​គន្លឹះ និង​ល្បិច ៨យ៉ាង​មាន​ប្រយោជន៍​សម្រាប់​ទូរស័ព្ទ Android ​របស់​អ្នក​



ការប្រើប្រាស់ស្មាតហ្វូនបច្ចុប្បន្នមានលក្ខណៈ ទូលំទូលាយដោយអ្នកប្រើបានស្គាល់ពីមុខងារពិសេសៗ និងមានអត្ថប្រយោជន៍ជួយសម្រួលដល់កិច្ចការប្រចាំថ្ងៃរបស់អ្នកប្រើបានមួយកម្រិត។ ទំព័រនេះ យើងសូមលើកយកពីគន្លឹះ និងល្បិច ៨យ៉ាងមានប្រយោជន៍សម្រាប់ការប្រើប្រាស់ទូរស័ព្ទ Android មកបង្ហាញជូនប្រិយមិត្តដូចខាងក្រោម៖ ១) បិទការជូនដំណឹងពីកម្មវិធី (Disable App Notifications)

1

សារជូនដំណឹងភាគច្រើនគឺមកពីកម្មវិធីបណ្ដាញសង្គម និងហ្គេមអនឡាញ។ ប្រសិនប្រិយមិត្តគិតថា កម្មវិធីខ្លះមិនចាំបាច់ត្រូវការមានសារជូនដំណឹងទេ អ្នកក៏អាចបិទបានដែរ ម្យ៉ាងក៏ជួយសន្សំសំចៃថ្មមួយកម្រិតទៀតផង។ -នៅលើសារ notification ដែលអ្នកមិនចង់ឃើញ អ្នកអាចចុចឱ្យជាប់រួចហើយចូលទៅបិទនៅក្នុង App Info រួចហើយដកធីកចេញពី Show Notification និងចុចប៊ូតុង OK ជាការស្រេច។ ២) បិទអ៊ីនធឺណិតទូរស័ព្ទ (Disable Mobile Data)

2

ចំណុចនេះ គួរតែអនុវត្តតាមពីព្រោះការបើកអ៊ីនធឺណិតទូរស័ព្ទចោល គឺបណ្ដាលឱ្យចំណាយថាមពលច្រើន ដែលនាំឱ្យទូរស័ព្ទឆាប់អស់ថ្ម។ ដើម្បីបិទសូមអនុវត្តតាមជំហានខាងក្រោម៖ -ចូលទៅ Settings → Data Usag -បិទ Mobile Data ដោយអូសពី ON ទៅ OFF វិញ ៣) កំណត់ទំហំទិន្នន័យអ៊ីនធឺណិតដែលចង់ប្រើ (Set Mobile Data Limit)

3

ចង់តាមដាន និងគ្រប់គ្រងការចំណាយទំហំទិន្នន័យអ៊ីនធឺណិតទូរស័ព្ទរបស់អ្នក គឺមានភាពងាយស្រួលទេ។ អ្នកអាចគ្រប់គ្រងទំហំអ៊ីនធឺណិតដែលប្រើប្រាស់ប្រចាំខែបាន។ ដើម្បីអនុវត្ត៖ -ចូលទៅ Settings → Data Usage -កំណត់ទំហំអ៊ីនធឺណិតដោយចាប់អូសបន្ទាត់ពណ៌ទឹកក្រូច នោះនៅពេលអ្នកប្រើជិតដល់ទំហំកំណត់ នឹងមានការជូនដំណឹង -កំណត់អំឡុងពេលដែលអ្នកចង់ប្រើ គឺនៅខែណា ចំណុចចាប់ផ្ដើម និងបញ្ចប់។ ៤) បន្ថែមចូលគណនី Google ច្រើន (Add Multiple Google Accounts)

