លេចគ្រោងឆ្អឹង iPhone 7 ជាថ្មីម្ដងទៀត បង្ហាញយ៉ាងច្បាស់ពីរូបរាងដូចទៅនឹង iPhone 6S
iPhone 7 គឺជាអាវុធដ៏សំខាន់ថ្មីមួយទៀតរបស់ Apple សម្រាប់ការប្រកួតប្រជែងទីផ្សារស្មាតហ្វូននាពេលខាងមុខ ហើយរយៈពេលអស់ជាច្រើនខែមកនេះ ដំណឹងទាក់ទិនកំពូលទូរស័ព្ទជំនាន់ទី១០ នេះ នៅបន្តមានឥតឈប់ឈរ។ ជាក់ស្ដែង ថ្ងៃនេះ គេបានឃើញរូបគ្រោងឆ្អឹងថ្មីមួយទៀត ត្រូវបានបង្ហោះឡើងនៅលើបណ្ដាញអ៊ីនធឺណិតទៀតហើយ។ ផ្អែកតាមរូបគ្រោងឆ្អឹង (schematics) នេះ បង្ហាញថា Apple នឹងមិនទាន់ធ្វើការផ្លាស់ប្ដូររចនាបថ iPhone 7 ជាដុំកំភួននៅឡើយ ដែលវាអាចមានរូបរាងស្រដៀងច្រើនទៅនឹង iPhone 6s។