អ្នកទៅដកប្រាក់តាមទូ ATM រាល់ដង តើធ្លាប់ដឹងពីដំណើរការរបស់ម៉ាស៊ីនឬទេ? នេះជាវីដេអូបង្ហាញ
មនុស្សភាគច្រើនមិនសូវខ្វល់ ឬមិនគិតថា តើម៉ាស៊ីន ATM ដំណើរការដូចម្ដេចខ្លះ ទើបអាចឱ្យលោកអ្នកប្រើប្រាស់បានងាយស្រួលក្នុងការដកប្រាក់រាល់ដងនោះ។ ជាធម្មតា ដើម្បីអាចដកប្រាក់ពីទូ ATM បានដំបូង អ្នកប្រាកដជាត្រូវដាក់កាតធនាគារចូលទៅម៉ាស៊ីន ហើយវាយបញ្ចូលលេខសម្ងាត់ និងជ្រើសរើសចំនួនទឹកប្រាក់ដែលអ្នកចង់ដក បន្ទាប់ពីនោះម៉ាស៊ីននឹងខ្ជាក់ប្រាក់តាមចំនួនដែលអ្នកត្រូវការ។