ឧបករណ៍ FlameStower USB នេះអាចឱ្យអ្នកសាកថ្ម iPhone និងគ្រឿងអេឡិចត្រូនិកផ្សេងៗដោយប្រើភ្លើង!
ជាមួយឧបករណ៍ពិសេស កម្រជួបនេះ លោកអ្នកនឹងលាន់មាត់មិនសរសើរមិនបាន ដោយសារតែត្រូវបានគេផលិតប្រកបដោយគំនិតច្នៃប្រឌិតជាពិសេស មិនគួរឱ្យជឿ អាចប្រើភ្លើងដុតកម្ដៅ ដើម្បីបង្កើតថាមពលអគ្គិសនីសាកថ្មស្មាតហ្វូនបាន។ ឧបករណ៍ទំនើបនេះ មានឈ្មោះថា FlameStower USB ដែលមានទំហំតូច អាចបត់ទុក ស្រួលយកតាមខ្លួនបាន។
អ្នកធ្លាប់គិតទេថា ប្រសិនអ្នកធ្វើដំណើរទៅទីឆ្ងាយ និងគ្មានប្រភពថាមពល ហើយសូម្បីតែដុំសាកថ្មចល័ត (Power Bank) របស់អ្នក ក៏អស់ថ្មទៅទៀត តើអ្នកនឹងធ្វើយ៉ាងណា ដើម្បីអាចប្រើស្មាតហ្វូនបានទៀត? ដូច្នេះ FlameStower USB នេះជាចម្លើយ។ មិនថា ការដើរព្រៃ ដែលពិបាករកប្រភពអគ្គិសនីឡើយ ជាមួយ FlameStower លោកអ្នក មានតែភ្លើងគឺគ្រប់គ្រាន់សម្រាប់បង្កើតអគ្គិសនីសម្រាប់សាកថ្ម iPhone បាន។ ក្រៅពីស្មាតហ្វូន ឧបករណ៍នេះ ក៏អាចសាកថ្មជាមួយគ្រឿងអេឡិចត្រូនិកផ្សេងៗបានដែរ។
https://youtu.be/zriQo1e3C9Y
ជាមួយ FlameStower USB Charger ដែលមានទំហំតូចនេះ វាមិនត្រូវការអ្វីច្រើនទៀត គឺត្រឹមតែមានអណ្ដាតភ្លើង ទឹកខ្លះ និងខ្សែ USB គឺគ្រប់គ្រាន់សម្រាប់ដំណើរការសាកថ្មហើយ។ ពិសេសទៀតនោះ នៅខណៈពេលដែលអ្នកកំពុងរង់ចាំសាកថ្ម អ្នកក៏អាចប្រើឧបករណ៍នេះ សម្រាប់ចម្អិន សណ្ដែកបាប៊ីឃ្យូខ្លះផងដែរ៕