4

ដើម្បីបន្ថែមគណនី Google ច្រើនជាងមួយសូមអនុវត្តជំហានខាងក្រោម៖ -ចូលទៅ Settings → Add account -ចុចលើ Google ហើយបញ្ចូលព័ត៌មានគណនីថ្មីផ្សេងទៀតដែលអ្នកបានបង្កើតរួច ឬអាចបង្កើតថ្មីតែម្ដង -នៅពេលបញ្ចូលគណនីថ្មីរួចហើយ អ្នកអាចរើសយកជម្រើស sync ជាមួយគណនី *** ធ្វើដូចគ្នាដដែលៗ សម្រាប់គណនីច្រើន *** ៥) បិទការធ្វើបច្ចុប្បន្នភាពស្វ័យប្រវត្តិ (Disable automatic App Update)

5

ការបើកឱ្យមានការ update កម្មវិធីស្វ័យប្រវត្តិ អាចជាការរំខានមួយគឺនៅពេលដែលអ្នកកំពុងប្រើប្រាស់កម្មវិធី ឬកំពុងលេងហ្គេមតែម្ដង។ ដូច្នេះអ្នកអាចបិទបានតាមជំហានខាងក្រោម៖ -បើក Play Store ហើយចូលទៅ Settings -ចុចលើ Auto-update apps -ជ្រើសរើស Do not auto-update apps ប្រសិនបើអ្នកចង់បើក (enable) auto-update គឺដោយគ្រាន់តែអនុវត្តតាមជំហានដដែលខាងលើជាលក្ខណៈគ្រប់ពេល (at any time) ឬតាម Wi-Fi ប៉ុណ្ណោះ។ ៦) របៀបឆែកមើលបច្ចុប្បន្នភាពប្រព័ន្ធ Android

6

សម្រាប់អ្នកប្រើ Android ដែលកំពុងប្រើ stock ROM អ្នកអាចនឹងចង់រកមើលបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរបស់អ្នក។ ដើម្បីឆែកមើលថា តើទូរស័ព្ទអាចអាប់ដេតប្រព័ន្ធបានឬនៅនោះសូមអនុវត្ត៖ -ចូលទៅ Settings → About (Phone/Tablet) -ចុចលើ System Update -ចុចលើ Check now ដើម្បីស្វែងរកបច្ចុប្បន្នភាព ៧) ការប្ដូរកម្មវិធីដើម (Changing Default Apps)

7

ប្រសិនបើអ្នកបានកំណត់ឱ្យឯកសារ បើកតាមកម្មវិធីណាមួយហើយនោះ ពេលដែលអ្នកចុចលើ file លើកក្រោយវានឹងបើកជាមួយកម្មវិធីដែលបានកំណត់ជា Default App។ យ៉ាងណា អ្នកក៏អាចធ្វើការផ្លាស់ប្ដូរ ឬលុបប្រវត្តិបើកតាម default app នេះផងដែរ ដើម្បីលើកក្រោយងាយស្រួលរើសកម្មវិធីផ្សេងៗតាមចិត្ត។ -ចូលទៅ Settings → Apps -រកមើលកម្មវិធីដែលអ្នកចង់លុបចេញពីបញ្ជី Default (Clear defaults) ៨) របៀបបិទមុខងារកែអក្សរស្វ័យប្រវត្តិ (How to Turn Off Auto-Correction)

8

ប្រសិនលោកអ្នកធុញនឹងមុខងារកែពាក្យត្រូវស្វ័យប្រវត្តិនោះ អ្នកអាចបិទមុខងារនេះបានដោយចូលទៅ៖ -Settings → Language & input -ចុចលើរូបសញ្ញា Settings ដែលនៅបន្ទាប់ពី keyboard ដែលអ្នកចង់ប្រើប្រាស់។ ឧទាហរណ៍៖ Google Keyboard -ស្វែងរក Auto-Correct ហើយចុចលើវា -ជ្រើសរើសយក Off ដើម្បីបិទមុខងារ auto-correct off។
X
5s