គន្លឹះ Youtube មានអត្ថប្រយោជន៍ ៥យ៉ាងមកដល់ពេលនេះ នៅតែគ្មានអ្នកណាស្វែងយល់អស់!
បណ្ដាញចែកចាយវីដេអូត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ហើយត្រូវបានក្រុមហ៊ុន Google ទិញយកនៅឆ្នាំ២០០៦ ក្នុងតម្លៃ ១,៦៥ពាន់លានដុល្លារ។ YouTube ពិតជាទទួលបានជោគជ័យយ៉ាងខ្លាំងដោយមានអ្នកចូលទស្សនាជាប្រចាំថ្ងៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុនរកចំណូលបានតាមការផ្សាយពាណិជ្ជកម្ម Google AdSense។ មិនចាំបាច់និយាយដល់អ្នកប្រើនៅក្រៅប្រទេសឡើយ សូម្បីតែប្រជាជនខ្មែរ ម្នាក់ៗសុទ្ធតែស្គាល់ YouTube ដែលជាប្រភពប្រមូលផ្ដុំដោយវីដេអូយ៉ាងសំបូរបែបឥតខ្វះ។
ទោះបីអ្នកហាក់ដូចជាថ្នឹកនឹង YouTube ណាស់ក៏ដោយ ប៉ុន្តែនៅតែមានប្រិយមិត្តភាគច្រើនមិនទាន់ស្គាល់គន្លឹះនៃការប្រើបណ្ដាញចែកចាយវីដេអូនេះ អស់នៅឡើយ។ ទំព័រនេះ យើងសូមលើកយកល្បិច ៥ចំណុចមានប្រយោជន៍សម្រាប់ការទស្សនាវីដេអូ YouTube ដូចខាងក្រោម៖
១) បិទការរំខានផ្សេងៗនៅលើវីដេអូដែលកំពុងទស្សនា (Disabling Video Annotation)
ប្រសិនប្រិយមិត្តដែលចេះចាប់អារម្មណ៍ នោះប្រាកដជាស្គាល់ថា អ្វីជាការរំខាននៅលើវីដេអូ YouTube។ ផ្ទាំងសាររំខានត្រូវបានគេធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញឱ្យអ្នកទស្សនាបន្តចុចមើលវីដេអូរបស់ម្ចាស់គណនី Channel បន្តឥតដាច់ ដែលវាមានជាការបង្ហាញព័ត៌មានបន្ថែម (extra information) ឬជាតំណភ្ជាប់ (link) ទាក់ទងនឹងវីដេអូផ្សេងៗទៀត។ វាមានសារប្រយោជន៍សម្រាប់អ្នកបង្ហោះវីដេអូ (uploader) ប៉ុន្តែវាអាចជាការរំខានខ្លាំងដល់អ្នកទស្សនា ព្រោះមិនថា ផ្ទាំងតិចឬច្រើន តែងតែបាំងទៅលើវីដេអូដែលអ្នកកំពុងទស្សនាជក់ចិត្ត ពិបាកដល់អ្នកយកមកចុចបិទដដែលៗ។