Update: កំពូល​ទូរស័ព្ទ iPhone ​7 Plus នឹង​មាន​​កាមេរ៉ា​ក្រោយ​២គ្រាប់ អម​ដោយ RAM 3GB សមត្ថភាព​រឹតតែ​ខ្លាំង​



កន្លងទៅអ្នកវិភាគជំនាញ Ming-Chi Kuo បានអះអាងថា iPhone 7 Plus នឹងមានកាមេរ៉ាក្រោយចំនួន២ គ្រាប់ ចំណែករបាយការណ៍ចុងក្រោយថា ក៏បានលើកឡើងដែរថា ក្នុងចំណោម iPhone ទាំងពីរម៉ូដែលនៃ iPhone 7 និង iPhone 7 Plus នឹងមានមួយម៉ូដែល បំពាក់ dual-camera lens នោះគឺ iPhone អេក្រង់ ៥,៥អ៊ីញ ចំណែក iPhone 7 អេក្រង់ ៤,៧អ៊ីញនឹងមានកាមេរ៉ាមួយដដែល។ លើសពីនេះ iPhone 7 Plus នឹងភ្ជាប់មកជាមួយ RAM 3GB ដើម្បីជួយបង្កើនសមត្ថភាពដំណើរការរូបបានល្អប្រសើរជាងមុន។

iPhone-7-dual-camera

មិនខុសនឹងគេហទំព័រ Mac Rummors នោះទេ ដែលបានលើកឡើងថា iPhone ជំនាន់ថ្មីទី១០ ទាំងពីរម៉ូដែលរបស់ Apple នឹងមានរចនាបថស្រដៀងខ្លាំងនឹង iPhone 6/6s គ្រាន់តែមានការឌីហ្សាញខុសគ្នាត្រង់ចំណុចខ្លះ អាចគ្មានរន្ធកាស 3.5mm ប៉ុណ្ណោះ ហើយចចាមអារ៉ាមខ្លះថែមទាំងបានបញ្ជាក់ថា iPhone ថ្មីអាចនឹងមានរន្ធ smart connector។

iphone_7_render_mr

យ៉ាងណា ក៏មានរបាយការណ៍ផ្ទុយគ្នាខ្លះដែរ ដែលបានលើកឡើងថា iPhone 7 plus អាចមាន ឬគ្មានរន្ធ smart connector ដូចនៅលើ iPad Pro។ តាមរូបគ្រោងឆ្អឹង (schematic) លេចចេញកាលពីពេលថ្មីៗនេះ បានបញ្ជាក់ឱ្យឃើញថា iPhone 7/7 Plus មានលក្ខណៈឌីហ្សាញខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ជាក់ស្ដែង វានឹងគ្មានស្នាមបន្ទាត់ស ឬស្នាមបន្ទាត់ស អាចឃើញសើរៗ មិនឌិតដូចនៅលើ iPhone 6/6s។ គេជឿថា ប្រសិន Apple បំពាក់កាមេរ៉ាចំនួនពីរនៅលើ iPhone 7 Plus ពិតមែន នឹងវានឹងរឹតតែប្រសើរ ជួយដល់គុណភាពរូបកាន់តែច្បាស់ និងអាចមានមុខងារពិសេសថ្មីៗ ជាជាង iPhone 7 អេក្រង់តូច ដែលមានត្រឹមតែកាមេរ៉ា១គ្រាប់ ព្រោះបើតាមរូបបែកធ្លាយថ្មីចុងក្រោយបង្ហាញថា iPhone 7 មានប្រលោះកាមេរ៉ាតែមួយ មិនដូចគ្រោងឆ្អឹង iPhone 7 Plus ដែលមានប្រលោះធំរាងទ្រវែងឡើយ៕
X
5s