កាមេរ៉ាបង្កប់តូចច្រឡឹង ងាយស្រួលលួចថត ដោយថ្ពក់នឹងអាវ (Video)
ក្រុមអភិវឌ្ឍឧបករណ៍អេឡិចត្រូនិក 61N ថ្មីៗនេះបានផលិតប្រភេទកាមេរ៉ាតូច អាចពាក់បានមានឈ្មោះថា 61N។ កាមេរ៉ា 61N នេះមានសមត្ថភាពអាចថតនូវរាល់សកម្មភាពទាំងឡាយក្នុងការរស់នៅរបស់អ្នក ហើយវានឹងធ្វើការអាប់ឡូដរូបថតចូលទៅក្នុងសេវាកម្ម Cloud ដោយស្វ័យប្រវត្តិ និងមានសុវត្ថិភាពខ្ពស់។
កាមេរ៉ា 61N ត្រូវបានផលិតដោយបំពាក់មកជាមួយកម្មវិធីសម្រាប់ដំណើរការមុខងារផ្សេងៗ អនុញ្ញាតឱ្យអ្នកបើកមើល (view) និងរក្សាទុក (save) រូបថតដើម្បីកែកុន (edit) នៅពេលក្រោយបាន។ សូមទស្សនាវីដេអូខាងក្រោមដើម្បីស្វែងយល់ពីមុខងាររបស់ 61N៖
https://youtu.be/w4PYflQHuGE
កាមេរ៉ាតូចច្រឡឹងនេះ ត្រូវបានលើកគម្រោងនៅលើគេហទំព័រ Kickstarter រង់ចាំប្រាក់មូលនិធិដល់ ៥ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍគំរូកាមេរ៉ានេះ ឱ្យក្លាយជាផលិតផលពិតដាក់លើនៅលើទីផ្សារ។ កាមេរ៉ានេះមានបំពាក់ដោយ lightning sensor, gyro sensor និងប្រព័ន្ធ GPS ដែលអាចថតរូបបានច្រើនសន្លឹកក្នុងមួយវិនាទី។ វាក៏មានមុខងារ Bluetooth និង Wifi សម្រាប់ការផ្ទេររូបថតបានងាយស្រួលផងដែរ។ កាមេរ៉ានេះ អាចថតបានទាំងរូបថត និងវីដេអូ។
នៅលើកាមេរ៉ាមានបំពាក់ដោយអំពូល LED សម្រាប់បង្ហាញពីកម្រិតថ្មនៅពេលកំពុងសាកភ្លើង។ នៅពេលមានលក់លើទីផ្សារកាមេរ៉ា 61N នឹងមានតម្លៃប្រហែល ៧១ដុល្លារ៕