New Feed របស់ Facebook ឆាប់ៗ​ខាង​មុខ នឹង​អាច​មើល និង​បង្ហោះ​រូបប្រភេទ ៣៦០ដឺក្រេ​បាន​​​



នៅខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ Facebook បានណែនាំការគាំទ្រប្រភេទវីដេអូ ៣៦០ដឺក្រេសម្រាប់បង្ហាញនៅលើ Newsfeed របស់លោកអ្នកបាន ហើយបើតាមសេចក្ដីរាយការណ៍ថ្មីនេះ ឱ្យដឹងថា ឆាប់ៗខាងមុខ ក្រុមហ៊ុនផ្ដល់សេវាទាក់ទងគ្នាខ្នាតយក្សនេះ នឹងបញ្ចេញមុខងារគាំទ្ររូបថត ៣៦០ដឺក្រេថែមទៀត។

360-degree-photo

ក្រុមហ៊ុនបណ្ដាញសង្គមអាមេរិកនេះ បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងចាប់ផ្ដើមដាក់ឱ្យដំណើរការមុខងាររូបថតកម្រិតមុំ ៣៦០ដឺក្រេនៅប៉ុន្មានសប្ដាហ៍ខាងមុខ ហើយអ្នកប្រើ នឹងអាចប្រើកាមេរ៉ាទូរស័ព្ទថតរូបតាមមុខងារ panoramic ធំទូលាយ ទៅបង្ហោះនៅលើ Facebook បាន។ អ្នកថែមទាំងអាចប្រើប្រាស់កាមេរ៉ា 360-degree ផ្សេងៗក្នុងការថតរូបបង្ហោះបានដូចគ្នា ដូចជា Gear 360 ឬ Ricoh Theta.S ជាដើម។

https---blueprint-api-production.s3.amazonaws.com-uploads-card-image-86356-fb-360-thumb

អ្នកនឹងអាចមើលផ្ទៃរូបថតគ្រប់ជ្រុងនៃ ៣៦០ដឺក្រេដោយគ្រាន់តែកាន់ផ្អៀងស្មាតហ្វូនចុះឡើង ឬចាប់អូសរូបថតដោយប្រើម្រាមដៃ ឬ mouse cursor ក៏បាន។ ប៉ុន្តែអ្វីដែលត្រូវចិត្តលោកអ្នកជាងនោះគឺ ការបើកមើលតាមឧបករណ៍ VR។ ដូច្នេះ Facebook ថែមទាំងបានបញ្ចូលរូបថតប្រភេទនេះ ទៅក្នុងកម្មវិធី Oculus ផងដែរ។ ប្រធានផ្នែកវីដេអូសម្រាប់ឧបករណ៍ Oculus លោក Eugene Wei បានលើកឡើងថា៖ «វាពិតជារឿងសប្បាយចិត្ត» អ្នកអាចចែករំលែកទេសភាពបានកាន់តែធំទូលាយ នៅលើរូបថតតែមួយសន្លឹកនៅលើបណ្ដាញសង្គម Facebook៕
X
5s