Smartphone ​៥​ម៉ូដែល​មាន​កាមេរ៉ា​ល្អ​ផ្ដាច់​គេ​ក្នុង​លោក​​សម្រាប់​ពេល​បច្ចុប្បន្ន​



កាមេរ៉ាគឺជាលក្ខណៈសម្បត្តិសំខាន់មួយសម្រាប់ធ្វើការប្រៀបធៀបស្មាតហ្វូនទំនើបៗនាពេលបច្ចុប្បន្ន។ ខណៈដែលស្មាតហ្វូនបានបង្កើតដោយមុខងារមានអត្ថប្រយោជន៍ បច្ចេកវិទ្យាទំនើបហើយនោះ ប្រសិនបើមានសមត្ថភាពកាមេរ៉ាខ្លាំងថែមទៀត វានឹងជួយលើកប្រជាប្រិយភាព អន្ទងចិត្តអ្នកប្រើបានយ៉ាងច្រើន។ ទំព័រនេះ យើងនឹងលើកយកស្មាតហ្វូន ៥ម៉ូដែលដែលមានសមត្ថភាពកាមេរ៉ាខ្ពស់បំផុតលើលោក នាពេលបច្ចុប្បន្ន៖ ១) Sony Xperia Z5 (កាមេរ៉ាទំហំ 23MP, f/2.3-aperture lens) តម្លៃប្រហែល ៤៦៨ដុល្លារ

1

ជាស្មាតហ្វូន Android ដំបូងទី១ ដែលមានសមត្ថភាពកាមេរ៉ាខ្ពស់ បង្ហាញខ្លួនក្នុងឆ្នាំ២០១៦ នេះ ហើយក៏មានអ្នកគាំទ្រច្រើនផងដែរ។ Xperia Z5 បានបំពាក់មកជាមួយកាមេរ៉ាទំហំ 23MP ល្បឿន autofocus ០,០៣វិនាទី និងមានសំឡេងពីរោះ។ ក្រុមហ៊ុនបានដាក់រហស្សនាមស្មាតហ្វូននេះ ប្រកបដោយការបដិវត្តខ្ពស់ (revolutionary) នៅក្នុងវីដេអូផ្សាយពាណិជ្ជកម្ម។ Z5 អាចថតវីដេអូក្នុងកម្រិត lens f/2.3-aperture។ ២) LG G5 (កាមេរ៉ាទំហំ 16MP, f/1.8-aperture lens) តម្លៃប្រហែល ៦៥០ដុល្លារ

2

ឆ្នាំនេះ LG បានបញ្ចេញស្មាតហ្វតទំនើបប្រកបដោយការច្នៃប្រឌិតខ្ពស់តាមរយៈម៉ូដែលស្មាតហ្វូន LG G5។ វាជាស្មាតហ្វូនដំបូងដែលបានបំពាក់មុខងារកាមេរ៉ាពីរផ្សេងគ្នា ព្រមទាំងអាចប្រើជាមួយឧបករណ៍បន្សំ modular accessories ដូចជា Cam Plus ដើម្បីជំនួយការថតរូប និងវីដេអូច្បាស់ល្អ។ វាថែមទាំងបានបំពាក់បច្ចេកវិទ្យាកាមេរ៉ា DSLRs ជាមួយ sensor មួយចំនួន និង lens សម្រាប់ប្រើប្រាស់ក្នុងស្ថានភាពផ្សេងៗ។ ៣) HTC 10 (កាមេរ៉ាទំហំ 12.1 MP, f/1.8-aperture Lens) តម្លៃ ប្រហែល ៧០០ដុល្លារ

3

សម្រាប់ម៉ូដែលទី៣ ដែលមានកាមេរ៉ាសមត្ថភាពខ្ពស់ទៀតនោះ គឺជាស្មាតហ្វូនរបស់ក្រុមហ៊ុនតៃវ៉ាន់ HTC ម៉ូដែល HTC 10។ HTC 10 ដែលទើបបង្ហាញខ្លួននេះ មានកាមេរ៉ា 12,1MP ជាមួយកម្រិត f/1.8-aperture lens។ ៤) iPhone 6s/ 6s Plus/ iPhone SE (កាមេរ៉ាទំហំ 12MP, f/2.2-aperture lens)

4

ក្នុងឆ្នាំ២០១៦ នេះ ទូរស័ព្ទ iPhone បានជ្រុះចេញពីស្មាតហ្វូនដែលមានកាមេរ៉ាល្អដាច់គេ។ យ៉ាងណា វានៅតែស្ថិតក្នុងបញ្ជីស្មាតហ្វូនកាមេរ៉ាសមត្ថភាពខ្ពស់។ ទាំង iPhone 6s, 6s Plus និង iPhone SE បានបំពាក់មកជាមួយកាមេរ៉ាទំហំ 12MP ជាមួយ f/2.2-aperture lens។ តម្លៃ 6s ប្រហែលចាប់ពី ៦៥០ដុល្លារ តម្លៃ 6s Plus ប្រហែលចាប់ពី ៧៥០ដុល្លារ តម្លៃ SE ប្រហែលចាប់ពី ៤០០ដុល្លារ ៥) Galaxy S7/ S7 Edge (កាមេរ៉ាទំហំ 12MP, f/1.7-aperture lens)

5

S7 ទាំងពីរម៉ូដែលរបស់ Samsung ត្រូវបានចាត់ចូលជាស្មាតហ្វូនមានកាមេរ៉ាល្អបំផុតមួយលើលោកនាពេលបច្ចុប្បន្នអមដោយកាមេរ៉ាទំហំ 12MP កម្រិត f/1.7 aperture។ ក្រុមហ៊ុនបានបន្ថែមលក្ខណៈសម្បត្តិខ្ពស់នៅលើកាមេរ៉ា ដែលអាចចាប់យករូបភាពបានច្បាស់ជាងមុន ទោះបីថតនៅទីងងឹត? -តម្លៃ S7 ប្រហែលចាប់ពី ៦៤៥ដុល្លារ -តម្លៃ S7 Edge ប្រហែលចាប់ពី ៧៥០ដុល្លារ
X
5s