​ក្មេង​ប្រុស​​ហ្វាំងឡង់​ ១០ឆ្នាំ​ម្នាក់​បាន​ប្រាក់​រង្វាន់​​​​ពី Facebook ១ម៉ឺន​ដុល្លារ​​​​ដោយសារ​អាច​ Hack ​បណ្ដាញ​សង្គម Instagram បាន!​



ក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ថ្មីៗនេះបានបង្កើតភាពភ្ញាក់ផ្អើលដោយប្រើប្រាស់សមត្ថភាពរបស់ខ្លួន ធ្វើការបំបែកប្រព័ន្ធសុវត្ថិភាពរបស់បណ្ដាញសង្គម Instagram របស់ក្រុមហ៊ុន Facebook។ ឆ្លើយតបនឹងសមត្ថភាពអាច hack រកចន្លោះប្រហោង (bug) នេះ ក្រុមហ៊ុនបានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្មេងតូចនេះចំនួន ១០០០០ ដុល្លារសហរដ្ឋអាមេរិក។

2.26055455-ed

ក្មេងប្រុសអាយុទើប ១០ឆ្នាំដែលមានឈ្មោះ Jani បានអះអាងថា គេបានរកឃើញចន្លោះប្រហោងសុវត្ថិភាពមួយដែលអាចឱ្យគេជ្រៀតចូលទៅលុប comment និង caption របស់តារាចម្រៀងកាណាដា Justin Bieber នៅក្នុងបណ្ដាសង្គមចែកចាយរូបថត Instagram បាន។ ក្មេងប្រុស Jani បានបង្ហាញនូវរបៀប hack ប្រាប់ដល់ក្រុមការងាររបស់ instagram ដោយការសាកល្បងលុប comment មួយ ដែលពួកគេបានបង្ហោះនៅលើគណនីសម្រាប់ធ្វើតេស្តមួយ។ ឪពុករបស់ក្មេងប្រុសដ៏ពូកែនេះ បានប្រាប់សារព័ត៌មានហ្វាំងឡង់ Iltalehti ថា Jani និងបងប្អូនភ្លោះរបស់គាត់ ធ្លាប់បានបំបែកប្រព័ន្ធសុវត្ថិភាពរបស់វែបសាយមួយចំនួនហើយដែរកន្លងមក ប៉ុន្តែការ hack បណ្ដាញ Instagram គឺជាប្រវត្តិសាស្ត្រដ៏ធំបំផុតរបស់គេ។ ប្រាក់រង្វាន់ចំនួន ១០០០០ ដុល្លារ នឹងប្រគល់ជូនក្មេងប្រុសឆ្នើមវ័យក្មេងនេះ ក្រោមកម្មវិធី Bug Bounty របស់ Facebook ចំពោះជនមានសមត្ថភាពដែលអាចរកឃើញចន្លោះប្រហោងនៃបណ្ដាញទំនាក់ទំនងសង្គម Facebook, Instagram, WhatsApp... ហើយរាយការណ៍ប្រាប់ក្រុមហ៊ុន Facebook នោះចាត់ទុកជាប្រភេទ White Hat hacker ឬបណ្ដាអ្នកស្រាវជ្រាវដែលរកឃើញ bug ឬចំណុចខ្សោយសុវត្ថិភាពផ្សេងៗក្នុងភាសាកូដរបស់ Facebook ជាដើម៕ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ក្រុមហ៊ុន Facebook បានប្រគល់ប្រាក់រង្វាន់ដល់អ្នកបណ្ដាអ្នកស្រាវជ្រាវចំនួន ២១០ក្រុមផ្សេងគ្នា ដែលសរុបជាទឹកប្រាក់ប្រមាណ ៩៣៦០០០ ដុល្លារអាមេរិក ដែលមានរបាយការណ៍សរុបចំនួន ១៣០០០ ហើយក្នុងចំណោមនោះមាន ១០២ របាយការណ៍ដែលចាត់ទុកជា Bug ដែលចោទជាបញ្ហាធំជាងគេ៕
X
5s