NutFind 3 Pocket ​នឹង​ជួយ​ស្វែងរក​របស់​បាត់​យ៉ាង​ឆាប់​រហ័ស​ជូន​លោក​អ្នក​​



វិស្វករលោក Michael Tian ថ្មីៗនេះបានបង្ហាញសមិទ្ធផលគួរឱ្យចាប់អារម្មណ៍ គឺជាឧបករណ៍សម្រាប់ស្វែងរករបស់បាត់ ដោយសារច្រឡំដៃទុក។ វាមានឈ្មោះថា NutFind 3 ត្រូវបានឌីហ្សាញយ៉ាងយកចិត្តទុកដាក់ បង្កប់មកជាមួយមុខងារមានតម្លៃ គឺអាចតាមរករបស់របរដែលអ្នកច្រឡំដៃទុកដាក់បាន។

a863b704f7ee22e87a6a4606be4737a5_original

ecdb9fe8ffdf9f4d234d34f979899f41_original

ឧបករណ៍តាមដានឆ្លាតវៃជំនាន់ចុងក្រោយ NutFind 3 នេះ ត្រូវបានបំពាក់ដោយឈីប Bluetooth មានសមត្ថភាពអាច standby បានរហូតដល់ ១ឆ្នាំ ហើយនឹងផ្ដល់ជាសំឡេងរោទ៍ងាយស្រួលលោកអ្នកស្វែងរករបស់ដែលច្រឡំដៃទុក។ សូមទស្សនាវីដេអូខាងក្រោមដើម្បីស្វែងយល់មុខងារមានប្រយោជន៍នៃ NutFind 3 នេះ៖ http://kck.st/1YbqATb ការស្រាវជ្រាវផលិតឧបករណ៍នេះ គឺត្រូវបានចំណាយពេលរហូតដល់ ៣ឆ្នាំមកហើយ ទើបអាចផលិតបាន NutFind ជំនាន់ទី៣ នេះឡើងមក។ NutFind3 គឺជាឧបករណ៍អាចទុកចិត្តបាន ៩០% ក្នុងការប្រើប្រាស់សម្រាប់តាមរករបស់បាត់។

f975c564d618ae62578da4c2b010df00_original

a09a37d08a54aa3e8d77b0e0dc623deb_original

NutFind3 ពេលនេះ មានលក់នៅ លើគេហទំព័រ Kickstarter ជាមួយតម្លៃចាប់ពី ២០ដុល្លា អមដោយជម្រើសពណ៌ផ្សេងគ្នា៕
X
5s