្រមូលមូលនិធិយកទៅផលិត ក្នុងទំហំទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារអាមេរិក។ ស្រោមពិសេសខាងលើ ត្រូវបានផលិត និងរចនាឡើយមានភាពទាក់ទាញ ហើយបែកចែកសម្រាប់ Apple Watch ពីរទំហំគឺ ៣៨មិល្លីម៉ែត្រ និង ៤២មិល្លីម៉ែត្រ។ ក្រុមហ៊ុនជឿថា ស្រោមនាឡិកាថ្មីរបស់ខ្លួន នៅពេលបានបំពាក់លើ Apple Watch និងប្រែក្លាយនាឡិកាឱ្យរឹតតែទំនើប ទាន់សម័យជាមួយរចនាបថប្រណិតរបស់វា៕
X
5s