Huawei G9 Lite បង្ហាញខ្លួនផ្លូវការអមដោយការឌីហ្សាញរលោងស្រិលទាន់សម័យ បំពាក់ Octa-Core, RAM 3GB តម្លៃតែ $260
Huawei G9 Lite ជាស្មាតហ្វូនដែលមានចចាមអារ៉ាមច្រើនអំពីលក្ខណៈ សម្បត្តិច្រើន បន្ទាប់ពីវត្តមានស្មាតហ្វូន Huawei P9 ទើបបង្ហាញខ្លួនកាលពីខែមុនរួចមក។ ចំណែកពេលនេះ ក្រុមហ៊ុន Huawei ទើបបានបញ្ចេញ G9 Lite ជាផ្លូវការនៅលើទីផ្សារចិនបន្ថែមទៀត។ គេសង្កេតឃើញរចនាបថរបស់ Huawei G9 Lite ត្រូវបានឌីហ្សាញមានលក្ខណៈភ្លឺរលោងស្អាត ទាន់សម័យ និងមានផ្នែកគែមស្រដៀង iPhone ខ្លះដែរ។
ចំពោះលក្ខណៈសម្បត្តិរបស់ Huawei G9 Lite រួមមាន៖ អេក្រង់ ៥,២អ៊ីញ Full HD (1080x1920px), បំពាក់ដោយឈីប Snapdragon 617 ជាមួយ RAM 3GB, អង្គប្រតិបត្តិប្រភេទ Octa-core ល្បឿន 2GHz និង 1.7GHz។ ចំណែកកាមេរ៉ារបស់វាមានទំហំ 13MP អមដោយបច្ចេកវិទ្យាកាមេរ៉ា Sony កម្រិត f/2.0 aperture lens និងមានកាមេរ៉ាមុខទំហំ 8MP។ ស្មាតហ្វូនរាងឡូយនេះ មានមេម៉ូរីម៉ាស៊ីន 16GB អមដោយកម្រិតថាមពលថ្ម 3000mAh។
ក្រុមហ៊ុននឹងចេញលក់ស្មាតហ្វូន Huawei G9 Lite របស់ខ្លួនក្នុងតម្លៃ ២៦០ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន។ ហើយក្រុមហ៊ុនគ្រោងនឹងនាំយកស្មាតហ្វូនថ្មីនេះទៅលក់នៅលើទីផ្សារសកលថែមទៀត ប៉ុន្តែមិនទាន់បានបញ្ជាក់ពីតម្លៃលក់ក្រៅស្រុកនៅឡើយ៕