Apple ​ជាប់​បម្រាម​​​មិន​ឱ្យ​លក់​ទូរស័ព្ទ iPhone ​ជជុះ​​លើ​ទឹកដី​ប្រទេស​ឥណ្ឌា​ឡើយ​



ក្រុមហ៊ុន Apple នឹងមិនត្រូវបានអនុញ្ញាតឱ្យនាំចូលលក់ ទូរស័ព្ទ iPhone ជជុះ ឬទូរស័ព្ទជួសជុលឡើងវិញនៅលើទីផ្សារប្រទេសឥណ្ឌាទេ។ នេះដោយផ្អែកតាមការបញ្ជាក់ប្រាប់ពីក្រសួងទូរគមនាគមន៍ឥណ្ឌា ប្រាប់ដល់គេហទំព័រ Bloomberge។ ក្រុមហ៊ុន Apple បានស្នើសុំការយល់ព្រមក្នុងការចែកចាយលក់ទូរស័ព្ទ iPhone ស៊េរីចាស់ៗរបស់ខ្លួន ក្នុងតម្លៃធូរៗថ្លៃ កាលពីដើមឆ្នាំ២០១៦ នេះ។ ក្រសួងបរិស្ថានរបស់ឥណ្ឌា បានបដិសេធសំណើរបស់ក្រុមហ៊ុន Apple ដដែលនេះ ក្នុងឆ្នាំ២០១៥ កន្លងទៅរួចហើយ ដោយផ្អែកលើហេតុផលថា វាអាចនឹងកើតមានបញ្ហាកាកសំណល់អេឡិចត្រូនិកច្រើននាំឱ្យពិបាកក្នុងការគ្រប់គ្រង។ នេះបើយោងតាមកាសែត Time of India។ សេចក្ដីសម្រេចនេះ នឹងអាចប៉ះពាល់ដល់ផលចំណេញរបស់ Apple ក្នុងការជញ្ជក់យកប្រយោជន៍ពីទូរស័ព្ទ iPhone ជជុះស៊េរីចាស់ៗរបស់ខ្លួនឱ្យអស់លទ្ធភាព ព្រោះដោយសារមើលឃើញឥណ្ឌាជាទីផ្សារស្មាតហ្វូនដ៏ធំមួយលើពិភពលោកបច្ចុប្បន្ន។ Tim Cook លោកនាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Jim Kramer កាលពីយប់មិញថា យុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ក្រុមហ៊ុនលោក គឺត្រូវពឹងផ្អែកលើអ្នកប្រើប្រាស់ក្នុងប្រទេសឥណ្ឌា៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ http://www.theverge.com/2016/5/3/11576400/apple-india-refurbished-used-iphone-sales-blocked
X
5s