រថយន្តអគ្គិសនី Ferrari 308 ឌីហ្សាញម៉ាអែម រាងឡើងឡូយកាត់ស្ទីលបុរាណជំនាន់ឆ្នាំ ១៩៧៨ (video)
ក្រុមហ៊ុនផលិតរថយន្តស្ព័រម៉ាកល្បីរបស់អ៊ីតាលីថ្មីៗនេះ បានបង្ហាញរថយន្តស្ព័រអគ្គិសនីស៊េរីថ្មី មានរចនាបថបែបបុរាណ បន្តិច សម័យបន្តិច នៅត្រង់ក្បាល និងចង្កៀងរថយន្ត ព្រមទាំងមានដំបូលបើកខាងលើ។ រថយន្តអគ្គិសនីថ្មីនេះមានឈ្មោះ Ferrari 308 GTS ត្រូវបានចាត់ទុកជារថយន្តដំបូងគេលើលោក ដែលប្រើប្រាស់អគ្គិសនីសុទ្ធសាធ ១០០%។
[caption id="attachment_13110" align="aligncenter" width="620"] OLYMPUS DIGITAL CAMERA[/caption]
https://youtu.be/GqMIIqqBCrU
Ferrari 308 GTS ជារថយន្តដែលមានរចនាបថប្រហែលរូបរាងរថយន្ត Ferrari GTS ស៊េរីឆ្នាំ១៩៧៨ ដែលមានសមត្ថភាពខ្ពស់។ វាបានបំពាក់មកជាមួយម៉ូទ័រអេឡិចត្រូនិកចំនួន៣ មានសមត្ថភាពខ្ពស់ក្នុងការបើកបរ។ ពិសេសទៀតនោះរថយន្តអគ្គិសនីនេះ ថែមទាំងបានបំពាក់ដោយបន្ទះសូឡាសម្រាប់បន្ថែមថាមពលឱ្យរថយន្តបើកបានកាន់តែឆ្ងាយ។ រថយន្ត Ferrari 308 GTS នេះមានកម្លាំងម៉ាស៊ីន ៤៦៥សេះ កម្លាំងរមូល ៤៤៧ញ៉ូវតុនម៉ែត្រ។ វាបានបំពាក់ដោយម៉ូទ័រអគ្គិសនីប្រភេទ AC51 HPEVS ចំនួន៣៕